ភាគ ១៧

2.9K 175 0
                                    

ក្រោយពេលទទួលទានអាហារពេលថ្ងៃរួចមក ហើយអ្នកដែលជាម្តាយក្មេកក៏ចេញមុខមកសុំអង្វរឲ្យកូនប្រសារគេងនៅទីនេះមួយយប់ហើយ Taehyung ក៏យល់ព្រមព្រោះថាគេក៏នឹកគាត់ដូចគ្នា ។

Ms.Jeon ក៏បានបបួលកូនប្រសារនិយាយគ្នាពីរឿងនេះរឿងនោះមិនឈប់មើលទៅដូចជាត្រូវដងត្រូវផ្លែគ្នាសម្បើមណាស់ ។

«តាមពិតទៅកាលពីនៅតូច Jungkook គេរពឹស ហើយច្រទ្បើមសម្បើមណាស់ម៉ាក់មិននឹកស្មានថាគេបានប៉ុណ្ណឹងទេ !» Ms.Jeon

«ពេលខ្លះក៏ច្រទ្បើមដែលណាអ្នកម៉ាក់» Taehyung

«ច្រទ្បើមពេលណា ?» Ms.Jeon សួរទាំងចង់ដឹងចង់ឮចំណែកឯ Taehyung នេះវិញគាំងមិនដឹងថាត្រូវប្រាប់គាត់បែបណា ។

«គឺ....» ព្រះអើយតើគេគួរឆ្លើយបែបណាទើបសម? គួរតែទះមាត់នេះឲ្យបែកតើស៎ចេះមកនិយាយរឿងនេះទៅកើត ។

Jungkook ច្រទ្បើមបំផុតពេលដែលគេកំពុងតែនែបនិត្យខ្លួនគឺញ៉ោះមិនចេះឈប់បើមិនអ៊ីចឹងគឺ
ពេលដែលធ្វើស្អីៗជាមួយគ្នាហើយ ! នេះឲ្យគេប្រាប់គាត់ពីការពិតឬ?

«ពេលដែលចង់បានកូនណាម៉ាក់» ឃើញ Taehyung មិនមាត់ Jungkook ក៏និយាយជំនួសតែម្តងទៅធ្វើយ៉ាងម៉េចបើគេជាមនុស្សបុិនទើសនោះ? ណាមួយគេក៏ជាមនុស្សត្រង់ផងមិនចូលចិត្តបញ្ឆិតបញ្ឆៀងស្អីនោះ ។

«ជុងបងនិយាយស្អី?» Taehyung បើភ្នែកធំៗ
ស្រែកគួរគេទាំងភ្ញាក់ផ្អើលចេះមកនិយាយបែបនេះទៅកើតមិនខ្មាស់អ្នកម៉ាក់ទេឬយ៉ាងម៉េច?

«អាវ៎ បងនិយាយអីខុស? បងនិយាយការពិត តើស៎?» Jungkook ក៏ជ្រួញចិញ្ចើមទាំងមិនយល់ពេលប្រពន្ធបកសំណួរដូចជាមិនដឹងហេតុផលអីមកកាន់ខ្លួន ។

«ហិហិ មិនបាច់អៀនទេទោះមិនប្រាប់ម៉ាក់ក៏ម៉ាក់ដឹងដែរ» អ្នកជាម្តាយក្មេកក៏យកដៃមកខ្ទប់មាត់ហើយសើចកខឹក ហេតុអ្វីបានជាគាត់មិនដឹងនោះ? គាត់គ្រាន់តែសួរលេងទៅណាបើកាយវិការរបស់ Taehyung ចេញមកភ័យៗធ្វើឲ្យគាត់ដឹងបាត់ទៅហើយ ។

ឯ Taehyung ឯនោះក៏បែរមកមើលអ្នកម៉ាក់ក្មេក ទាំងសើចមិនសមវិញព្រោះមានអារម្មណ៍ថាបាក់
មុខហើយខ្មាស់ជាខ្លាំង ។

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now