PART 13: REALLY MISS!

47 4 0
                                    


@ENGLAND
 
   បើយើងក្រលេចមកមើលជីវិតរបស់យុនហ្គីក៏មិនខុសពីជុងហ្គុកប៉ុន្មានដែរ គេមករស់នៅទីនេះឆាប់ចុះសម្រុងណាស់ គេរស់នៅប្រើជីវិតជានិស្សិតនៅចក្រភពអង់គ្លេសយ៉ាងសប្បាយ ដោយមិនបាច់ត្រូវខ្វល់អ្វីច្រើនដូចជាជុងហ្គុកទេ ព្រោះគ្រួសារគេធូរធារ គេមិនចាំបាច់មករៀនផងធ្វើការផងទេ ពេលនេះគេគិតតែពីរៀនតែមួយមុខទៅបានហើយ តែឈប់ គាត់ក៏ត្រូវរៀនជំនាញមួយទៀតដែរ គឺរៀនជំនាញញ៉ែរCrush យុនហ្គីនៅថ្ងៃចូលរៀនដំបូងរបស់គេ គេគ្រាន់តែដើរចូលមកដល់សកលវិទ្យាល័យភ្លាមជួបស្នេហ៌ភ្លាមតែម្តង តែគេខំតាមញ៉ែរឡើងមួយខែទៅហើយ នៅតែគ្មានលទ្ធផលអីសោះ មនុស្សអីចិត្តរឹងដល់ថ្នាក់នេះ។

   «មីននីហាា! នេះបងទិញកាហ្វេយកមកឲមីននី»យុនហ្គីពេលនេះគេស្រស្រាក់ស្រស្រាងណាស់ ព្រោះតែចង់បានក្រាស់មកធ្វើជាសង្សារ ខ្លាចអ្នកផ្សេងដណ្តើមបាត់ ខំផ្គាប់ចិត្តគ្រប់យ៉ាង ទិញអីឲ បាវទៅញ៊ាំអី នាំទៅដើរលេង តែគេនៅតែបដិសេដនឹងនាយ នាយស្ទើរតែអស់សង្ឃឹមទៅហើយ មានថ្ងៃណានោះ នាយធ្លាប់ទាំងប្រលេសឡេវអាវបង្ហាញបេះដូងនាយទៅកាន់គេទៀត តែគេបែរជានិយាយថានាយរោគចិត្តទៅវិញ។ㅠㅠឃាំឃា

   «អរ! អរគុណហើយលោក តែលោកយកទៅញ៊ាំខ្លួនឯងវិញចុះ ព្រោះខ្ងុំមិនចេះញ៊ាំកាហ្វេទេ»ជីមីនដែលត្រូវជាក្រាស់ ជាស្និត របស់យុនហ្គីនោះ ក៏បានបដិសេដទៅកាន់នាយព្រោះគេមិនចេះញ៊ាំកាហ្វេតាំងតែពីតូមមកម្លេះ។

   «អឹម... អឺ... ហូស៊ុក ជួយយើងផងវ៉ើយ យើងត្រូវធ្វើយ៉ាងមិចទៀត?»យុនហ្គីបែរខ្នងនិយាយតិចៗទៅកាន់មិត្តរបស់ខ្លួនដើម្បីឲជួយនាយ នាយមិនចេះញ៉ែទេ នាយល្ងង់ហ្មងអារឿងញ៉ែមួយហ្នឹង រាល់ការញ៉ែរជីមីនពីមុនៗមកសុទ្ធតែជាគំនិតរបស់មិត្តគេទាំងអស់ហ្នឹង។

   «មិនចេះញ៉ែរទេ តែប្រកាច់ចង់បានសង្សារ»ហូស៊ុកក៏ចាប់ផ្តើមបន្ទោសយុនហ្គីភ្លាម ពេលដែលយុនហ្គីមករកជំនួយពីគេបែបនេះទៀត នាយពិតជាហត់ហ្នឹងជួយណាស់ ពេលជួយគេបានផលក៏សប្បាយដើរជាមួយក្រាស់ភ្លេចគេបាត់ ដល់ពេលជួយមិនបានផល តាំងមកថា នាយនឹងមិនបានការ អន់មិនចេះក្បាចញ៉ែរ ហីបើខ្លាំងណាស់មិចក៏មិនញ៉ែរជីមិនដោយខ្លួនឯងទៅ ចាំបាច់អីមកសួរគេ។

AMBITION Dove le storie prendono vita. Scoprilo ora