ភាគ ៣

5K 327 2
                                    

  ប្រយោគរបស់មាឌតូចនិយាយចេញមកគឺចាក់ចំបេះដូងរបស់ Jungkook វាធ្វើឲ្យនាយឈឺឆីតៗពេលនេះទើបមកឈឹចាប់ ? ឬនាយជិតបាត់ចង់គេហើយ ? វាពិតមែនឬ ? អារម្មណ៍នាយកំពុងតែប្រាប់ថាគេជិតអស់ទ្រាំហើយ ។

«បងធ្វើឲ្យអូនស្តាយក្រោយណាស់មែនទេ ?» Jungkook សួរនាំបែបលួងលោមឲ្យគេនិយាយរឿងក្នុងចេញចេញមកតាមមើលទៅគេដូចជាឈឺណាស់ហើយ ។

«អូនគិតថាបងស្រទ្បាញ់អូនតែបងអត់នោះទេ» គេមិនអាចនិយាយពាក្យនេះទៅកាន់នាយបានទេព្រោះគិតថានាយអស់នឹងឈឺទើបលើកប្រយោគនេះមកជំនួស ។

«បងឲ្យអូនឆ្លើយនិងបង» គេចាំបានចម្លើយ ចង់បានវាចេញពីមាត់របស់ Taehyung ។

«ចុះបើអូនឆ្លើយថាមែន ?» Taehyung

«បងនឹងដោះលែងអូន បងនឹងឲ្យអូនរកអ្នកថ្មីដែលល្អជាងបង ផ្តល់ភាពកក់ក្តៅឲ្យអូនច្រើនជាងបង» សួរថានាយឈឺទេ ? ប្រាកដណាស់ថាឈឺទោះនាយមិនសូវមានពេលជាមួយគេក៏មិនប្រាកដថាមិនស្រទ្បាញ់គេដែរគឺស្រទ្បាញ់លើសពីស្រទ្បាញ់ទៅទៀតតែនាយក៏មិនចង់ឲ្យគេមកត្រាំត្រែងមនុស្សដែកងប់នឹងការងារដូចជានាយទ្បើយ ។

«អូនដែលនិយាយថាអូនចង់រកថ្មីទេ ? អូនដែលនិយាយថាអូនចង់ដើរចេញពីបងទេ ? អ្ហឹកៗ ឃើញទេថាបងមិនខ្លាចបាត់បង់អូនបន្តិចណាទ្បើយនេះជាភាសាស្រទ្បាញ់របស់បង ?» ទឹកភ្នែកគេហូរដូចបាក់ទំនប់ ការឈឺចាប់ក៏កើនទ្បើងធ្វេងកាលបើឮថានាយដូចចង់លែងលះជាមួយគេ ។

«ពិតមែនហើយ ! ព្រោះថាបងស្រទ្បាញ់អូនទើបទើបបងចង់ឲ្យអូនរកអ្នកដែលផ្តល់សេចក្តីសុខ សេចក្តីស្រទ្បាញ់ ការមើលថែច្រើនជាងបងទៅកាន់អូន ! បងមិនល្អមិនអាចផ្តល់អ្វីដែលអូនចង់បានទៅកាន់អូនបងៗគិតជាអាក្រក់ណាស់មិនសាកសមនិងអូនទ្បើយ» នេះមិនមែនជាសេចក្តីស្រទ្បាញ់ទៀតឬ ? ព្រោះតែស្រទ្បាញ់ទើបឲ្យគេចាកចេញពីនាយ ។

«តែសេចក្តីសុខអូនគឹជាបង បេះដូងអូនផ្ញើទុកឲ្យបងអស់ហើយ មិនថាបេះដូង ខ្យល់ដង្ហើម សេចក្តីសុខគឹនៅលើបងទាំងអស់ បងមានដឹងទេ ? អ្ហឹកៗ ហេតុអ្វីទៅ ? ហេតុអ្វីក៏ស្រទ្បាញ់បងអូនហត់បែបនេះ» ជង្គង់ក៏ទន់ព្រុសទៅលើឥដ្ឋគេគ្មានកម្លាំងទប់ទំនឹងខ្លួនឯងទ្បើយ Taehyung លើកដៃមកខ្ទប់មុខស្រែកយំឮត្រហឹង ។

«បងសុំទោសៗពិតមែន» Jungkook ទាញគេមកឱបនាយឈឺខ្លាំងណាស់ពេលឃើញប្រពន្ធស្រែកយំសឹងតែដាច់ខ្យល់ស្លាប់នៅនឹងមុខបែបនេះ ។

«អ្ហឹកៗ ពេលណាបងយល់អារម្មណ៍អូនខ្លះទៅ អ្ហឹកៗ ពេលបងបារម្ភពីអូន មើលថែ ខ្លាចបាត់បង់អូនដូចជាគេ ? អូនមិនដែលឃើញថាបងខ្លាចបាត់បង់អូននោះទេ អ្ហឹកៗ អូនចង់ឲ្យបងខ្វល់ខ្វាយពីអូនខ្លះ អ្ហឹកៗ» Taehyung ផ្តេកក្បលនៅច្រទ្បោះកគេនិយាយរអ៊ួល្ងូវៗទាំងទឹកពិតជាតូចចិត្ត តូចថ្លើមណាស់ ។

«ព្រោះតែបងមិនដូចគេទើបបងចង់ឲ្យអូនស្វែងរកអ្នកណាដែលល្អជាងបង ផ្តល់សេចក្តីសុខ សេចក្តីស្រទ្បាញ់ ការបារម្ភទៅអូនជាងបងៗមិនចង់ឃើញអូនទឹកភ្នែកបែបនេះនោះទេ» Jungkook

«បងមិនស្រទ្បាញ់អូនទេមែនទេទើបចង់ដេញអូនចេញ ? អ្ហឹកៗ» Taehyung យំកាន់តែខ្លាំងទ្បើយកាលបើនាយនិយាយរឿងបែកបាក់ ។

«អ្នកណាថា ? បងស្រទ្បាញ់អូនណាស់គ្រាន់តែបងមិនអាចផ្តល់សេចក្តីសុខឲ្យអូនបាន បងពិតជាស្អប់ខ្លួនឯងណាស់» Jungkook

«អូនទ្រាំបានមិនអីនោះទេឲ្យតែអូនបាននៅក្បែរបង» Taehyung លើកដៃមកឱបចង្កេះបាវខ្សាច់របស់ប្តី គេទ្រាំបានឲ្យតែបាននៅក្បែរនាយមិនថាចុះសមុទ្រភ្លើង ដើរលើខ្ទះខ្លាញ់ នាយជាអ្វីៗគ្រប់យ៉ាង ទោះជាមាត់និយាយថាស្តាយក្រោយតែបេះដូចមិនសហការព្រោះវាត្រូវការនាយណាស់ ។

«ក្មេងឆ្កួត» Jungkook ឱបរឹតគេកាន់តែខ្លាំងទ្បើងនាយសឹងតែយំចេញមកព្រោះរំភើប Taehyung ទាំងស្អាត ទាំងឆ្លាត ខ្វះអីអ្នកចង់បាននោះតែហេតុអ្វីមកស៊ូទ្រាំរស់នៅជាមួយមនុស្សងប់ងល់និងការងារដូចជានាយ ?

ក្រោយពីស្ងាត់អស់មួយសន្ទុះមើលទៅ Taehyung គេគេងលក់បាត់ទៅហើយព្រោះជាតិស្រវឹងផង យំផងមើលទៅអស់កម្លាំងណាស់ ។ Jungkook ក៏បីសម្លឹងទៅបន្ទប់គេង ។

រាងក្រាស់ដាក់មាឌតូចទៅលើពូកថ្នមៗទឹកភ្នែកគឺនៅដាមពេញថ្ពាល់គេនៅទ្បើយទេ ។ រាល់ដងគេតែងតែមើលថែនាយឥទ្បូវដល់ពេលនាយត្រូវមើលថែគេម្តងហើយគឺដោះសម្លៀក
បំពាក់ ជូតខ្លួនឲ្យ នៅផ្លាស់ប្តូរខោអាវថ្មី ។

«សុបន្តិល្អ សឺត» ក្រោយពីសម្អាតខ្លួនរួចហើយនាយសង្ហារក៏ដាក់ខ្លួនគេងជិតប្រពន្ធព្រមទាំងផ្តល់ស្នាមថើបនៅលើថ្ងាសគេមួយខ្សឺតផងដែរ ។ អ្នកទាំងពីរគេងឱបគ្នាស្ទើតែក្លាយជាខ្លួនតែមួយទៅហើយ ។

To Be Continue 💖

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now