ភាគ ៤០ (បញ្ចប់)

3.9K 199 1
                                    

  ការដែលពពោះហើយបានមួយអាទិត្យនេះណាអ្នកម្តាយថ្មីថ្មោងក៏ត្រូវគេងសម្រាកឲ្យបានច្រើនគេមិនសូវឲ្យធ្វើការងារអ្វីធ្ងន់ៗទ្បើយព្រោះខ្លាចប៉ះពាល់ដល់ថ្នេរកន្លែងដែលបានវះកាត់នោះ ។

Jungkook បានទិញអាហារសម្រាប់ប៉ូវប្រពន្ធជាច្រើនតែរបស់ណាដែលប៉ះពាល់ដល់មុខរបួសនាយមិនហ៊ានទិញមកទ្បើយ ។

«អូនដើរឲ្យស្រួលបួលណា» នាយសង្ហារគ្រាប្រពន្ធចេញពីប្រពន្ធទឹកនិយាយទុកមុនរហូតព្រោះតែខ្លាច Taehyung ឈឺ ។

«អូនដឹងហើយបងនេះធ្វើមើលអូនក្មេងទៅកើត!» Taehyung

«ឬក៏មិនមែន?» រាងក្រាស់ក៏ស៊កឲ្យវិញមានកូនហើយតែពេលប្តីឱបថើបកូនក៏ច្រណែនមិនបាត់សោះ??

«ពិតមែនអូនធំទ្បើយនេះមានកូនទៀតណាគិតមើលទៅ» Taehyung

«ធំហើយតែច្រណែនកូន! អូនពេលខ្លះទទួលស្គាល់ការពិតបន្តិចក៏ល្អណា» រាងក្រាស់ក៏ និយាយញោះមាឌតូច ។

«នែ៎ តាចាស់បងកំពុងតែដៀលអូនមែន?» Taehyung ស្រែកញ៉ែតៗឲ្យគេ ។

«បងម៉េចនឹងហ៊ានដល់ថ្នាក់នេះទៅហឹមមនុស្សចាស់?» Jungkook

«មើលចុះបងថាឲ្យអូន» Taehyung មិនសុខចិត្តភ្លាមៗពេលឃើញឌឺដងបែបនេះ ។

«អូៗ នេះរឹកមនុស្សធំមែនទេ?» Jungkook

«អូនវាយឥទ្បូវ» Taehyung យារដៃរកវាយគេ ។

«នែ៎ រវល់តែញ៉ោះគ្នាមិនមកមើលកូនទេអ្ហេស៎? » Seohyun

«ទៅហើយអ្នកម៉ាក់» Jungkook

«មកពីបងហ្នឹង!!» មាឌតូចឆ្លៀតស្តីឲ្យប្តីមុននឹងដើរទៅមើលកូនទៀត ។

«Jongsoo អា៎» Taehyung យកដៃទៅអង្អែលថ្ពាល់ពណ៌សុីជម្ពូររបស់កូនប្រុសជាទីស្រទ្បាញ់ ។

ឈ្មោះ Jongsoo ជាឈ្មោះដែលឪពុកគេដាក់ឲ្យផ្ទាល់ដែល មានន័យថាមានពូជពង្សវង់ត្រកូលជាសុភាណបុរស ឆើតឆាយ ល្អប្រណិត ពូកែមិនឲ្យចាញ់អ្នកណា ។

រយៈពេលមួយអាទិត្យចេញពី Jongsoo ប្រែជាស្លូតមិនយំរករឿងប៉ុន្មានទេថ្ងៃទ្បើងក៏នៅជាមួយលោកតាលោកយាយយប់ទ្បើងក៏មកគេងជាប៉ាៗទាំងពីរវិញព្រោះ Jungkook មិនចង់រំខានពួកគាត់ច្រើនទ្បើយ ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now