ភាគ ២៧

2.5K 164 1
                                    

ងុឺត! ទ្បានធម្មតាមួយរឿងចតនៅមុខវិទ្បាដ៏ធំស្កឹមស្កៃដែលជាកម្មសិទ្ធរបស់លោកឧត្តមសេនីយ៍ថ្នាក់ធំម្នាក់ ។

«មករកអ្នកណាដែលលោក?» អ្នកប្រចាំការក៏ សួរនាំទៅ Hoseok ។

«អ៎ ខ្ញុំគឺ Jung Hoseok ដែលជាមនុស្សរបស់ លោកមេបញ្ជាការ Jeon បញ្ចូនឲ្យមកយក អ្នកនាង Eunbi» Hoseok ជាមនុស្សរួសរាយ មិនខ្វះទ្បើយដែលមានមនុស្សចូលចិត្តច្រើន ជាងអ្នកស្អប់នោះ ។

«អ៊ីចឹងសូមចាំមួយភ្លេត»

«បាទ» Hoseok

អ្នកប្រចាំការក៏រត់ចូលទៅរកក្នុងវិមានដើម្បីសួរនាំគាប់ជួនអីអ្នកតូចអង្គុយនៅខាងក្រោមស្រាប់ ។

«អ្នកនាងតូច»

«ពូមានការអ្វី?» Eunbi

«គឺលោក Jung Hoseok ជាមនុស្សរបស់លោកមេបញ្ជការ Jeon មកទទួលអ្នកនាងទៅខាងក្រៅបាទ»

«ពូប្រាប់ឲ្យគេទៅវិញចុះខ្ញុំមិនទៅទេ» Eunbi

«បាទ អ្នកនាង!» គាត់ក៏រហ័សដើរទៅវិញភ្លាម ។

«យ៉ាងម៉េចហើយលោកពូ?» អ្នកដែលឈរហាលថ្ងៃចាំនោះក៏សួរ ។

«អ្នកតូចប្រាប់ថាគាត់មិនទៅទេលោកទៅវិញចុះ»

«អាវ៎? តាប៉ែមែន! អរគុណ ច្រើនពូអ៊ីចឹងខ្ញុំទៅវិញសិនហើយ» មួយប្រយោគមុនក៏និយាយ ខ្សឹបដាក់ខ្លួនដែលតិចៗពិតជាគួរឲ្យខឹងមែនសុខៗចង់ទៅក៏ឲ្យឪពុកខលមកភ្លាមដល់តែមកដល់ហើយក៏មិនទៅគិតស្អីនៀក?

«ខាតការងារអស់!» Hoseok
________

ពេលវេលាពេលយប់ក៏ចូលមកដល់ទៀតហើយ Jungkook មិនទៅណាចោលប្រពន្ធតែពេល ខ្លះក៏អង្គុយមើលឯកសារដែលផ្ញើរមកតាមកុំព្យូទ័រដែរ ។

«ប្តី?» Taehyung

«បាទ ប្រពន្ធសម្លាញ់?» នាយបែរមុខចេញពីកុំព្យូទ័រដោយឆ្លើយជាប្រពន្ធយ៉ាងថ្នមសម្លេងបំផុត ។

«អូនចង់ទៅញ៊ាំអីនៅខាងក្រៅណា» Taehyung ដាក់ខ្លួនអង្គុយជិតគេនៅសុខៗក៏ស្រាប់តែឃ្លានចង់ញ៊ាំអាហារតាម ចិញ្ចើមផ្លូវ ។

«តែនេះយប់ហើយអូនចង់ញ៊ាំអីចាំបងទៅទិញឲ្យ?» Jungkook

«អត់ទេអូនចង់ទៅញ៊ាំ! ដើរបណ្តើរញ៊ាំបណ្តើរណាបងយល់ទេ?» Taehyung

«តែយប់ហើយ?» Jungkook

«ម៉ោងទើបតែ ៨ យប់ប៉ុណ្នោះត្រង់បងធ្វើការដល់ម៉ោង ៤ ភ្លឺនៅឯបុស្តិ៍អូនមិនថាផង?» អាងអីក៏លើកតែពីរឿងនេះរហូត Jungkook ចង់តែរត់ទៅបោកឲ្យបែកទេ ។

«អូខេៗ បងជូនអូនទៅក៏បាន» ដូចសារតែខ្ជិលណាមួយមិនចង់ឲ្យប្រពន្ធខឹងផងក៏យល់ព្រមតែម្តងទៅ ។

«អ៊ីចឹងតោះអូនឃ្លានហើយ» Taehyung ប្រែមកជារីករាយ សើចសប្បាយវិញ ។ មាឌតូចដាក់កុំព្យូរទ័ររបស់នាយនៅលើតុមុននិងអូសដៃនាយចេញមក ។

«មើលរឹកកូនបងចុះ» Mr.Kim

«អូ មិនមែនកូនមកទេឬ?» Ms.Kim មិនទុកយូរក៏បែរមក រកស្វាមីភ្លាមចេះមកនិយាយអ៊ីចឹងទៅកើតធ្វើមើលតែ Taehyung ជាកូនរបស់ គាត់តែម្នាក់ ។

«ចរិកកាត់តាមមកអូន 99% តែម្តងពេលអូនពពោះគេ
គឺបែបនេះឯង!» Mr. Kim

«នែ៎ ចង់មកថាអូនអាក្រក់មែនទេ?» Ms.Kim បែរទៅ
សម្លក់ប្តីដោយសេចក្តីគ្រឺតក្នាញ់ ។

«អត់ទេ!» លោកគ្រវីក្បាលញាប់ស្លេរព្រោះខ្លាចខ្លាហក់ខាំហែកសាច់ ។

[ កុំឆ្ងល់ថាថីបាន Taehyung កាចមើលតែម៉ាក់ទៅដឹងហើយ 😂 ]

To Be Continue 🎀

រឿង: ប្រពន្ធលោកមេបញ្ជាការ (Ended)Where stories live. Discover now