PART 17: ENGAGEMENT!!

46 3 0
                                    


«ឯងមកដល់ហើយហ៎! ពូចាំឯងយូរហើយ!»ណាំជុននិយាយទាំងទឹកមុខនៅរឹងបុឹងដដែល ដែលលាយជាមួយនឹងស្នាមញញឹមដល់ចម្លែកមួយហាក់ឲយើងស្នានមិនត្រូវថាគាត់ចង់មានន័យអ្វីឲពិតប្រាកដ។

«លោកពូ?»ជុងហ្គុកងើយមុខទៅមើលណាំជុនទាំងនៅលត់ជង្គងដដែល គេមិនយល់នូវសម្តីរបស់ណាំជុនអម្បាញមិញនេះទេ គាត់ចង់បានន័យយ៉ាងមិច? គាត់ចាំគេ? ហេតុអ្វី?

«មិនយឺតពេលទេមែនទេ ដែលក្មួយមកពេលនេះ?»សំណួរសួរទៅកាន់ជុងហ្គុកកាន់តែធ្វើឲគេឆ្ងល់មិនដឹងឆ្ងើយយ៉ាងណា ណាំជុនពិតជាពិបាកនឹងយល់ពិតមែន គេខ្លាចហើយ រាល់ពាក្យសម្តីសុទ្ធតែបង្កប់ន័យ អ្វីដែលយើងឆ្លើយសុទ្ធតែអាចកំណត់អ្វីដែលយើងនឹងទទួល។

«ខ្ងុំ...ខ្ងុំដឹងថាវាយឺតបន្តិច តែយ៉ាងណាខ្ងុំក៏បានបង្ហាញប្រាប់លោកពូថាខ្ងុំបានមកដល់ឲលោកពូឃើញ»

«អ៊ីញ្ចឹងទេហ៎! ឥឡូវពូឃើញហើយ ក្មួយអាចទៅវិញបាន»ទីបំផុតជុងហ្គុកនៅតែឆ្លើយឲណាំជុនធ្វើឲគេទាល់ច្រក់ទាល់តែបានដដែល ណាំជុននេះខ្លាំងណាស់ ស្រួលមិនស្រួលគ្មានការអាណិតជាមួយជុងហ្គុកទេ។

«ខ្ងុំនឹងមិនទៅវិញទេ ទោះខ្ងុំត្រូវលត់ជង្គង់នៅទីនេះរហូតដល់ស្លាប់ខ្លួនក៏ដោយក៏ខ្ងុំមិនបោះបង់ គ្រប់យ៉ាងដែលខ្ងុំធ្វើ ខ្ងុំប្រព្រឹត្តសុទ្ធតែចង់បង្ហាញឲលោកពូឃើញ ថាខ្ងុំ ស្រឡាញ់ តស៊ូនឹងមើលថែថេហ្យុងបែបណាតាមអ្វីដែលលោកពូចង់បាន»

«អញ្ចឹងក្មួយនៅទីនេះបន្តទៀតចុះ នៅទាល់តែគិតឃើញថាពូចង់បានអី»ណាំជុននិយាយរួចក៏កាន់ឆ័ត្រដើរទៅក្នុងផ្ទះវិញទាំងគ្មានអាល័យ បន្សល់ទុកត្រឹមជុងហ្គុកដែលនៅលត់ជង្គង់នៅខាងមុខwater fountain តែម្នាក់ឯងក្រោមដំណក់ទឹកភ្លៀង។

   *ឈូ! ឈូ!* រយៈពេល២ម៉ោងជាងបានកន្លងផុតទៅ មេឃនៅតែបន្តភ្លៀងកាន់តែខ្លាំងទៅៗ សឹងតែដំណក់ទឹកភ្លៀងមួយដំណក់ៗអាចចាក់ទម្លុះស្បែករបស់ជុងហ្គុកបាន តែជុងហ្គុកគេនៅតែស៊ូទ្រាំមិនបោះបង់លត់ជង្គង់នៅលើសាប រហូតជង្គុងប្រែក្លាយទៅជាមានរបួសហូរឈាមទៅតាមទឹកមិនចេះតិច ខ្លួនសឹងតែញាក់តែគ្មានជាបញ្ហាសម្រាប់ជុងហ្គុក គេនៅតែរក្សាលំនឹងដដែល មិនសូម្បីកម្រើក ព្រោះការឈឺចាប់របស់គេពេលនេះ មិនអាចស្មើរនឹងការឈឺចាប់ដែលគេត្រូវរស់អត់ថេហ្យុងទេ។

AMBITION Where stories live. Discover now