PART 28 : ARRANGE TO GO TO LIVE IN SEOUL TOGETHER.

69 5 0
                                    

   «បង... ចុះបង... បងព្រមទទួលក្តីស្រឡាញ់ពីគេម្នាក់នោះទេ?» ថេហ្យុងចាប់ទប់ស្មារបស់ជុងហ្គុកបង្អាកមិនទាន់ឲនាយថើបមាត់គេបាន។
   «ថេយ៌គិតថាបងព្រមទេ?»
   «...»ថេហ្យុងមិនឆ្លើយតបនឹងជុងហ្គុកបានត្រឹមសម្លឹងមុខគេម៉ងៗម្នាក់ឯង។ គេមិនហ៊ានថានាយមិនព្រមទេ ព្រោះមានមនុស្សរាប់លានដែលល្អ ដែលស្អាត ហើយពូកែរជាងគេ ហើយគេក៏មិនហ៊ានថានាយព្រមដែរ ព្រោះពេលនេះជុងហ្គុកមានគេហើយ។
   «កុំបារម្មណ៍អីបងមិនព្រមទេ បងមានព្រះនាងដ៏ល្អម្នាក់នៅក្នុងដៃហើយ អូនឲបងទៅយកអ្នកណាទៀត?»ថេហ្យុងលេចស្នាមញញឹមចេញមកភ្លាម ក្រោយឮសម្តីដ៏ព្រានរបស់នាយជុងហ្គុកហើយ មនុស្សនេះពិនណាស់ ខាងឲគេសុីស្ករ ខាងឲគេអៀនហ្នឹង និយាយពីសម្តីវិញឲផ្អែមជាងទឹកឃ្មុំទៅទៀត។
    «បងនិយាយពិតមែនហេស៎?»ថេហ្យុងលើដៃទៅឱបកជុងហ្គុក បង្ហាញពីក្តីសប្បាយរីករាយមិនរីកស្ងួត ជុងហ្គុកនេះគួរឲស្រឡាញ់ណាស់ បើអាចចាប់នាយដាក់ឲរត់លេងតែក្នុងផ្ទះបាន គេធ្វើហើយ មិនចង់ឲនរណាមកប៉ះមកលូកអនាគតប្តីរបស់គេទេ។
   «ចុះបងកុហកថេយ៌បានអីមកវិញ?»
   «គឺបានគេម្នាក់នោះហ្នឹងហើយ»
   «បងមិនយកទេ! ឲfreeក៏មិនយកដែរ»
   «ហិ ហិ បងគួរស្រឡាញ់ណាស់! ជុប!*»ថេហ្យុងចាប់ទាញជុងហ្គុកមកថើបទាំងញញឹមពព្រាយ។ ឯជុងហ្គុកមិនតបតទៅវិញទេ តែក៏ញញឹមដាក់ថេហ្យុង រួចបម្រុងនឹងឱនមុខទៅជញ្ជក់បបូរមាត់របស់ថេយ៌។

ក្រាក*
    «ភឹប! ឯងធ្វើអ្វីប្អូនយើង?»យុនហ្គីបើកទ្វាចូលមកក្នុងបន្ទប់ជុងហ្គុក ក៏បានឃើញនូវសកម្មភាពទាំងអស់ដែលបានកើតឡើង។ ស្លឹកត្រចៀកចាប់ផ្តើមឡើងក្រហម ធ្មេញទាំងគូរសង្គ្រឺតជាប់គ្នា ដៃក៏ក្តាប់ឡើងបង្ហាញពីការក្តួលក្តៅចិត្ត ដែលមកត្រូវឃើញមនុស្សបែបនេះមកប្រព្រឹត្តទង្វើថោកទាបមកលើប្អូនទេ។
   «ហ្អួយ...ថេយ៌...»ជុងហ្គុកត្រូវយុនហ្គីចាប់ទាញ បោះទៅសាឡុងម្ខាងមិនឲទ្រោបលើប្អូនគេតទៅទៀត ដែលអាចឲខ្នងរបស់ជុងហ្គុកប៉ះទៅនឹងដៃសាឡុងនោះ។
   «បងជុង...»សម្លេងកលល្បិចរបស់ជុងហ្គុកបន្លឺឡើងទៅដល់ថេហ្យុង ធ្វើឲគេព្រុយចិត្តមិនតិចទេ។ តាមពិតទៅជុងហ្គុកគេគ្មានអីត្រូវឈឺអីទេ តែមនុស្សនេះwants attentionពីថេហ្យុង ទើបប្រឹងយ៉ាងនេះហ៎ គិតទៅ នេះជាសាឡុងណា វាប្រាកដជាទន់ហើយ តែគេចេះតែពុតទៅ។
   «បាក់ស្មាបងបាត់ហើយទេដឹង»ជុងហ្គុករអ៊ូបន្ថែម មិនភ្លេចសម្តែងកាយវិការយកដៃទៅទប់ខ្នង និងប្រឹងងើបអង្គុយមកវិញយ៉ាងវេទនា។
   «អឹម!! បងលែងដៃថេយ៌»ថេហ្យុងចាប់ប្រលេសដៃខ្លួនចេញពីការចាប់របស់យុនហ្គី តែនៅតែគ្មានប្រយោជ៍ព្រោះយុនហ្គីមិនព្រមលែងដៃគេឲទៅជួយជុងហ្គុក។
   «តោះយើងទៅផ្ទះថេយ៌»
   «អត់ទេបង! បងលែងថេយ៌សិនទៅ»ថេហ្យុងនៅតែព្យាយាមដោះដៃខ្លួនចេញដែលធ្វើឲយុនហ្គីកើតចិត្តខឹងកាន់តែខ្លាំង ពេលប្អូនរបស់មានៈបែបនេះ។
   «ថេយ៌មិនចាំបាច់ភ័យ! មនុស្សវាមិនងាប់ងាយយ៉ាងនេះទេ»យុនហ្គីរិទ្ធច្របាច់ដៃថេហ្យុងកាន់តែខ្លាំង ស្ទើតែប្រែសាច់ដែលសរស្កុសទៅជាជាំក្រម៉ៅ។
   «បងនិយាយអីបែបហ្នឹង?»ថេហ្យុងហ៊ានតំឡើងសម្លេងស្រែកដាក់បងខ្លួនដោយសារតែប្រុសម្នាក់ដែលនៅនឹងមុខគេនោះ ទាំងដែលពីមុនមក គេមិនធ្លាប់ហ៊ានបែបនេះទាល់តែសោះ។
   «ថេយ៌ហ៊ានតំឡើងសម្លេងដាក់បងដោយសារតែវាមែនទេ?»ចិត្តកំពុងតែក្តៅស្រាប់ ក៏ត្រូវថេហ្យុងហ៊ានដុតពីលើបន្ថែម ដែលធ្វើឲយុនហ្គីសឹងតែទប់មិនជាប់លើកដៃទៅចង្អុលមុខជុងហ្គុកចំៗ។
   «ហុឹក ហុឹក បងយល់តែចិត្តខ្លួនឯង បងឃាត់ឃាំងថេយ៌ បងបិទសិទ្ធថេយ៌រហូតមក មិនដែលឲថេយ៌ស្រួលចិត្តម្តងណាទេ ហុឹក ហុឹក បងដែលយល់ចិត្តថេយ៌ខ្លះទេ? ថាថេយ៌ចង់បានអ្វី?»ទឹកភ្នែកថេហ្យុងត្រូវស្រក់មកជាដំណក់ៗម្តងទៀត។ តាំងតែពីតូចមកគេមិនដែលបានសម្រេចចិត្តដោយខ្លួនឯងទេ លើកណាក៏ដោយសុទ្ធតែមានបងគេជាអ្នកសម្រេចទាំងអស់ សួរថាតើគេមានអារម្មណ៍ថាឯករាជ្យដែលទេ? គេធំហើយគេចង់មានឯកជនភាព ចង់សម្រេចចិត្តដោយខ្លួនឯងខ្លះដែរ។
   «បងនឹងបិទសិទ្ធ បើបងដឹងថាផ្លូវដែលថេយ៌ជ្រើសនោះគឺខុស»ទ្រូងចាប់ផ្តើលឆួលអួលណែនក្រោយស្តាប់ការបកស្រាយរបស់ប្អូនខ្លួនហើយ។ អរ!... អញ្ចឹងរាល់ថ្ងៃនេះគេបិទសិទ្ធថេហ្យុងទេហ៎? មិនមែនជាការការពារគេទេ? ហិ ហិ គ្រាន់តែចង់ឲប្អូនខ្លួនល្អ ប្អូនខ្លួនមានសេចក្តីសុខក៏ខុសដែរ។
   «បងមិនទាន់ដើរ ហេតុអីក៏បងដឹងថាផ្លូវដែលថេយ៌ដើរនោះគឺខុស?»
   «បងជាបងរបស់ថេយ៌ បងបានដើររួចអស់ហើយលើផ្លូវទាំងអស់នោះ!»
   «ផ្លូវដែលយើងជ្រើសដើរមិនមែនដូចគ្នាទេបង»
   «តែបងដឹងថាផ្លូវដែលថេយ៌កំពុងជ្រើសគឺខុស»
   «ហេតុអីក៏បន្មតបែបនេះ? បងមិនយល់ចិត្តរបស់ថេយ៌ទេ ថាថេយ៌ដើរលើផ្លូវមានក្តីសុខប៉ុន្មាន»
   «អញ្ចឹងអូនក៏មកធ្វើជាបងវិញមក ថេយ៌មកយល់ពីចិត្តបងវិញមកថាបងបែបណាខ្លះ»
   «ហុឹក ហុឹក បើថេយ៌ជាបង ក៏ថេយ៌មិនចង់មានប្អូនដូចជាបងបែបនេះដែរ»សម្តីថេហ្យុងហាក់ធ្ងន់ហួស ដែលអាចធ្វើឲយុនហ្គីភាំងមួយរំពេចនិយាយអ្វីសឹងមិនចេញបានត្រឹមឈរសម្លឹងមុខប្អូនទាំងប្រឹងទប់ទឹកភ្នែកមិនឲស្រក់មកសូម្បីតែមួយដំណក់ នេះឬជាសម្តីប្អូនរបស់គេ? នេះឬជាមនុស្សដែលគេថែរក្សាតាងតែពីតូចមក?
   «ថេយ៌!... អូនកាន់តែធំ កាន់តែពិបាកនិយាយគ្នាហើយហេស៎? ហ៊ឹស! ឥឡូវប្អូនរបស់បងមានស្លាបហើយមែនទេ?»យុនហ្គីនិយាយជាមួយនឹងសម្លេងតិចៗមិនស្រែកដាក់ប្អូនដូចជាលើកមុននេះ គេគ្មានកំលាំងស្រែកទៀតទេ ប្អូនរបស់គេយកសម្តីមកចាក់សម្លាប់ចិត្តគេហើយ។
   «បើសិនជាបងពិបាកនិយាយ បងកុំនិយាយអី ថេយ៌មិនត្រូវយោបល់ពីមនុស្សដូចជាបងទេ»
   «មនុស្សដូចបង? បងជាមនុស្សយ៉ាងមិចហាស៎?»យុនហ្គីលើចញ្ចើមឆ្ងល់ ថេយ៌ចង់បានន័យយ៉ាងមិច? ចង់ថាគេជាមនុស្សមិនល្អមែនទេ?
   «គឺបងជាមនុស្សច្រណែនគេនោះអី ច្រណែនមិនលើកលែងសូម្បីតែមិត្តរបស់ខ្លួន»
   «ថេហ្យុងអូននិយាយអីមានដឹងខ្លួនទេ???»យុនហ្គីទម្លាក់ដៃថេហ្យុងមួយទំហឹង ស្រែកដាក់គេម្តងទៀត។ ថេហ្យុងចង់មានន័យថាគេច្រណែនជុងហ្គុកចឹងហេស៎?? នឹងមែនទេជាការច្រណែន? គេគ្រាន់តែចង់មើលថែមនុស្សដែលគេស្រឡាញ់ប៉ុណ្ណោះ ក៏អាចហៅថាច្រណែនដែលមែនទេ?
   «អូនដឹង!! អូនដឹងថាអូនកំពុងតែនិយាយជាមួយនឹងមនុស្សយកហិង្សាជាមុខ»សម្តីថេហ្យុងលើកនេះកាន់តែធ្វើឲយុនហ្គីកាន់តែខឹង គេចាប់កាន់ដៃថេហ្យុងមួយទំហឹងរួចទាញចេញទៅក្រៅតែម្តង ទោះជាថេហ្យុងប្រឹងទប់ខ្លួនទប់របស់ នេះរបស់នោះយ៉ាងណាក៏ដោយ ក៏យុនហ្គីនៅតែប្រឹងទាញយកទៅបាន។ យុនហ្គីឈប់និយាយអ្វីទាំងអស់បង្ហាញទឹកដែលកំពុងខឹងឡើងក្រហមដិត ចាប់ទាញប្អូនខ្លួនឡើងសាច់គេក្លាយជាក្រហម ទាំងគ្មានអាណិត។
    «លែងថេយ៌!! បងយុន!! លែងថេយ៌ទៅ ហុឹក ហុឹក!»
ក្រាក!* ផាំង! សម្លេងថេហ្យុងយំមិនអាចឃាត់យុនហ្គីបាន មានតែធ្វើឲគេកាន់តែខឹង ចាប់បើកទ្វា រុញថេហ្យុងចេញក្រៅបន្ទប់ជាមួយនាយ រួចនាយក៏បិទទ្វាយ៉ាងមួយទំហឹង សឹងបាក់ទាំងផ្ទះមក។
   «ហ្វូរ... ល្អមើលណាស់» ជុងហ្គុកអង្គុយមើលសមក្មភាពបងប្អូនទាំងពីរអម្បាញមិញនេះទាំងញញឹម រួចក៏ដកដង្ហើម ផ្លុំខ្យល់ចេញពីមាត់មួយឃួស ក្រោយឃើញបងប្អូនទាំងដើរចេញទៅបាត់ហើយ។

AMBITION Where stories live. Discover now