ភាគ ២២

2.5K 178 2
                                    

  Jungkook បានបើកទ្បានទៅកាន់ប្រលានយន្ត ហោះដែលធំជាងគេនៅប្រចាំប្រទេសកូរ៉េខាងត្បូង ។ នាយក៏បើកទូរស័ព្ទដើម្បីមើលរូបដែល Mr.Oh សេនមកឲ្យ ។

ស្របពេលនោះផងដែរទ្វារនៅប្រលានក៏បើក Auto ដោយមានស្រ្តីម្នាក់ស្លៀករោបពណ៌ខ្សាច់ដោយអូសវ៉ាលីមក ។

«អ្នកនាង» Jungkook លើកដៃជាសញ្ញា ។

ស្រីម្នាក់នោះក៏ដោះវ៉េនតាខ្មៅរបស់ខ្លួនចេញដោយការជ្រួញចិញ្វើមតែក៏លែងឆ្ងល់វិញពេលចាំពាក្យ
សម្តីរបស់លោកប៉ាថាលោកនឹងបញ្ចូនគេមកទទួលនាងហើយគាត់បញ្ចូនអ្នកដែលលោកទុកចិត្តបំផុត ។ 

«លោកប៉ាឲ្យលោកមកយកខ្ញុំមែនទេ?» Oh Eunbi ជាកូនស្រីតែមួយរបស់លោក Oh ក៏ដើរ មកដោយសួរទៅកាន់នាយ ។

«បាទ មែនហើយ! សូមអញ្ជើញ» Jungkook ក៏បើកទ្វារទ្បានឲ្យនាង ។ 

Eunbi ចូលទៅក្នុងទ្បានឯ Jungkook ក៏បិទទ្វារ ដោយយកវ៉ាលីនាងទៅទុកនៅគូទទ្បានសឹមដើរទៅបាំងខាងមុនហើយបើកទ្បានចេញទៅ ។

«លោកជាអ្នកបើកទ្បានឲ្យលោកប៉ាមែនទេ?» Eunbi

«អត់នោះទេ» Jungkook ឆ្លើយមួយម៉ាត់ៗព្រោះភ្នែកទាំងគូរកំពុងតែសម្លឹងមើលទៅផ្លូវ ។

«អ៊ីចឹងលោកធ្វើអីចុះទើបលោកប៉ាខ្ញុំទុកចិត្តលោកបែបនេះ?» Eunbi

«ខ្ញុំជាប៉ូលិសក្រោមការគ្រប់គ្រោងរបស់លោក
ឧត្តមសេនីយ៍» Jungkook

«អ៎» Eunbi ងក់ក្បាលហើយក៏ផ្តេកខ្លួនទៅសាទ្បុង
ទ្បានដោយភ្នែកសម្លឹងមើលទៅនាយមិនដាក់ភ្នែក ។  

នាយពិតជាស្រស់សង្ហារណាស់ មើលទៅរឹងមាំ មាំមួន មិនសូវញញឹមមុខកាចៗបែបនេះរឹតតែសង្ហារមិនដឹងថានាយមានសង្សារឬនៅន៎?

  #វីទ្បា

Jungkook បើកទ្បានទៅដល់វីទ្បារបស់លោក ឧត្តមសេនីយ៍ ។ នាយក៏ធ្លាប់មកទីនេះដូចគ្នាទើប ស្គាល់ផ្លូវបែបនេះ ។

ងុឺត...ក្រាក ទ្បានចតនៅពីមុខវីទ្បា Eunbi ក៏បើកទ្វារទ្បានរត់ទៅឱបលោកប៉ាអ្នកម៉ាក់ដោយក្តីនឹក
រលឹកជាប៉ុនពេក ។

«កូននឹកអ្នមទាំងពីរណាស់» Eunbi

«ម៉ាក់ប៉ាក៏ដូចគ្នា» Mr.Oh

«នេះវ៉ាលីទាន! គឺអស់ការងារខ្ញុំហើយខ្ញុំសុំទៅវិញ សិនហើយ» Jungkook

«ឈប់សិន Jungkook នៅចាំបាយជាមួយគ្នាសិនទៅណា» Ms.Oh

«បាទ មិនអីនោះទេព្រោះខ្ញុំមានការងារត្រូវធ្វើទៀតខ្ញុំអរគុណណាស់» Jungkook

«ហឹម អរគុណហើយណា Jung ដែលទៅទទួលកូនជំនួសខ្ញុំ» Mr.Oh

«បាទ មិនអីនោះទេទាន! ខ្ញុំសុំលាសិនហើយ» Jungkook ឱនគោរពអ្នកមានឋានៈធំជាងខ្លួនមុននិងចូលទ្បានបើកចេញពីផ្ទះវិញ ។
____

មុននឹងទៅផ្ទះ Jungkook ក៏ឆ្លៀតឈៀងចូលទៅទិញផ្លែស្រ្តបឺរីឲ្យប្រពន្ធផងដែរព្រោះដឹងថា Taehyung ចូលចិត្តវាខ្លាំងណាស់ ។

«បងមកវិញហើយ» Jungkook ដើរចូលទៅរក ប្រពន្ធដោយស្នាមញញឹម ។

«ស្រ្តប៊ីរីទិញឲ្យអូនមែនទេ?» មាឌតូចសម្លឹងមើលទៅប្រអប់ស្ត្រប៊ីរីនៅក្នុងដៃរបស់ប្តី ។

«ពិតមែនហើយ» Jungkook

«ហិហិ អរគុណលោកប្តី» Taehyung សើចដោយសប្បាយរីករាយហើយក៏ឈោងដៃទៅយកប្រអប់
ស្រ្តប៊ីរីតែ Jungkook បែរជាយកវាទៅទុកនៅក្រោយខ្នងទៅវិញ ។

«យ៉ាងម៉េចហ្នឹង?» មាឌតូចជ្រួញចិញ្ចើមចូលគ្នាសួរភ្លាមៗដោយមិនចាំយូរ ។

«នេះអូនមិននឹកបងបន្តិចទេ?» Jungkook

«នឹកតើស៎» Taehyung

«តែចង់ញ៊ាំស្រ្តប៊ីរីជាង?» Jungkook

«អឹម» មាឌតូចងួកក្បាល ។

«បងឱនចិត្តហើយ» Jungkook

«អូ ចេះច្រណែនពីពេលណា?» Taehyung

«ចេះយូរហើយតែខ្ជិលបញ្ចេញ» Jungkook

«ជុបៗ កុំខឹងអីណា..អូននឹកបងណាស់» មាឌតូច ងើបដើរទៅរកអ្នកជាប្តីហើយក៏ថើបនាយខ្សឺតៗ ។

«បុិនណាស់ខាងយកចិត្តហ្នឹង» រាងក្រាស់យកដៃមកច្បិចចុងច្រមុះប្រពន្ធហើយក៏ហុចប្រអប់ស្រ្តប៊ីរីទៅឲ្យមាឌតូច ។

Taehyung សើចកខឹកហើយក៏ថើប Jungkook មួយខ្សឺតជាការអរគុណរួចក៏បើកញ៊ាំតែម្តងដោយមិនចាំយូរទ្បើយព្រោះឃ្លានណាស់ ។

[ តាមពិតទៅថើបប្តីមុនហ្នឹងពោះជាអ្នកបញ្ជាទេ 😂 ]

To Be Continue….

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now