PART 15: STILL DONT KNOW WHO IS MY DAD!

47 3 0
                                    


   «ជំរាបសួរលោកពូ!»ជីមីន

   «នេះប៉ាស្គាល់ជីមីនដែរមែនទេ?»ហូសឺទាញដៃជីមីនទៅអង្គុយជិតប៉ារបស់ខ្លួន។

   «គឺ...មែនហើយ ប៉ា...ប៉ាស្គាល់ ប៉ាស្គាល់គេ»

   «មិចបានជាប៉ាស្គាល់ជីមីនដែរ??»

   «មាន.. មានអីចម្លែកទៅគ្រាន់តែប៉ាស្គាល់ជីមីន? នេះជីមីនញ៊ាំទឹកសិនទៅក្ម...ក្មួយ»លោកផាកចាប់យកទឹកដែលអ្នកបម្រីយកមក ហុចឲទៅកាន់ជីមីន។

   «បាទ! អរគុណលោកអគ្គនិយកផាក»

   «ជីមីនហៅខ្ងុំថាលោកអ៊ំក៏បានដែរ កុំឲពិបាក»

   «គឺ...មិនអីទេលោកអគ្គ...(ហៅបែបនេះហើយកុំឲមើលទៅឆ្ងាយគ្នាពេក)»លោកផាកនិយាយកាត់ជីមីន។

   «បាទលោកអ៊ំ!»

   «ហេតុអីក៏បែបនេះប៉ា?»ហូសឺ

   «ឯងហៅប្អូនថាយ៉ាងមិច? ហើយឯងទាំងពីរត្រូវជាអីហ្នឹងគ្នា?»

   «ខ្ងុំហៅថា ជីមីន ប៉ាមានអីមែនទេ? (ពួកខ្ងុំជាមិត្តនឹងគ្នាធម្មតាទេលោកអ៊ំ)»

  «ហូសឺហា៎! មិត្តឲដឹងមិត្ត!»

  «ហួយប៉ា...(តោះជីមីនក្មួយ! យើងចាប់ផ្តើមការងារទៅ ហើយឯងទៅយកម៉ាក់ពីក្រុមហ៊ុនម៉ាក់ឯងផង)»លោកផាកនិយាយកាត់ហូសឺ។

   «អត់ទេប៉ា! ខ្ងុំនៅទីនេះជាមួយជីមីន! ម៉ាក់ក៏មានអ្នកបើកឡាន ប៉ាប្រាប់ឲគេទៅយកម៉ាក់ទៅ»

   «ប៉ាមិននិយាយច្រើនដង បើចចេសនឹងប៉ាឯងប្រាកដជាដឹងហើយ»

   «ទៅក៏បានដែរ! ជីមីនអូននៅទីនេះសិនហើយណា បន្តិចទៀតបងមកវិញ»ហូសឺពោលទាំងមុខមើលមិនយល់ ព្រោះតែខឹងនឹងប៉ាគេ ដែលហាមមិនឲគេនៅជិតជីមីនគេ។

   «បាទ! លោកទៅសិនចុះ!»

   «ក្មួយហៅហូសឺលោកចឹងហេ៎?»

  «បាទលោកអ៊ំ»

  «គេមិនទាន់ចាស់ទេ គេបងជីមីនតែប៉ុន្មានខែប៉ុណ្ណោះ ហេតុអីក៏ហៅគេបែបនេះ? ហិមៗ ហូសឺដល់ពេលដែលឯងត្រូវទទួលស្គាល់ហើយថាឯងចាស់ជាងប៉ា»លោកផាកនិយាយឌឺបែបលេងសើចទៅកាន់កូន ព្រោះរាល់ថ្ងៃនេះហូសឺរវល់ខ្លាំងណាស់ឲតែជួបប៉ាគេ គឺរវល់សួរថាគេស្អាត់អត់? ក្មេងអត់? ប៉ុននេះក្រាស់គេអាចព្រមស្រឡាញ់បានឬនៅ? សួរគាត់រាល់ថ្ងៃឡើងគាត់ធុញនឹងឆ្លើយហើយ។ 

AMBITION Where stories live. Discover now