ភាគ ១៤

3.2K 202 1
                                    

  Taehyung ក៏ជួយធ្វើនំអ្នកម៉ាក់រហូតដល់ហើយទើបធ្វើដំណើរទៅផ្ទះត្រកូល Kim ជាមួយគ្នា ។ ចាំមើលចុះប៉ាគេប្រាកដជាសប្បាយចិត្តជាមិនខានពេលដែលបានឃើញគេ ។

Taehyung «លោកប៉ា» មាឌតូចដើរចូលទៅក្នុងផ្ទះហើយក៏ស្រែករកលោកប៉ា ។

Mr.Kim «ថេយ៍ !» លោកភ្ញាក់ផ្អើលជាខ្លាំងព្រោះតែខានឃើញមុខកូនហើយ ។ លោកគីមស្រទ្បាញ់ Taehyung ណាស់ព្រោះជាកូនពៅមើលថែដោយផ្ទាល់ដៃ ។

Taehyung «ហិហិ កូននឹកលោកប៉ាណាស់» គេរត់មកឱបលោកគីមយ៉ាងណែនដៃពេលនេះ Taehyung ព្រៀបដូចជាកូនក្មេងអ៊ីចឹង ។

Mr.Kim «នឹកណាស់ៗសំណព្វចិត្ត សឺតៗ» លោកថើបក្បាលកូនខ្សឺតៗ ។

Ms.Kim «ត្រូវដងត្រូវផ្លែណាស់ន៎បើឃើញម៉ាក់ព្រឹកមិញមិនរត់មកឱបអ៊ីចឹងផង» គាត់និយាយលេងទៅកាន់កូន ។

Taehyung «ហ៎ អ្នកម៉ាក់កូនក៏នឹកអ្នកម៉ាក់ដូចគ្នាតែនឹកលោកប៉ាលើសតែបន្តិចប៉ុណ្ណោះ ហិហិ»

Ms.Kim «កូនក្បាលខូច»

Mr.Kim «ចុះ Jungkook មិនមកទេអ្ហេស៎ ?» លោកអើតរកមើលកូនប្រសារ ។

Taehyung «យប់នេះគាត់ត្រឹមបំពេញបេសកកម្មណាស់លោកប៉ាពេលព្រឹកទើបគាត់មកទីនេះ»

Mr.Kim «អ្ហឹម នៅក្នុងទូរទស្សន៍និយាយពីកូនប្រសារប៉ាច្រើនណាស់មើលទៅគេបំពេញការងារបានល្អណាស់ហើយ»

Taehyung «ខំខ្លាំងណាស់លោកប៉ា»

Mr.Kim «ធ្វើទៅដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋយើងចុះកូនញ៊ាំបាយហើយឬនៅ ?»

Taehyung «នៅទេបាទ»

Mr.Kim «ថ្ងៃនេះប៉ាបញ្ចេញស្នាដៃឲ្យកូនញ៊ាំណា»

NamJoon «អូហូ ច្រណែនដល់ហើយនេះប៉ាដល់ថ្នាក់ធ្វើម្ហូបឲ្យញ៊ាំទៀត» នាយដែលជាកូនទីពីរក៏ដើរចូលមកព្រោះទើបតែចេញពីធ្វើការ ។

Taehyung «បងទីពីរ» កូនពៅរត់ទៅឱបអ្នកជាបង ។

NamJoon «មកឱបយកចិត្តអីគ្មានសូកូទ្បាឲ្យទេ» នាយនិយាយញោះប្អូនព្រោះកាលពីពេលគេនៅតូចគេតែងតែធ្វើបែបនេះដើម្បីបោកយកស្រ្តប៊ីរីនិងសូកូទ្បា ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now