PART 18: NOW, I MEET MY DAD!!

45 3 0
                                    

@TAEYHUNG's ROOM

ក្រាក* ក្រឹប* «អួយ!... បងចង់ធ្វើអីហ្នឹង?»ទ្វាបិទមិនទាន់បានប៉ុន្មាន ភាពរហ័សរបស់ជុងហ្គុកបានចាប់ថេហ្យុងទៅផ្ទុបនឹងជញ្ចាំងយ៉ាងតក់ក្រហល់ រួចគេក៏ឱនមុខខ្លួនចុះទៅស្រូបយកក្លិននៅនឹងកញ្ចឹងករបស់ថេហ្យុង ទាំងសួរតបទៅវិញ «ហេតុអីអូនចាំបាច់ស្អាតដល់ថ្នាក់នេះ?»

«ទាំងនេះក៏សម្រាប់តែបងម្នាក់ប៉ុណ្ណោះ»ថេហ្យុងឆ្លើយតប ទាំងបើកដៃឲជុងហ្គុកនៅញីញ៉ក់លើ ក ខ្លួនតាមចិត្តដែលគេចង់ដដែល។

«តែមិនមែនមានតែបងដែលឃើញ»

«អូនមិនបានខ្វល់ ព្រោះពួកគេមិនមែនជាបង»

«ស្អាតបែបនេះតែពេលនៅក្នុងបន្ទប់តែពីរនាក់បងបានហើយ នៅខាងក្រៅធម្មតាៗដូចរាល់ថ្ងៃទៅ បានមិនឈឺខ្លួន»ជុងហ្គុកស្រូបតែក្លិនមិនអស់ចិត្ត ក៏ហើបមាត់ទៅខាំសាច់ករបស់ថេហ្យុង រហូតថេហ្យុងភ្ញាក់ស្រែកថ្ងូរឡើងភ្លាម «ហ្អស! ហេតុអីក៏បងខាំ»

«ប៉ុននេះនៅតិចណាស់ថេយ៌»

«បានហើយបង! អូនចង់ទៅសម្អាតខ្លួនចេញសិន»ថេហ្យុងចាប់ទាញជុងហ្គុកចេញពីខ្លួនបន្តិចរួចក៏ដើរទៅមុខទូរសម្អាង ដើម្បីដោះគ្រឿងអលង្ការចេញ។

«ឲបងជួយទេ?»ជុងហ្គុកដើរទៅឈរនៅពីក្រោយថេហ្យុង ទាំងផ្តេកក្បាលនៅលើស្មាថេយ៌ ដើម្បីសម្លឹងទៅមើលកញ្ចក់ទាំងពីរនាក់។

«អូនស្អាតណាស់»អ្នកទាំងពីរឈរមើលទៅកញ្ចក់ទាំងញញឹមរាងខ្លួន ថេហ្យុងញញឹមព្រោះតែការអៀន តែជុងហ្គុកញញឹមព្រោះតែសម្រស់របស់ថេហ្យុង ក្មេងម្នាក់សឹងតែធ្វើឲគេក្លាយជាមនុស្សឆ្កួតទៅហើយ។

«អូនឮបងនិយាយបែបនេះរហូតហើយ»

«ព្រោះវាជាការពិត»

« *ជុប* ហេតុអីថ្ងៃនេះអូនសម្រេចចិត្តស្លៀករូប? ដឹងទេថាអូនអាចធ្វើឲបងឆ្កួតបាន»ជុងហ្គុកថើបកថេហ្យុងមួយខ្សឺតយ៉ាងវែងទាំងបិទភ្នែកតាំងអារម្មណ៍ស្រូបយកក្លិនថេហ្យុងទាំងប៉ុន្មានចូលក្នុងខ្លួនគេទាំងអស់ រួចគេក៏ចាប់ផ្តើមយកមុខរបស់គេទៅត្រដុសលើ កថេហ្យុងម្តងទៀត គេត្រូវថេហ្យុងពង្វក់មែនទែនហើយ ស្រូបក្លិនហើយ ចង់តែស្រូបតិច ថើបម្តងហើយ ចង់តែថើបម្តងទៀត ថេហ្យុងនេះប្រសព្វថែខ្លួនណាស់ សាច់សខ្ចីគ្មានស្នាមទាល់តែសោះ។

AMBITION Where stories live. Discover now