PART 29: I WANT THIS DOG!

42 3 0
                                    


ណាំជុនក្តាប់ក្រដាស់ពីរសន្លឹកដែលនៅខាងលើគេយ៉ាងខ្លាំងបន្ទាប់ពីអានសំណេរនៅក្នុងក្រដាស់នោះរួចហើយ។ រីឯសន្លឹកសំបុត្របន្តបន្ទាប់ទៀតក៏មានជាលក្ខណៈរូបថតនៅខាងក្នុងនោះវិញម្តង ដែលជារូបរបស់យុនហ្គី សកម្មភាពរបស់យុនហ្គីទាំងប៉ុន្មានដែលគេបានធ្វើនៅក្នុងទីក្រុងសេអ៊ូល។ ណាំជុនយករូបថតពីមួយសន្លឹកទៅមួយសន្លឹកមកមើល រហូតទាល់តែដល់រូបចុងក្រោយមួយដែលមានជាសកម្មភាពរបស់យុនហ្គីបានត្រូវជីមីនវាយប្រតាយប្រតប់នៅហាងកាហ្វេPAJIនៅថ្ងៃមុននោះ។ ណាំជុនសម្លឹងមើលទៅរូបថតមួយនោះទាំងការក្តាប់ចុងសម្លឹងនៃរូបថតនោះស្ទើតែដាច់រហែក មិនដឹងថាគាត់ធ្លាប់មានរឿងអ្វីពីមុន មក។ ណាំជុនបង្ហាញទឹកមុខមាំទាំនឹងកំហឹង គាត់ក៏បានបែរទៅផ្នែកខាងក្រោយនៃរូបភាព ដែលមានសរសេរនូវអក្សរមួយចំនួនដើម្បីបញ្ជាក់ពីហេតុការណ៍។
【សំណេរក្នុងរូបថត....
23/03/21 ថ្ងៃនេះមានរឿងដ៏ក្តៅគគុកមួយកើតឡើងចំពោះអ្នកប្រុសយុនហ្គី មានជម្លោះកើតឡើងយ៉ាងខ្លាំងរវាងអ្នកប្រុសយុននិងអ្នកប្រុសជីមីន ពួកគាត់បានស្គាល់គ្នានៅពេលទៅរៀននៅឯសកលវិទ្យាល័យជាមួយគ្នា ហើយបើតាមដែលដឹងមក អ្នកប្រុសយុនគឺកំពុងតែមានចិត្តទៅលើអ្នកប្រុសជីមីន រឿងដែលមិនទាន់នឹងហ៊ានស្មាន គឺពួកគាត់ទាំងពីរអាចនឹងមានទំនាក់ទំនងជាមួយនឹងគ្នា។ ពីខ្ញុំ ហ្ឆ័យ ស៊ូហូ។】

✄TAEKOOK's SINCE....

«ថេយ៌ឃ្លានហើយឬនៅ»ជុងហ្គុកបើកឡានដោយដៃម្ខាងកាន់ចង្កូត ឯដៃម្ខាងទៀតក៏យកទៅចាប់ច្របាច់សាច់ភ្លៅរបស់ថេហ្យុងពេញៗដៃ។ គេធ្វើបែបនេះតាំងតែពីចេញឡានមកដំបូងម្លេះ ថេហ្យុងខំឃាត់គេដែរតែឃាត់មិនជាប់ទេ យើងគួរតែដឹងហើយថាមនុស្សនេះយ៉ាងមិចខ្លះ តែចង់បានអីហើយគឺត្រូវតែបានហ្នឹង បើមិនបានទេទៅនៅង៉ូវៗ និយាយលើកហេតុផលចុះឡើង គម្រាមនេះគម្រាមនោះសព្វគ្រប់មិនខ្វះក្បាច់ទេ។
«អូនមិនអីទេ! តែបើបងឃ្លានយើងគួរតែរកកន្លែងញ៊ាំអីសិនទៅ បងមិនទាន់ញ៊ាំអីតាំងតែពីព្រឹកមកម្លឹះ ហើយបងមកត្រូវបើកឡានយូរយ៉ាងនេះទៀត បើមិនញ៊ាំទេ បងប្រយ័ត្នគ្មានកម្លាំងណា!»ពេលនេះពួកគេបានមកដល់សេអ៊ូលហើយ ហើយក៏ជិតទៅដល់ផ្ទះរបស់ជុងហ្គុកដែរ តែជុងហ្គុកនេះមិនដឹងជាស្អីទេ មួយជំហ៊ានទៀតដល់ផ្ទះហើយ បែរជាសួរថេហ្យុងថាឃ្លានអត់?
«សឺត! បងយ៉ាងមិចក៏បានដែរ បងតាមតែអូនទេ»ជុងហ្គុកចាប់យកដៃថេហ្យុងមកថើប ទាំងនៅកាន់អង្អែលតិចៗ។
«អញ្ចឹងបងរកហាងនៅក្បែរនេះចុះ! កុំឲបងមិនបានអីចូលពោះទាល់តែសោះ»
«បងបានតើ! មិចក៏ថេយ៌ថាគ្មាន?»
«ថេយ៌មិនឃើញបងញ៊ាំអីតាំងតែពីព្រឹក មិនសូម្បីតែទឹក ចឹងហើយបងនៅតែថាមានអីចូលពោះហើយទៀតមែនទេ?»
«មាន! គឺក្លិនរបស់អូននោះអី សឺត* ទោះមិនបានញ៊ាំអីរាប់ខែក៏បងអាចរស់បានដែរ»ជុងហ្គុកយកដៃថេហ្យុងមកថើបម្តងទៀតយ៉ាងផ្អែមល្ហែម។ ថេហ្យុងឮសម្តីទាំងនេះហើយគ្មានអ្វីក្រៅពីភាពអៀនព្រៀន អង្គុយឲជុងហ្គុកថើបទាំងថ្ពាល់ក្រពុំទាំងគូរប្រែក្លាយទៅជាពណ៌ក្រហមដូចជាប៉េងប៉ោះ។
«បងនេះកុហកច្បាស់ណាស់ បើហិតតែក្លិនអូនមិនញ៊ាំអី បងប្រាកដជាស្លាប់មិនខាន»
«ទៅញ៊ាំអីទៀត បើថេយ៌ជាម្ហូបរបស់បងហើយហ្នឹង!»
«បងនេះ!...»ថេហ្យុងធ្វើជាបែរទៅមើលមុខជុងហ្គុកទាំងខឹងង៉ក់ងរបន្តិច ព្យាយាមលាក់នៅភាពអៀនព្រៀនរបស់គេ។ ឯជុងហ្គុកក្រោយក្រលេចឃើញមុខថេហ្យុងហើយក៏ពោល «Wow ថ្ពាល់របស់អូនពេលនេះក្រហមដូចជាចុងដោះរបស់អូនអញ្ចឹង!»នេះហើយជាសម្តីដែលចន ជុងហ្គុកនិយាយចេញមក ធ្វើដូចគ្មានអីប្រៀបធៀបណាស់អញ្ចឹង ទៅប្រៀបនឹងរបស់បែបនេះ គេនេះពិតជាធ្វើឲថេហ្យុងខ្មាស់សឹងតែហក់ចេញតាមដំបូលឡានទៅហើយ។
«ហិហិ បងនិយាយអីបែបនេះ??»ថេហ្យុងសឹងតែយំចេញមកដោយសារសម្តីលោកចន ជុងហ្គុក ថ្មីពេកហើយគេទទួលយកមិនបានទេ។
«បងនិយាយតែការពិតតើ! ឬចុងដោះរបស់អូនមានពណ៍អីផ្សេង អេទេៗៗ បងពិនិត្យច្បាស់ណាស់នៅថ្ងៃមុននោះ គឺចុងដោះរបស់អូនមានពណ៍ផ្កាឈូកតិចបែបក្រហមស្រាលៗ យកទៅស្បប់ណាក៏បងនៅតែថាពណ៍បែបនេះដែរ»
«អូនឈប់និយាយរកបងហើយ»ថេហ្យុងដកដៃខ្លួនចេញពីជុងហ្គុក យកមកក្រវាត់ចូលគ្នាបែរទៅមើលផ្លូវខាងមុខធ្វើជាខឹងនឹងជុងហ្គុកវិញ។
«ប្រញ៉ាប់តែខឹងអូនសម្លាញ់ ងឺត!* ម៉ោចុះម៉ោBabyដល់ហើយ»រថយន្តសេរីទំនើបពណ៍ខ្មៅក្រឹបមួយគ្រឿងរបស់ជុងហ្គុក ត្រូវបានចតនៅខាងមុខហាងអាហារដល់សាមញ្ញមួយ តែគេជឿថាថេហ្យុងនឹងពេញចិត្តហាងមួយនេះ។
«បងចុះទៅញ៊ាំតែខ្លួនឯងទៅ ពោះពួកយើងមិនបានជាប់គ្នាទេ»ថេហ្យុងនៅតែរក្សាជំហរខឹងនឹងជុងហ្គុកដដែល។ ឯជុងហ្គុកឮហើយក៏បើកទ្វាចេញបាត់ទៅ ធ្វើឲថេហ្យុងគាំងចិត្តសឹងក្លាយជារូបចម្លាក់នៅក្នុងឡាន។
«ក្រាក!* អឹប! ពោះពួកយើងមិនជាប់គ្នាទេ តែបន្តិចទៀតពោះរបស់អូននឹងជាប់ជាមួយកូនរបស់បង»តាមពិតជុងហ្គុកគេមិនចុះទៅញ៊ាំបាយហ្មងទេ គេដើរមួយជុំខាងក្រោយឡានបើកទ្វាមកបីថេហ្យុងចេញសិន ព្រោះគេដឹងថាបើនៅតែប្រកែចគ្នាទៀត បាយហ្នឹងមិនបាច់បានបរិភោគទេ។
«បងលែងអូន គេមើលច្រើនណាស់!»ថេហ្យុងវាយទ្រូងជុងហ្គុកឲដាក់គេចុះ ព្រោះក្រសែភ្នែករាប់សិបគូរកំពុងតែសម្លឹងមកកាន់ពួកគេ។
«ជាភ្នែករបស់គេ យើងហាមគេមិនបានទេ!»
«អឹប! នេះមកដល់ហើយ!»ជុងហ្គុកបីថេហ្យុងមកដល់ហាងរួចក៏ដាក់ថេហ្យុងឲអង្គុយនៅសាឡុងមួយយ៉ាងថ្នមៗ។
«បងធ្វើឲថេយ៌ខ្មាស់គេណាស់!»មាត់និយាយថាខ្មាស់ តែក៏សប្បាយចិត្តពេលដែលជុងហ្គុកធ្វើបែបនេះ គេមានអារម្មណ៍ល្អណាស់ ពេលដែលជុងហ្គុកហ៊ានបើកបង្ហាញពីគេបែបនេះ គេចូលចិត្ត គេចង់ឲមនុស្សគ្រប់គ្នាបានដឹងថាជុងហ្គុកជារបស់គេ ហើយខ្លួនគេផ្ទាល់ក៏ជារបស់ជុងហ្គុកដែរ គេមិនចង់ឲអ្នកណាមកប៉ះពាល់ មករញ៉េរញ៉ៃជាមួយមនុស្សដែលខ្លួនស្រឡាញ់នោះទេ។
«ខ្មាស់អីទៅថេយ៌ ពួកគេច្រណែនអូនតើ!»
«ជំរាបសួរបង! បងត្រូវការកម្មងអីដែរ»បុគ្គលិក
«សុំបាយឆាពីរចាន strawberryក្រលុកមួយកែវនឹងកាហ្វេមួយមក!»
«បាទ! បងត្រូវការកម្មងអីបន្ថែមទៀតទេ?»
«បាទអត់ទេ!»បុគ្គលិកស្តាប់រួចក៏ដើរចេញទៅធ្វើការរបស់គេបាត់ បន្សល់ទុកត្រឹមថេហ្យុងដែលកំពុងតែងើបមើលចុះមើលឡើងនៅទិដ្ឋភាពហាងមួយនេះ។ ទិដ្ឋភាពហាងមួយនេះផ្លែកណាស់ តែងចេញមកជាលក្ខណៈបុរាណៗ មានឈើលាយជាមួយធម្មជាតិ និងរូបភាពសត្វចិញ្ចឹមជាច្រើន ដែលធ្វើឲគេឃើញហើយអារម្មណ៍ល្អតែម្តង ពេលដែលដើរចូលមកភ្លាមមានតែក្លិនស្លឹកឈើ ក្លិនដើមឈើ និងធម្មជាតិផ្សេងៗ នាំយកមកតែអារម្មណ៍ល្អៗ ដើរចូលមកស្រស់ស្រាយ ស្រួលដកដង្ហើមណាស់។
«វូស! វូស!»សត្វឆ្កែមួយក្បាលបានដើរមកអង្គុយក្បែរជើងថេហ្យុង សម្លឹងមើលថេហ្យុងមិនដាក់ភ្នែកទាល់តែសោះ។
«បង! នៅទីនេះមានឆ្កែដែលមែនទេ?»ស្នាមញញឹមត្រូវបានលេចឡើងនៅលើមុខរបស់ថេហ្យុង បន្ទាប់ពីបានឃើញឆ្កែនេះហើយ ថេហ្យុងឱនចុះទៅអង្អែលក្បាលរបស់ឆ្កែនោះតិចៗ ឯឆ្កែនោះទៀតសោទមានតែបន្ទន់ខ្លួនទាបទៅៗរហូតដេកទៅនឹងដីឲថេហ្យុងអង្អែលក្បាលរបស់គេតាមចិត្ត គេហាក់ចូលចិត្តសកម្មភាពបែបនេះ និងចូលចិត្តថេហ្យុងណាស់។
«អូនមិនឃើញឈ្មោះហាងទេឬ? គេដាក់ថាDOG LOVERS RESTAURANT ហើយចឹងបើមិនដែលមិនមានសត្វឆ្កែទៀតទេពិតជាចម្លែកណាស់»
«អូនមិនចាប់អារម្មណ៍ ព្រោះតែរវល់នឹងបង រឿងបងបីអូននោះអី»
«នៅទីនេះមិនមែនមានតែមួយនេះទេថេយ៌ នៅខាងក្រោយថេយ៌ចង់លេងជាមួយប៉ុន្មានក្បាលក៏បានដែរ»
«ពិតមែនហ៎បង! បងនាំថេយ៌ទៅៗ!»ថេហ្យុងស្តាប់ហើយរិទ្ធតែសប្បាយចិត្ត មានតែស្នាមញញឹមនិងក្តីសុខ។ គេពិតជាចូលចិត្តសត្វចិញ្ចឹមមួយប្រភេទនេះណាស់ តែគួរឲស្តាយគេមិនអាចចិញ្ចឹមវាបាន ហ៊ានតែរស់នៅជាមួយគឺដឹងតែប៉ះពាល់ដល់ផ្លូវដង្ហើមនិងស្បែកគេហើយ គេបានត្រឹមតែលេងជាមួយវាមួយផ្លេតៗបែបនេះប៉ុណ្ណោះ បើហ៊ានតែលេងយូរមានតែពិបាកខ្លួនឯងតែប៉ុណ្ណោះ។
«កុំប្រញ៉ាប់ពេកអី! អូនចាំញ៊ាំបាយហើយសិនទៅ»
«អត់ទេបងអូនចង់ទៅឥឡូវនេះ!»ថេហ្យុងលើមយកឆ្កែមួយក្បាលនោះមកដាក់លើភ្លៅរបស់ខ្លួនរួចក៏តបទៅកាន់ជុងហ្គុក។
«អូនគង់តែបានលេងជាមួយពួកគេទេ កុំអន្ទះសារពេកអី!»
«មិនឲអូនអន្ទះសារយ៉ាងមិចទៅ បងមិនឃើញទេឬថាពួកគេគួរឲស្រឡាញ់បុិនណាស់ មើលនេះទៅគេមានតែគេងឲអូនលេងគេតាមចិត្ត»
«ថេហ្យុងហា៎....»អង្គុយសុខៗជុងហ្គុកស្រាប់តែបន្លឺហៅឈ្មោះថេហ្យុងឡើង ហាក់ដូចមានអ្វីចង់ស្នើសុំ។
«បងមានការអីមែនទេ?»ថេហ្យុងងើយផ្តាច់ក្រសែភ្នែកពីសត្វដែលនៅក្នុងដៃទៅមើលមុខជុងហ្គុកវិញទាំងឆ្ងល់។
«បងគិតថា... អូនកុំលេងឆ្កែមួយនេះអីល្អជាង នៅខាងក្រោយមានឆ្កែច្រើនប្រភេទទៀតណាស់ អូនអាចបង្កើតភាពសប្បាយរីករាយជាមួយគេបាន»
«ហុឹស?? ហេតុអីក៏បែបនេះបង ពួកគេជាសត្វពូជតែមួយតើ គ្រាន់តែជាប្រភេទខុសគ្នា អញ្ចឹងអូនសុទ្ធតែអាចបង្កើតភាពសប្បាយរីករាយជាមួយពួកគេបានទាំងអស់ហ្នឹង»ចម្ងល់កើតមានពេញខួរក្បាលរបស់ថេហ្យុង នេះជុងហ្គុកគេកើតអីហ្នឹង? សត្វឆ្កែដូចតែគ្នាសោះហេតុអីក៏គេប្រកាន់យ៉ាងនេះ?
«បងយល់ តែអូនលើកលែងឆ្កែមួយក្បាលនេះទៅបានទេ?»
«ហេតុអីបង?»
«អុឹម...គឺ..បងមកទីនេះតែរហូត អញ្ចឹងហើយបងស្គាល់ឆ្កែទាំងនេះច្បាស់ថាវាយ៉ាងមិច ជាពិសេសគឺមួយក្បាលនេះ វាមិនល្អសម្រាប់អូនលេងទេថេយ៌»
«អូនមិនឃើញគេដូចបងនិយាយផង! មើលគេនេះទៅ គេពិតជាស្លូតណាស់ មិនកំណាន់ខ្លួនទេ»
«អូនទម្លាក់វាចោលទៅ បន្តិចទៀតពួកយើងត្រូវញ៊ាំបាយហើយ»
«ទុកឲគេគេងនៅលើភ្លៅអូនហើយ»
«ថេយ៌ បើអូនញ៊ាំបាយទាំងមានគេនៅនឹងដៃ អូនប្រាកដជាអាចមានបញ្ហាដល់សុខភាពបានណា»
«អូខេៗ! អូនយល់ព្រមក៏បាន»ថេហ្យុងទម្លាក់សត្វចុះពីខ្លួន រួចសត្វនោះក៏ចុះពីដៃថេហ្យុងទាំងដែនៅតោងដៃថេហ្យុងជាក់ តែវាគ្មានបានផលទេព្រោះថេហ្យុងក្រលេចទៅមុខមើលជុងហ្គុកទៅ ចម្លើយគេដឹងតែមិនសូវល្អទៅហើយ ចឹងគេមានតែប្រលេសឆ្កែមួយនោះចេញទាំងមិនចង់ ឯឆ្កែមួយនោះឃើញបែបនេះហើយ ក៏រត់បែរទៅរកកន្លែងខ្លួននៅខាងក្រោយវិញតាមរយៈក្រលោះសម្រាប់សត្វដែលមានជាប់នៅនឹងទ្វានោះ។ ជុងហ្គុកឃើញហើយក៏ញញឹមឡើងមកកាន់ថេហ្យុង។ ពួកគេទាំងពីរក៏ចាំបានមួយសន្ទះទៀត រួចអាហារក៏បានមកដល់ ថេហ្យុងញ៊ាំអាហារទាំងនោះទាំងពេញចិត្ត រសជាតិគឺឆ្ងាញ់ប្លែកណាស់ ត្រូវមាត់គេតែម្តង សាមញ្ញៗមែនតែពិតជាអស្ចារ្យ។

AMBITION Where stories live. Discover now