PART 8: THE MOON IS A SIGN OF ME.

69 4 0
                                    


@ខាងក្រៅបន្ទប់...

បន្ទាប់ពីនិយាយជាមួយយុនហ្គីរួចហើយ ជុងហ្គុកក៏ដើរមកខាងមុខកាណូត  គម្រោងនឹងមកនិយាយជាមួយហ្នឹងថេហ្យុងឲដាច់ស្រាច់។ ឯប៉ាម៉ាក់របស់គេក៏កំពុងតែនៅអង្គុយនិយាយគ្នានៅឯខាងក្រៅដែរ តែថាថេហ្យុងគេមិនបានចូលរួចជាមួយទេ គេកំពុងងតែឈរនៅឯជ្រុងមួយនៃកាណូតដើម្បីមើលព្រះច័ន្ទតែម្នាក់ឯងទៅវិញទេ។

  «ថេយ៌...»ជុងហ្គុកដើរមកកាន់ថេហ្យុងដែលកំពុងតែឈរមើលព្រះច័ន្ទម្នាក់ឯងរួចហើយ នាយក៏ពោលហៅឈ្មោះរបស់គេតិចៗ ទាំងអារម្មណ៍ផិតភ័យ។

   «...»ថេហ្យុងមិនបានឆ្លើយតបអ្វី គ្រាន់តែបែរមកសម្លឹងមុខជុងហ្គុកបន្តិចរួចក៏បែរទៅសម្លឹងមើលព្រះច័ន្ទវិញ។

   «នេះទឹកដោះគោ ថេយ៌ញ៊ាំទៅ បងខំយកមកឲណា»ជុងហ្គុកដោយឃើញថេហ្យុងធ្វើបែបនោះក៏ព្យាយាមនិយាយទាំងហុចកែវទឹកដោះគោឲទៅឲថេហ្យុង។ សភាពជុងហ្គុកពេលនេះមិនពីខុសកូនឆ្មាដែលទើបនឹងកើតទេ ភ្នែកភ្លឺសៗ មិនហ៊ាននិយាយអ្វី ធ្វើអ្វីលើសលួសព្រោះខ្លាចថេហ្យុងខឹងនឹងគេថែមទៀត។

   «អូរ! មិនអីទេ អរគុណហើយបង»ថេហ្យុងបដិសេដទៅកាន់ជុងហ្គុកទាំងហុចកែវទឹកដោះគោទៅឲជុងហ្គុកវិញ។

   «ថេយ៌ជឿថាបងហក់ទឹកនេះឲមើលទេ»ជុងហ្គុកនិយាយទាំងលើដៃច្រត់ចង្កេះ និងធ្វើទឹកមុខកាច់ៗ ហើយបម្រុងនឹងលោតទឹកឲមើលទៀត នេះគេភ្លេចខ្លួនចេះចេញចរិកងក់ងរមកអីណា ទាំងដែលគេមានគម្រោងមកលួងថេហ្យុងសោះ តែមកងរខ្លួនឯងវិញ យ៉ាប់ហ្មង! ហើយបើនិយាយពីថេហ្យុងវិញ shock យកតែម្តង ហីចាំបាច់លេងដល់ថ្នាក់នឹងបង??ㅠㅠ

   «អូរបងច្រឡំ! បងចង់បានន័យថា បងខំយកមកហើយ ថេយ៌ញ៊ាំទៅ កុំបំបាក់ទឹកចិត្តបងអីណា»ជុងហ្គុកក៏ភ្ញាក់ខ្លួន និងផ្លាស់ប្តូពាក្យសម្តីមកវិញពេលដែលគេនឹកឃើញថា គេមកលួងថេហ្យុងមិនមែនមកងក់ងរដាក់ថេហ្យុងវិញទេ។

   «អា៎! ថេយ៌ញ៊ាំក៏បានដែរ»ដោយមិនចង់ស៊ាំញ៊ាំច្រើនថេយ៌ក៏យកទឹកដោះគោពីដៃជុងហ្គុកមកញ៊ាំទៅ ព្រោះបើនៅតែប្រកែចទៀត ជុងហ្គុកនៅតែនិយាយលួងឲគេផឹកដដែលហ្នឹង នរណាមិនស្គាល់ជុងហ្គុក មនុស្សកំពូលចចេសហើយ។

AMBITION Where stories live. Discover now