PART 27: DO YOU ACCEPT THAT ONE's LOVE??

62 5 0
                                    

ក្រាក!* ផាំង!* ទ្វាបន្ទប់ជីមីនត្រូវបានបិទដោយកម្លាំងមួយទំហឹងរបស់ស្នាដៃអ្នកកម្លោះសង្ហា ចន ជុងហ្គុក ដែលកំពុងតែដើរចេញពីបន្ទប់ជីមីនទាំងមុខមាំ បែរទៅរកផ្លូវម្ខាង ដែខលមិនមែនជាផ្លូវដែលយុនហ្គីកំពុងឈរនោះទេ។ យុនហ្គីបានឃើញជុងហ្គុក តែជុងហ្គុកមិនបានឃើញយុនហ្គីឡើយ ព្រោះយុនហ្គីគឺឈរនៅឯខាងឆ្វេងបន្ទប់ ឯជុងហ្គុកដើរទ្វាដើរទៅខាងស្តាំនៃបន្ទប់។
————————————————————————

ក្រាក!*
   «ជីមីន! ជីមីនអូនមានរឿងអីហ្នឹង?»យុនហ្គីបើកទ្វាចូលមកកាន់បន្ទប់ជីមីនភ្លាម ក៏ធ្វើឲគេកាន់តែតក់ស្លុតចិត្តថែមមួយកម្រិតទៀត សភាពជីមីនបង្ហាញគេនៅនឹងមុខច្បាស់ៗ គឺជីមីនកំពុងតែគេងយំនៅនឹងឥដ្ឋទាំងមានឈាមហូរស្រក់ចេញពីដៃដោយសារអំបែងកែវមិនចេះតិច។
   «ជីមីន! អូនកើតអី? ជុងហ្គុកគេធ្វើអីអូន? បានអូនក្លាយជាបែបនេះ?»យុនហ្គីរត់ទៅចាប់ក្រសោបជីមីនជាប់ដៃ ទាំងដែលគេនឹងជីមីនគឺញ័រខ្លួនទទ្រើក គ្រាន់តែមួយញ័រដោយសារយំ មួយញ័រដោយសារតែភ័យ។
   «ហិក! ហិក! កុំប៉ះខ្ញុំ! ចេញទៅ! ទៅឲបាត់ៗទៅ! ហុឹក ហុឹក ពួកលោកសុទ្ធតែដូចគ្នាទាំងអស់»ជីមីនយំប្រតាយប្រតប់យុនហ្គីឲប្រលែងគេចេញពីដៃនាយ ទាំងមានឈាមហូរស្រក់ពេញខ្លួន។
    «អូនមានរឿងអីជាមួយជុងហ្គុក? ជុងហ្គុកគេធ្វ...(ហុឹកៗ ចេញឲផុតៗទៅ ចេញទៅ ផាំង!*)»ដោយប្រតាយប្រតប់ចេញពីរង្វង់ដៃយុនហ្គីមិនបាន ជីមីនក៏រុញខ្លួនឯងមួយទំហឹងរហូតទៅបុកនឹងគ្រែដែលនៅក្បែរនោះស្ទើរតែបាក់ឆ្អឹងខ្នង។
   «ហ្អាយយយយ!!!!!! ហុិក ហុិក កុំចូលមកជិតខ្ញុំឲសោះ! ចេញទៅ! លោកចេញទៅវិញទៅ ហុិកៗ ខ្ញុំមិនចង់ឃើញពួកលោកទេ»ដោយឃើញយុនហ្គីចង់ដើរមកជិតគេ ជីមីនក៏យកដៃមកផ្ទុមត្រចៀកស្រែកមួយទំហឹងសឹងតែបែបបន្ទប់។
   «ជីមីន...(ខ្ញុំឲលោកចេញ! ហុិក ហុិក! លោកមិនឮទេមែនឬយ៉ាងមិច?)»
   «ចឹងបងទៅហើ...(មិនបាច់និយាយអ្វីទាំងអស់ ប្រាវ! ចេញទៅ ហុឹក ហុឹក!)»យុនហ្គីរៀបនិយាយលាមិនទាន់ទាំងចប់ ជីមិនក៏ក្រវាស់ចានបាយនៅក្បែនោះមកជិតគេដើម្បីដេញ។ ឯយុនហ្គីដោយឃើញបែបនេះហើយ គេគ្មានអីក្រៅពីដើរចេញទេ គេមិនដឹងថានឹងត្រូវជួយជីមីនយ៉ាងមិច មិនដឹងថាត្រូវជួយដោយរបៀបណា បើសូម្បីតែគេនិយាយក៏ជីមីនមិនចង់ស្តាប់ដែរហ្នឹង។

AMBITION Where stories live. Discover now