ភាគ ២៤

2.6K 175 1
                                    

  ក្រោយពីម៉ាស្សាជើងរួចហើយ ជុងហ្គុក ក៏ចាប់ផ្តើមរៀបចំកន្លែងឲ្យមាឌតូចគេងយ៉ាងសមស្របដោយដាក់ឲ្យគេគេងលើខ្នើយខ្ពស់ល្មម ។

«បងធ្វើអី?» មាឌតូចសួរទៅលោកប្តីដែលទាញសៀវភៅចេញមកពីក្នុងថង់ដើរតម្រង់មកគេ ។

«គឺអានសៀវភៅឲ្យកូនយើងស្តាប់នោះអី» នាយកាន់សៀវភៅមកហើយក៏ទម្លាក់ខ្លួនគេងជិតពោះប្រពន្ធសឹមអានសៀវភៅ ។

«កូនប៉ុណ្ណឹងខែសោះម៉េចនិងអាខស្តាប់ឮនោះ?» ថេយ៉ុងយកដៃទៅអង្អែលក្បាលលោកប្តីតិចៗ ។

«Shh កុំមាត់» យកធ្វើជាសញ្ញាឲ្យមាឌតូចស្ងាត់ថេយ៉ុងក៏ស្ងាត់មាត់ដោយសើចតិចៗ ។

ជុងហ្គុកចេះតែអានសៀវភៅជារឿយៗរហូតដល់ ថេយ៉ុង គេងលក់បាត់ទើបនាយរៀបចំឲ្យគេគេងស្រួលបួល ។

«សឺត សុបន្តិល្អ» នាយឱនថើបថ្ងាសប្រពន្ធមួយខ្សឺតហើយក៏ឱបគេពីក្រោយ ។

  #ព្រឹក

ប្រលឹមទ្បើងមិនទាន់ក្នុងពោះក៏ចេះតែរមួលខ្មួរៗច្រាលពីពោះទ្បើងមកដល់បំពង់ក។ ថេយ៉ុងស្ទុះចុះពីលើពូករត់ទៅបន្ទប់ទឹកយ៉ាង
រហ័សដោយមិនអាចចាំយូរតែចង្រៃអីប្តីក៏ក្នុងនោះ ។

ផាំងៗ ថេយ៉ុងគោះទ្វារបន្ទប់ទឹកសឹងតែបាក់គេទ្រាំទប់កម្អួតសឹងតែដាច់ខ្យល់ទៅហើយ ។

«បើកទ្វារឲ្យអូន» ថេយ៉ុង

ក្រាប កាលឮបែបនេះហើយនាយក៏បើកទ្វារយ៉ាងរហ័សដោយ
មិនចាំយូរទាំងដែលពេលនេះនាយនៅននគោកហើយក្បាលក៏សុទ្ធតែសាប៊ូ ។

«វ៉ក» ថេយ៉ុងច្រាននាយចេញគេទម្លាក់ខ្លួនអង្គុយបត់ជើងនៅបង្គន់ក្អួតតែម្តង ។

«នេះអូនខ្ពើមបងដល់ថ្នាក់នេះមែនទេ?» ជុងហ្គុកច្រត់ចង្កេះមើលចុះគ្រាន់តែឃើញរាងកាយប្តីប៉ុណ្ណឹងធ្វើឯងក្អួត?

ថេយ៉ុងលើលរាំងបញ្ជាក់ឲ្យនាយឈប់និយាយហើយក៏បន្តការក្អួតតាមការពិតទៅគេមិនដែលខ្ពើមរាងកាយស្វាមីនោះមានតែ
ស្រទ្បាញ់ហើយកំណាញ់ទៀតផង ។

រាងកាយប្តីមាំមួន ស្រស់សង្ហារបែបនេះអ្នកណាទៅខ្ពើមកើត? បើអាចគេសឹងតែលេបប្តីចូលក្នុងពោះលាក់ឲ្យផុតពីស្រីៗអស់នោះទេ ។ 

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now