ភាគ ៦

4.4K 268 0
                                    

  អ្នកទាំងពីរអង្គុយនៅលើវាលខ្សាច់សម្លឹងមើលទៅព្រះអាទិត្យដែលរៀបលិចនោះ ។ ស្នាមញញឹមរបស់ Taehyung ចាប់ផ្តើមលិចទ្បើងនៅលើរង្វង់បន្តិចម្តងៗ ។

«អូនចូលចិត្តទេ ?» Jungkook

«មានអារម្មណ៍ថាស្រស់ស្រាយណាស់» Taehyung

«បងនឹងឧស្សាហ៍នាំអូនមក» គួរតែដល់ពេលហើយមែនទេដែលនាយត្រូវយកចិត្តទុកដាក់ជាមួយប្រពន្ធតូចម្នាក់នេះ ? នាយហាក់បីដូចជាមានអារម្មណ៍ថាខ្លាចបាត់បង់គេណាស់ ។ 

«មិនបាច់ទេអូនដឹងថាបងរវល់» Taehyung មិនបាននិយាយបែបឌឺដងនោះទេគឺនិយាយពិតមែនគេមិនចង់រំខាននាយពេកទ្បើយគេក៏ចេះរអៀសចិត្តដូចគ្នា ។

«អត់ទេពេលនេះមកយល់ហើយបងគួរតែយកចិត្តទុកដាក់ជាមួយអូនឲ្យបានច្រើនជាងនេះព្រោះអូនជាប្រពន្ធបង ជាមនុស្សដែលស្រទ្បាញ់បងខ្លាំងជាងគេ» Jungkook

«អីយ៉ា រំភើបណាស់លោក Jeon» Taehyung ពិតជាអត់រំភើបចិត្តមិនបានពេលឮសម្តីអស់ទាំងនេះចេញពីមាត់របស់លោកប្តីដ៏សែនសោះកក្រោះ ។

«បងនិយាយមែនណា Tae» ឃើញមាឌតូចដូចជាសើចៗក៏ធ្វើឲ្យនាយឱនចិត្តដូចគ្នាព្រោះគិតថាមាឌតូចលេងសើចជាមួយនាយ ។

អ្អេស៎ តែថានេះគ្រាន់តែមាឌតូចនិយាយប៉ុណ្ណោះសោះនាយក៏ខឹងឬ ? ចុះទម្រាំពេលដែលនាយថាឲ្យគេ មិនខ្វល់ខ្វាយពីគេ តើមាឌតូចខឹងគេប៉ុណ្ណាទៅ ? លោកអើយគ្រាន់តែគិតដល់រឿងនេះនាយក៏ខឹងខ្លួនឯងភ្លាម ។

«អ៊ីចឹងបងនិយាយមុននេះព្រោះតែដឹងថាខ្លួនឯងខុស ? បើបងធ្វើបែបនេះវាដូចជាបង្ខំអ៊ីចឹងណា Jung មិនបាច់កែប្រែខ្លួនដើម្បីអូនទេព្រោះទោះជាខំយ៉ាងណាក៏ពេលខ្លះបងមិនអាចផ្តល់សេចក្តី
ស្រទ្បាញ់ពិតប្រាកដ ចេញពីចិត្តមកដែរ» មាឌតូចនិយាយពន្យល់ទៅរាងក្រាស់ជាមួយស្នាមញញឹមខ្សោះព្រោះដូចជាមានអារម្មណ៍ថាហត់អស់កម្លាំងយ៉ាងម៉េចមិនដឹងទេ ។

«មិនមែនទេ Tae ពេលនេះបងទើបតែដឹងថាខ្លួនឯងជាប្តីដ៏
អាក្រក់មួយសម្រាប់អូន បងមិនបានបំពេញកាត្វកិច្ចជាប្តីល្អសម្រាប់អូនម្តងណានោះទេ Tae បងពិតជាខឹងនិងខ្លួនឯងណាស់ដែលមើលរំលងអូន មើលរំលងមនុស្សដែលស្រទ្បាញ់បងខ្លាំង បងពិតជាសុំទោសពិតមែនណា អូនច្បាស់ជាឈឺចាប់ណាស់ហើយ» Jungkook យកដៃមាឌតូចមកអង្អែលថ្នមៗបើក្រសែរភ្នែកស្រទន់មានពន្លឹចែងចាំងទៅកាន់មាឌតូច ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Donde viven las historias. Descúbrelo ahora