PART 30: NOW, I HAVE ONE MORE OBSTACLE.

58 4 0
                                    


@JUNGKOOK's HOUSE

ងឺត!* ឡានរបស់ជុងហ្គុកត្រូវបានបញ្ឈប់ដោយកំលាំងមួយទំហឹងនៅកន្លែងចតឡាន លាន់ឮសម្លេងសឹងតែផ្អើលផ្ទះ។ ជុងហ្គុកបើកឡានមកជាមួយថេហ្យុងទាំងខឹង មិនសូម្បីនិយាយឆ្លើយតបទៅកាន់ថេហ្យុងទោះជាថេហ្យុងខំប្រឹងសួរគេយ៉ាងណាក៏ដោយ។

រីង!! រីង!!!*

    «ជុង...បងចូលទៅក្នុងមុនអូនសិនចុះ អូនសុំនិយាយទូរស័ព្ទបន្តិច»ថេហ្យុងយកទូរស័ព្ទខ្លួនចេញពីក្នុងកាបូបមកលើក រួចក៏ប្រាប់ឲជុងហ្គុកគេចេញទៅមុនសិន។ ជុងហ្គុកស្តាប់ហៅក៏បើកទ្វាឡានចេញទៅពិតមែន អត់prankទៀតទេ លើកនេះគេចេញទាំងគ្មាននិយាយអ្វីទាំងអស់ មិនសូម្បីតែញញឹមតែបន្តិចដាក់ថេហ្យុង។

IN CALL

   «បងយុន! បងមានការអីមែនទេ?»

   •ថេហ្យុងហា! អូនដល់សេអ៊ូលហើយឬនៅ??•

   «ថេយ៌មកដល់ហើយបង!»

   •ចុះជុងហ្គុកគេមានធ្វើបាបថេយ៌ទេ?•

   «អត់ទេបង គាត់ល្អនឹងថេយ៌ណាស់!»

   •ថេយ៌ប្រាកដទេ?? បើមានរឿងអីថេយ៌ប្រាប់បងបានណា!•

   «បាទបង!»

   •ចុះជុងហ្គុកគេនៅឯណា? បងសុំជួបគេបន្តិចបានទេ?•

   «គឺគាត់នៅខាងក្នុងផ្ទះឯណ្ណោះបង»

   •ថេយ៌យកទូរស័ព្ទថេយ៌ឲគេបន្តិចទៅបងមានរឿងនិយាយជាមួយគេ•

   «ថេយ៌គិតថាចាំពេលក្រោយចុះ! ព្រោះពេលនេះគាត់អារម្មណ៍មិនសូវល្អទេ»

   •គេមានរឿងអីជាមួយថេយ៌មែនទេ?•

   «អត់មានទេបង បងកុំគិតបែបនេះអី»

   •អូនឈប់កុហកបងទៀតទៅ! ប្រាប់បងមកថាថេយ៌មានរឿងអីជាមួយគេ?•

   «គ្មានអីធំដុំទេបង គាត់គ្រាន់តែខឹងថេយ៌បន្តិចប៉ុណ្ណោះ»

   •ខឹងថេយ៌?? ថេយ៌ធ្វើអីគេបានជាគេខឹង?•

   «ថេយ៌ជាអ្នកខុសទេ បងកុំបារម្មណ៍អី»

   •ថេយ៌ប្រាប់បងឲលឿនមក បើមិនចង់ឲបងឡើងទៅសេអ៊ូលឥឡូវនេះ•

AMBITION Where stories live. Discover now