ភាគ ១៨

2.7K 175 0
                                    

ថ្ងៃថ្មីក៏ចូលមកដល់ទៀតហើយ Jungkook ក៏ត្រូវរៀបចំខ្លួនទៅអង្គប្រជុំជាប្រញាប់ព្រោះមុននេះលោកឧត្តមសេនីយ៍មកខលជាប្រញាប់ ។

នាយក៏បានសម្រេចចិត្តទុក Taehyung ឲ្យនៅទីនេះព្រោះថាមិនចង់ឲ្យគេនៅផ្ទះតែម្នាក់ឯងទ្បើយណា មួយមានពោះមានពុងផង ។

ក្នុងនាមជាប្រពន្ធរបស់លោកមេបញ្ជារ Taehyung មិនអាចធ្វើអ្វីបានទ្បើយត្រូវពីអង្គុយស្តាប់និងយល់ព្រមចំពោះអ្វីដែលប្តីមានកាតព្វកិច្ចត្រូវធ្វើ ។

«ម៉ាក់គួរតែឲ្យ Jung សម្រាកពីការងារមួយរយៈ ហើយ» Ms.Jeon សម្លឹងមើលទៅមនុស្សដែល ស្ងាត់មាត់មិនយល់អ្វីសោះគាត់យល់អារម្មណ៍នេះច្បាស់ព្រោះកាលពីមុន Mr.Jeon ក៏ធ្លាប់ធ្វើជាប៉ូលិសដូចគ្នា ។

គាត់ពិតជាខ្វះភាពកក់ក្តៅពីប្តីជាខ្លាំងពីមុនក៏គិតថាមានតែប្តីនេះហើយដែលអាចផ្តល់ភាពកក់ក្តៅឲ្យយើងតែតាមពិតគឺអត់នោះទេ ។

មានប្តីជាប៉ូលិសត្រូវលះបង់គ្រប់យ៉ាងសូម្បីតែ
សេចក្តីសុខផ្ទាល់ខ្លួនពេលខ្លះមួយអាទិត្យសឹងតែ
មិនបាននៅជិតគ្នាផង ។

យប់ទ្បើងក៏ទៅល្បាតបាត់ៗលុះទាបភ្លឺទើបមកវិញ ប្រលឹមឡើងមិនទាន់ក៏ទៅធ្វើការបាត់ទាំងមិនបាននិយាយរកគ្នាមួយម៉ាត់ផង ។

«មិនបាច់នោះទេអ្នកណា Jung គាត់ស្រទ្បាញ់ ការងារនេះណាស់ឲ្យគាត់ធ្វើចុះណាមួយវាក៏ដើម្បីជាតិយើង» Taehyung លើកហេតុផលយ៉ាង សមស្របមកនិយាយជាមួយម្តាយក្មេក ។

គេដឹងថា Jungkook ស្រឡាញ់ការងារជាប៉ូលិសនេះខ្លាំងអស់មិនអ៊ីចឹងទេគេមិនយកជីវិតគេទៅប្រថុយមករាប់ឆ្នាំទទេៗនោះទេ ។

«កូនស្រទ្បាញ់ជាតិម៉ាក់យល់! អ្នកណាក៏ស្រឡាញ់ជាតិដូចគ្នាតែចុះសេចក្តីសុខកូនវិញតើមានទេ?» សំណួរដ៏សែនមានន័យរបស់គាត់ក៏ធ្វើឲ្យ Taehyung លេចស្នាមញញឹមមកភ្លាមៗ ។

«សេចក្តីសុខកូនគឺនៅពេលដែលឃើញមនុស្ស
ដែលកូនគេមានសេចក្តីសុខ» សេចក្តីសុខរបស់ Jungkook គឺជួយជាតិមួយប្រជាពលរដ្ឋ បើការធ្វើរឿងអស់ទាំងអស់នេះធ្វើឲ្យនាយមានស្នាមញញឹម គេក៏មានស្នាមញញឹមដូចគ្នា ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now