PART 1 : FIRSTBORN OF THE JEON's CLAN

284 8 0
                                    


1997

✄ *ក្រឹប!* [ ◉¯] សម្លេងកាមេរ៉ាថតរូបមួយគ្រឿងនាឆ្នាំ១៩៩៧ បានថតទៅលើទារកម្នាក់ដែលទើបតែនឹងកើតបានប្រហែលជា៥ទៅ៦ម៉ោងមុននេះ ដែលទារកនេះមានពណ៌សម្បុរសស្កុសដូចជាសំឡីកប្បាសអ៊ីចឹង ថ្ពាល់ប៉ោងៗ ដៃជើងសុទ្ធតែសាច់ មើលទៅគេនេះថ្លោសមិនធម្មតាទេ។

   «អូនសម្លាញ់ហា៎! មើលមុខមាត់កូនអូនទៅ ពេលធ្វើបែបនេះពិតជាគួរឲស្អប់ណាស់»លោក ចន ហាជុន(Jeon Hajoon) ដែលត្រូវជាឪពុករបស់ក្មេងនូវ បានថតរូបកូនគាត់ទាំងបង្ហាញរូបនៅក្នុងកាមេរ៉ាឲទៅភរិយាដែលកំពុងតែសម្រាកកាយនៅលើគ្រែក្បែរអង្រឹងទារកនោះមើល។

   «អីយ៉ា! គួរឲស្អប់ពិតមែនតើនេះ» អ្នកស្រីចន សេយ៉ុន(Jeon Seoyeon) ដែលត្រូវជាភរិយាលោកចនក៏តបឡើងទាំងញញឹមលាយទឹកភ្នែកនៅពេលដែលឃើញរូប ដែលប្តីរបស់គាត់បានបង្ហាញមកកាន់គាត់។ ទឹកចិត្តជាម្តាយ មានអំណរីករាយហួសនឹងនិយាយ ពេលឃើញកូនដែលខ្លួនបានថ្នាក់ថ្នម បមរក្សាតាំងតែពីពេលដែលដឹងថាមានគេនៅក្នុងពោះដំបូង រហូតអាចមកមើលឃើញមុខរបស់គេពេញលេញបានបែបនេះ កែវភ្នែកគេមានពន្លឺហាក់ដូចជារស្មី ឯសាច់ ស្បែក ជើង ដៃភ្លឺថ្លាចាំងដូចជាពេជ្រ។

   «អូនចង់ដាក់ឈ្មោះកូនថាយ៉ាងមិចដែរ?» លោកចនសួរទៅកាន់ភរិយារបស់គាត់ ព្រោះតែកូនរបស់ពួកគាត់មិនទាន់បានដាក់ឈ្មោះនៅឡើយទេ។

   «Jeon Eunkyung លោកបងគិតថាយ៉ាងមិចដែរ? ល្អទេ?»អ្នកស្រីចន

   «អ៊ឹម! ទេ! បងគិតថា Jeon Jungkook ល្អជាង អូនយល់ដូចបងដែរទេ?»លោកចន

   «Wow លោកបងអូនពេញចិត្តឈ្មោះនេះណាស់ Jungkook មានន័យថាជាសសរស្តម្ភដ៏រឹងមាំមួយចំពោះអ្នករាល់គ្នា  លោកបងបុិនប្រសប់រកឈ្មោះពិតមែន ត្រូវចិត្តអូនតែម្តង»អ្នកស្រីចននិយាយទាំងញញឹមយ៉ាងស្រស់ដាក់ប្តីរបស់ខ្លួន ព្រោះស្ងប់ស្ងែងទៅលើឈ្មោះនោះខ្លាំងពេក។

   «អូនចង់បីកូនទេ? បងបីមកឲ» លោកចននិយាយរួចក៏ដើរទៅជិតអង្រឹងដាក់ទារកដែលមានកូនលោកកំពុងតែគេងនោះ ដើម្បីលើកយកមកឲភរិយារបស់លោកបី។

AMBITION Where stories live. Discover now