PART 12: NOW YOU're MY BF.

51 4 0
                                    


@VILLA KIM

*ក្រាក!*

«អ៎រមកហើយហ៎ហាជុន!»ណាំជុនអង្គុយផឹកកហ្វេចាំលោកចននៅបន្ទប់សៀវភៅ ព្រោះមុននឹងមកលោកចនក៏បានតេប្រាប់ណាំជុនរួចរាល់ហើយដែរ។

«ហុឹម! រំខានឯងណាស់ហើយ»លោកចនដើរទៅអង្គុយជិតណាំជុនជាមួយនឹងជុងហ្គុក។

«ជុងហ្គុក! ក្មួយស្គាល់បន្ទប់យុនហ្គីហើយ ពេលនេះពូសុំនិយាយជាមួយប៉ាក្មួយបន្តិច!»ណាំជុន

«បាទពូចាំបន្តិចពូ!»ជុងហ្គុកនិយាយតបទៅណាំជុនរួចក៏បែរទៅនិយាយខ្សឹបសួរឪពុកខ្លួន «ប៉ា! ប៉ាតេប្រាប់ពូជុនថាមិច?»

«ប៉ាប្រាប់ថាកូនចង់មកគេងជាមួយយុនហ្គី»

«មិនមែនអ៊ីចឹងទេប៉ា ហុឹកៗ បើគេងជាមួយយុនហ្គីដដែល កូនសុខចិត្តដេកផ្ទះវិញ»

«ប៉ាមិនដឹងទេ! បើចង់យ៉ាងមិចយ៉ាងម៉ាទៀតក៏និយាយជាមួយពូកូនដោយផ្ទាល់ទៅ»

«មានរឿងអីមែនទេជុងហ្គុក?»ណាំជុនដោយឃើញឪពុកកូនគេខ្សឹបគ្នាយូរពេកក៏សួរឡើង។

«ហុឹក ហុឹក! ពូនជុន...»ជុងហ្គុកនិយាយទាំងញញឹមតិចៗដាក់ណាំជុន។

«ក្មួយមានរឿងអីចង់សុំពូមែនទេ?»

« ហុឹក ហុឹក ពូពូកែយល់ការដូចថេហ្យុងអ៊ីញ្ចឹង»

«និយាយមកក្មួយ»

«គឺ...គឺ.. ខ្ងុំសុំគេងជាមួយថេហ្យុងមួយយប់បានទេពូ?»

«...»ណាំជុន

«អឺ! ណាំជុនហា៎ កុំទុកក្នុងចិត្តអីណា ជុងហ្គុកគេអាចនឹងនិយាយលេង»លោកចននិយាយឡើងក្រោយឃើញសភាពការដូចជាស្ងប់ស្ងាត់ពេក អ្នកណាមិនដឹងថាគ្រួសារនេះតឹងរឹង មើលថែ ថេហ្យុងខ្លាំងប៉ុណ្ណា។

«ប៉ាហ៎...»

«អឹម...! ក្មួយទៅសួរបងប្អូនគេចុះ បើគេអនុញ្ញាតិក្មួយគេងចុះ យល់ល្អក្មួយនាំយុនហ្គីទៅគេងជាមួយផងក៏បានដែរ»ណាំជុន

AMBITION Tahanan ng mga kuwento. Tumuklas ngayon