ភាគ ២៣

2.7K 188 0
                                    

  Jungkook នាយត្រូវបើកទ្បានត្រទ្បប់ទៅផ្ទះដើម្បីរៀបចំខោអាវរបស់ខ្លួននិង Taehyung ក្នុងការមករស់នៅជាមួយឪពុកម្តាយក្មេកមួយរយៈ ។

នាយត្រទ្បប់មកវិញជាមួយនិងខោអាវហើយរបស់
របរញ៊ាំបន្តិចព្រោះដឹងថាប្រពន្ធមនុស្សចូលចិត្តញ៊ាំទើបត្រូវទិញមកដើម្បីប៉ូវប្រពន្ធ ។

«មកញ៊ាំបាយកូន» Ms.Kim

«បាទ ម៉ាក់! តោះ ថេយ៍» Jungkook ក៏ដើរពីក្រោយប្រពន្ធទៅកាន់បន្ទប់ទទួលភ្ញៀវ ។

Ms.Kim បានធ្វើអាហារមិនតិចពីប្រាំមុខព្រោះដើម្បីតម្រូវចិត្តកូនប្រសារហើយក៏មិនភ្លេចមីស៊ុបផងដែរព្រោះ Jungkook ចូលចិត្តញ៊ាំមីណាស់ ។

«យប់នេះមិនទៅល្បាតទេអ្ហេស៎កូន?» Mr.Kim

«អត់នោះទេលោកប៉ាខ្ញុំគិតថារកសុំថ្នាក់លើឈប់ល្បាតទាល់តែថេយ៍សម្រាលកូនហើយព្រោះចង់នៅមើលថែឪ្យបានដិតដល់ជាងនេះ» ពេលប្រពន្ធ មានកូនគេចង់មើលថែប្រពន្ធដោយផ្ទាល់ដៃព្រោះ
គិតថាពេញមួយជីវិតគេនេះមានតែពេលនេះហើយដែលមានតម្លៃនិងសេចក្តីសុខបំផុត ។

ឯអ្នកដែលជាប្រពន្ធពេលឮស្វាមីនិយាយបែបនេះក៏អត់ញញឹមហើយរំភើបមិនបានមើលទៅ Jungkook ដូចជាចង់បង្កើតពេលវេលាល្អៗនេះណាស់ ។

«ហុឹម បែបនេះក៏ល្អណាកូនព្រោះអ្នកមានផ្ទៃពោះ ណាចង់ឲ្យមនុស្សដែលគេស្រទ្បាញ់មើលថែគេ យកចិត្តទុកដាក់ជាមួយគេ គេអាចខ្វះភាពកក់ក្តៅ ហើយក៏ឆាប់អន់ចិត្តដែរ» Ms.Kim ហ៊ាននិយាយ បែបនេះព្រោះគាត់ឆ្លងកាត់វាមកអស់ហើយ ។

«អាវ៎ ថ្ងៃនេះជុំគ្នាបានល្អណាស់» SeokJin

«បងប្រុសធំ» Taehyung បែរមកសើចស្ញេញធ្មេញដាក់យ៉ាងគួរឲ្យស្រទ្បាញ់ ។

«សួស្តី បងថ្លៃ» Jungkook

«ហឹម ហេតុអ្វីម៉ាក់មិនខលមកប្រាប់ខ្ញុំផងថាប្អូនថ្លៃមកលេង?» នាយងួកក្បាលបន្តិចសឹមបែរមក និយាយជាមួយម្តាយ ។

«ម៉ាក់ភ្លេចតែថ្ងៃនេះយើងទទួលបានដំណឹងល្អណា៎» Ms.Kim

«អ្វីទៅម៉ាក់?» SeokJin

«នេះកូនបានធ្វើជាអ៊ំគេហើយណា» Ms.Kim

«ខិខិ ម៉ាក់និយាយថាយ៉ាងម៉េច?» មីស៊ុបដែលដួសចូលចិត្តមិនទាន់ទាំងលេបនោះក៏ឆ្លួកមកវិញអស់រលីង ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Dove le storie prendono vita. Scoprilo ora