PART 20: THE REASON OF CONFLICT (1/7).

53 4 0
                                    


#ត្រឡប់មករយៈពេលពីរឆ្នាំមុនវិញ

   «ជុងហ្គុកថ្ងៃនេះបងបិទហាងហើយ សុំទោសដែលបងមិនបានប្រាប់ឯងពីម្សិលមិញ ធ្វើឲឯងខកជើងបែបនេះ»អ្នកស្រីផាជីចេញមកខាងមុខហាងនៅពេលដែលឃើញជុងហ្គុកកំពុងឈរនៅនឹងមុខហាងទាំងអេសក្បាលឆ្ងល់ម្នាក់ឯង ម្សិលមិញគាត់ភ្លេចប្រាប់ជុងហ្គុកឲឈឹងទៅ ព្រោះរវល់តែសប្បាយចិត្តពេក។

   «Aww ហេតុអីក៏បែបនេះបង? មានរឿងអីមែនទេ?»ជុងហ្គុក
   «គឺថ្ងៃនេះកូនរបស់បងមកពីស្រុកក្រៅវិញនឹងណា ចឹងហើយទើបបងមិនចង់បើកហាង ព្រោះបងចង់មានពេលវេលាទទួលកូនបងឲបានគ្រប់គ្រាន់»អ្នកស្រីផាជី

   «Aww sadបាត់ ខ្ងុំខ្ចិលទៅផ្ទះវិញណាស់បង គ្មានអីត្រូវធ្វើផង»ជុងហ្គុក

   «ចឹងអ៊ីចេះទៅ ឯងមកជួយធ្វើម្ហូបបងទុកទទួលកូនបងមកចឹងបើឯងអផ្សុក ហើយណាមួយចាំស្គាល់មុខកូនបងផងហី ក្រែងល៎ឯងមែនជឿថាបងមានកូនពិតមែន»អ្នកស្រីផាជី

   «ចឹងក៏បានដែរ កំពុងតែមិនជឿស្រាប់ផង»ជុងហ្គុកនិយាយរួច ពួកគេទាំងពីក៏នាំគ្នាដើរចូលក្នុងហាងធ្វើម្ហូបដើម្បីទទួលកូនអ្នកស្រីផាជីទៅ។

✄៣០នាទីក្រោយមក

   «ម៉ាក់!!»សម្លេងសម្រែកដ៏ពិរោះស្រទន់មួយដែលស្រែកធ្វើឲឮដល់អ្នកក្នុងហាង បែរមកមើល។ អ្នកស្រីផាជីបន្ទាប់ពីបានឃើញថាជាអ្នកណាហើយ ក៏រត់មកឪបជាប់មិនប្រលែង ព្រោះតែគេម្នាក់នេះហើយដែលគាត់ឃ្លាតកាយ ណាយចិត្តគិតដល់រយៈពេលបួនឆ្នាំមកហើយ មិនដែលគ្មានថ្ងៃណាដែលគាតមិននឹករលឹក មិនគិតខ្វាយខ្វល់ពីគេនោះទេ។

   «កូនម៉ាក់! យ៉ាងមិចដែលកូនសុខសប្បាយទេនៅទីនោះ? អូយយ ឥឡូវនេះស្អាតខ្លាំងណាស់ម៉ាក់មើលសឹងមិនស្គាល់»អ្នកស្រីផាជី

   «កូនសុខធម្មតាទេម៉ាក់នៅទីនោះសប្បាយសឹងអី តែនៅជាមួយម៉ាក់សប្បាយជាង»

   «ម៉ាក់នឹកកូនខ្លាំងណាស់ តែថាកូនចូលទៅក្នុងសិនទៅ ម៉ាក់ធ្វើម្ហូបទុកឲកូនច្រើនណាស់មក»អ្នកស្រីផាជីនិយាយរួចក៏ដឹកដៃ នាំកូនគាត់មកក្នុងហាង ដើម្បីញ៊ាំអាហារជាមួយគ្នាហើយនិងណែនាំឲជុងហ្គុកស្គាល់ផង។

AMBITION Where stories live. Discover now