PART 33: YOONGI's BROTHER???

42 2 0
                                    


IN CALL
   «ហាឡូលោកអ៊ំប្រុស!!»
   •នេះឯងចង់ប្រលែងហើយមែនទេ??•
   «ខ្ញុំគ្មានថ្ងៃធ្វើបែបនោះទេលោកអ៊ំប្រុស!»
   •បើអញ្ចឹងម្តេចក៏ឯងបណ្តោយពួកវាបែបនេះ??•
   «ខ្ញុំកំពុងតែចាត់ចែងហើយលោកអ៊ំប្រុស!»
   •កុំឲយើងដឹងថាឯងចង់ក្បត់យើងឲសោះ•
   «ខ្ញុំមិនហ៊ានទេ!»
   •ឆាប់ចាត់ចែងការងារ! ឯងចង់ឃើញលទ្ធផលដូចដែលយើងចង់ឬទេ??•
   «ខ្ញុំនៅតែរក្សាចម្លើយដដែល! ខ្ញុំមិនដែលភ្លេចថ្ងៃដែលម្តាយរបស់ខ្ញុំត្រូវស្លាប់ដោយសារតែគេម្នាក់នោះ»
   •ល្អ!!! ធ្វើដាក់វាឲដូចអ្វីដែលឯងបានជួបទៅ!•
   «គេត្រូវតែឈឺចាប់ជាងខ្ញុំរាប់ពាន់ដងទៅទៀត!»
   •បើឯងត្រូវការអ្វីប្រាប់យើង! យើងនៅខាងឯងជានិច្ច!•
   «បាទ! អរគុណលោកអ៊ំប្រុស!!»
OUT CALL

✄10:00AM...

   «នេះអូនមិនឲបងជូនទៅហាងមែនហេស៎??»ជុងហ្គុកនិងជីមីនពេលនេះកំពុងតែជិះឡានមកផ្ទះជាមួយគ្នា ដោយមានការឈ្លោះប្រកែចគ្នាមិនដាច់ គ្រាន់តែរឿងជូនទៅហាងសោះ។
   «មិនអីទេ! អូនអាចដើរទៅបាន ពីផ្ទះបងទៅហាងមានឆ្ងាយឯណា!»
   «តែបងបារម្មណ៍»
   «គ្មាននរណាមកចេញចាប់មនុស្សតាំងថ្ងៃបែបនេះទេ បងកុំបារម្មណ៍ពេកអី!»
   «អូនស្អាតបែបនេះ បើសិនជាបង ថ្ងៃក៏ចាប់ដែរ»
   «ផាច់!* បងគួរឲស្អប់ណាស់»ជីមីនវាយដៃជុងហ្គុកបន្តិច រួចក៏និយាយបន្ត «បានហើយបង បានហើយ! ឈប់ត្រង់នេះភ្លាម!»ជីមីនបញ្ឈប់ជុងហ្គុកឲឈប់ ព្រោះពេលនេះមកដល់មុខផ្ទះរបស់ជុងហ្គុកហើយ។
   «គ្រាន់តែឲបងជួនទៅដល់ហាងសោះ អីក៏កំណាញ់ម្លេះ??»
   «បើអូនកំណាញ់មែន មិនមែនអូនឲបងប៉ះអូនមិនលួសពេលបែបនេះទេ! មកពីអូនខ្លាចបងយឺតការងារទៅវិញទេ ក្រែងបងឈប់តែមួយព្រឹកតើហី!»
   «ទៅខ្វល់ច្រើនម្លេះអូន ទោះបងឈប់រាប់ខែទៀត ក៏បងនៅតែមានលុយចាយដែរ»
   «បងឈប់! នោះជាអ្នកណា??»ជីមីននិយាយជាមួយជុងហ្គុកសុខៗក៏រេភ្នែកប៉ះទៅនឹងថេហ្យុងដែលកំពុងតែអង្គុយនៅលើទោងមុខផ្ទះរបស់ជុងហ្គុក ដែលធ្វើឲគេមានសំនួរសួរជុងហ្គុកបន្ថែម «ហេតុអីបានជាគេមកនៅក្នុងផ្ទះបង??»
    «គេជាប្អូនរបស់យុនហ្គី! គេមកនៅជាមួយបងដែរ ព្រោះត្រូវមករៀននៅសេអ៊ូល!»ជុងហ្គុកឆ្លើយតបប្រាប់ទៅកាន់ជីមីនវិញយ៉ាងធម្មតា ដូចជាមិនបានខ្វល់ចិត្តអ្វីទាល់តែសោះ។
   «អរ!!! បើមានឪកាសអូននឹងទៅរាក់ទាក់គេ!»
   «តាមចិត្តរបស់អូន!»
   «អញ្ចឹងអូនទៅហើយណា! BYE BYE ប្រុសល្មោប!»
   «អូនឈប់! ជុប!* កុំភ្លេចនឹកបងផងណា!»ជុងហ្គុកចាប់ជីមីនមកថើបថ្ពាល់មួយខ្សឺតរួចក៏ប្រលែងគេវិញ «ជុប!* បងដូចគ្នា! អូនទៅហើយ! ក្រឺប!*»ជីមីនក៏ចាប់ជុងហ្គុកមកថើបវិញ រួចក៏បើកទ្វាដើរចេញទៅ។

AMBITION Dove le storie prendono vita. Scoprilo ora