ភាគ ៣២

2.5K 155 2
                                    

  បួនខែកន្លងផុតទៅពោះ Taehyung កាន់តែខ្ទាត់ទ្បើងសុខ ភាពរបស់មាឌតូចក៏រឹងមាំគឺទាំងម្តាយទាំងកូន ។

ពោះមាឌតូចកាន់តែធំរាងក្រាស់ក៏កាន់តែនៅជិតមិនឲ្យដាច់ពីភ្នែកប៉ុន្តែក៏ឆ្លៀតទៅបំពេញធុរៈផ្ទាល់ខ្លួនដែរគឺនាមជាប៉ូលិសមិនអាចរត់គេចពីការងារបានទ្បើយ ។

«លោកប្តី» Taehyung ដើរចុះមកក្រោមដោយពាក់អាវយឺតធំជាងខ្លួនវែងដល់ត្រឹមភ្លៅពោះវិញក៏ប៉ោងទិញយ៉ាងគួរឲ្យស្រទ្បាញ់ ។

«បងប្រាប់ហើយថាពេលចុះមកឲ្យស្រែកហៅបងកុំចុះមកតែឯង!» Jungkook

«គឺអូនមិនចង់រំខានបងណា៎» Taehyung

«មានអីរំខានចុះទៅ? ចុះបើអូនយ៉ាងម៉េចម៉ាឲ្យបងធ្វើយ៉ាងម៉េច??» Jungkook

«អា៎ៗ អូនសុំទោសចុះមកទៅណាមែនទេបានពាក់អាវស្អាតបាតម្លេះ?» Taehyung

«បងត្រូវទៅស្នងការបន្តិច» Jungkook

«លោកប្តីពេលណាបងទ្បើងកន្លែងជំនួសលោកប៉ា? បងគួរតែឈប់ធ្វើការងារដែលជាមេបញ្ជាការនេះ» Taehyung

«ចុះងារជមេបញ្ជាការនេះបងក៏មិនក្រោមអ្នកណាស្រាប់ហើយបងធ្វើព្រោះគោរពគេទៅវិញទេ» Jungkook

«គោរពអ្នកដែលមិនគួរគោរពនេះមែនទេ?» Taehyung

«បងនឹងចាត់ការវាចេញអូនកុំភ័យ! អាហារបងធ្វើឲ្យអូនហើយៗណាពេលញ៊ាំហើយកុំភ្លេចញ៊ាំទឹកដោះគោផងបន្តិចបងមកវិញ ជុប» Jungkook ឱនថើបថ្ងាសប្រពន្ធមួយខ្សឺតមុន នឹងដើរទៅទ្បានបើកទៅស្នងការ ។
________

Jungkook បានបើកទ្បានមកកន្លែងប្រជុំធំថ្ងៃនេះគឺជាថ្ងៃដែលគេទន្ទឹងរង់ចាំជាយូរ ។ បងដល់សាលប្រជុំដ៏ធំនាយក៏ដើររាក់ទាក់អ្នកគ្រប់គ្នាមិនថាតូចធំ ។

«លោកសេនាធិការអញ្ជើញមកដល់ហើយ»
នាយប៉ូលិសគ្រប់ជាន់ថ្នាក់ក៏ចាប់ផ្តើមចូលជួរអង្គុុយតាមតុដែលគេដាក់ឲ្យនោះ ។

លោកសេនាធិកាក៏ដើរចូលមកប៉ូលិសប្រមាណជា ៤០ នាក់ក៏ងើបគោរព ។ លោក Jeon Sejung ជាអតីតប៉ូលិសពេលនេះមានងារជាសេនាធិការដោយសារតែការខិតខំប្រឹងរបស់ គាត់នេះឯង ។

«អញ្ជើញអង្គុយចុះអ្នកទាំងអស់គ្នា» លោក Sejung ក៏អង្គុយនៅកៅអីមុខគេបង្អស់ដោយនេះជាតុវែងសមាជិកដែលចូលរួមក៏អង្គុយនៅគៀកៗ ។

«ថ្ងៃនេះខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាមកគឺដើម្បីចង់ណែនាំកូនប្រុសរបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នា» វាជាការពិតដែលថាលោក Jeon Sejung មានកូនប្រុសម្នាក់ប៉ុន្តែមិនបញ្ចេញអត្តសញ្ញាណទ្បើយរហូតមកទល់ពេលនេះ ។

«គឺជាគេនេះមេបញ្ជាការ Jeon Jungkook គឺជាកូនប្រុសតែម្នាក់គត់របស់ខ្ញុំហើយគេនឹងមកជំនួសកន្លែងរបស់ខ្ញុំក្នុងពេលឆាប់ៗនេះ»

សម្លេងទះដៃមកបន្លឺទ្បើងអ្នកក្នុងនោះក៏ភ្ញាក់ផ្អើលគ្រប់គ្នាព្រោះតែការនឹកស្មានមិនដល់ទាំងឪពុកទាំងកូនសុទ្ធតែអ្នកមានសមត្ថភាពអ្នកណាក៏ស្រទ្បាញ់ពេញចិត្តអ្វីដែលសំខាន់គឺ Jungkook ជាមនុស្សដែលមិនអួតអាងបំពេញការងារដោយ សមត្ថភាពនឹងការតាំងចិត្តផងដែរមិនដូច្នេះមិនមែនគេលាក់បាំងពីរឿងដែលគេជាកូនរបស់លោកសេនាធិការ Jeon Sejung ទ្បើយ ។

«អបអរសាទរផងលោកមេបញ្ជាការ» Hoseok

«នេះពិតជារឿងដែលនឹកស្មានមិនដល់មែន»

«ហើយខ្ញុំក៏មានរឿងចង់បង្ហាញមួយទៀតដែរ Andrew អានសាររបស់លោកសេនាធិការចំរុះ ទៅ» លោក Sejung ក៏ហុចសាររបស់អ្នកដែលធំជាងគេបង្អស់ឲ្យជំនិតអាន ។

«បាទ ទាន! ជូនចំពោះលោក Oh Yoon Suk ដែលជានាយឧត្តមសេនីយ៍» Andrew បែរទៅរក Mr.Oh

លោកក៏ចាប់ផ្តើមសម្រួលអិរិយាប្បថដោយស្នាមញញឹមជឿ
ជាក់ព្រោះគិតថាវាជាព័ត៌មានល្អដោយមានអ្នកនៅក្នុងនោះជ្រេញឬកព្រោះអ្នកណាមិនស្អប់លោក? ជាមនុស្សដែលមាន អំណួត អួតអាង ទ្បើងធ្វើជាឧត្តមសេនីយ៍មិនដោយសមត្ថភាពតែដោយពុករលួយគេរកពេលវេលាកំចាត់ចេញយូរហើយតែមិនមានរឿងអ្វីដែលសមហេតុផលនឹងដកលោកចេញតែពេលនេះក៏មានហើយ ។

[ សារអីទៅ? ]

To Be Continue 💖🦋

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now