PART 26: THE REASON OF CONFLICT (7/7).

55 5 0
                                    

..........
ក្រាក!*
«ជីមីន!...
«បងជុង! អូរ... យុនហ្គីទេហ៎!?»ជីមីនបន្ទាប់ពីឮសម្លែងបើកទ្វាក៏នឹកគិតថាជាជុងហ្គុក តែនៅពេលដែលងើបបែរទៅមើលទើបដឹងថាជាយុនហ្គី។
«ជីមីន! អូនយ៉ាងមិចហើយ?? អូនមានមិនស្រួលត្រង់ណាទេ?»យុនហ្គីបើកទ្វាផ្ទុះមកវ៉ើង មកចាប់កាន់ថៃជីមីនសួរទាំងបារម្មណ៍។
«ខ្ញុំមិនអីទេលោក»ជីមីនឆ្លើយតបទាំងខកចិត្តរួចក៏ប្រលេះដៃយុនហ្គីចេញពីដៃខ្លួន។ គេខំតែរំពឹងថាជុងហ្គុកនឹងក្លាយជាមនុស្សទីមួយដែលមកមើលគេ តែនេះមិនមែនទេ តើគាត់កំពុងធ្វើអី? មានដឹងពីរឿងគេហើយឬនៅ?
«បងសុំទោស!»យុនហ្គីលើកពាក្យសម្តីឡើង ព្រោះតែខ្លាចចិត្តជីមីន អម្បាញមិញគេរវល់តែបារម្មណ៍ ភ្លាចគិតថាជីមីនមិនចូលឲគេធ្វើបែបនេះ។
«អូនបានធូរខ្លះហើយ ឬនៅ??»ទោះរៀនតូចចិត្តបន្តិច តែយុនហ្គីនៅតែព្យាយាមនិយាយសួរសុខទុក្ខទៅកាន់ជីមីន គេបារម្មណ៍ខ្លាំងណាស់ អម្បាញមិញគ្រាន់តែគេដឹងដំណឹងនេះភ្លាមគេធ្វើដំណើរមកទីនេះភ្លាមតែម្តង ទោះត្រូវមានការងារបន្តក៏ដោយ។
«លោកឃើញបងជុងទេ?»ក្តុក* បេះដូងធ្លាក់សឹងដល់ដី នេះជាសម្តីដែលគេត្រូវទទួលបានពីជីមីនមែនទេ? ហិហិ កម្លែងខ្លាំងណាស់ មនុស្សនៅអង្គុយនៅនឹងមុខ តែសួរថាមកយ៉ាងមិច អីយ៉ាងមិចក៏មិនសួរ តែបែរជាសួររកគេម្នាក់នោះទៅវិញ។
«បង... បងគិតថាគេប្រហែលជានៅក្រុមហ៊ុន»ហេតុតែមិនចង់ឃើញជីមីនខ្វល់ចិត្ត គេក៏សុខចិត្តឆ្លើយទាំងទាក់ៗហាក់ដូចកំពុងតែមានបន្លាលួសនៅក្នុងកគេអញ្ចឹង។
«នេះម៉ោងប៉ុន្មានហើយ?»ជីមីនស្លារស្លានបែរទៅឆ្វេងទៅស្តាំរក ទូរស័ព្ទរបស់ខ្លួន ព្រោះបើតាមបង្អួចទៅមេឃប្រាកដជាយប់ណាស់ហើយ។
«ស្លាប់ម៉ោង១១ហើយ??»ក្រោយឃើញម៉ោងពីទូរស័ព្ទជីមីនរវារវៀសដៃចង់ងើបចេញពីគ្រែដោះសារ៉ូមខ្លួនចេញ តែមិនបានការព្រោះមានយុនហ្គីនៅក្បែរនោះ។
«ជីមីន! អូនចង់ធ្វើអីហ្នឹង? អូនកំពុងឈឺណា!»
«អត់ទេលោក! លែងខ្ងុំ ខ្ងុំទៅជួបបងជុង»
«ជីមីនស្តាប់បងសិនបានទេ?»យុនហ្គីសម្តីរៀងធំបន្តិចរួចក៏ចាប់ជីមីនឲអង្គុយ ឯជីមីនក៏ព្រមអង្គុយតាម តែស្ងៀមតែកាយទេ ចិត្តមិនបានស្ងៀម ព្រោះរបល់នឹកបារម្មណ៍ពីជុងហ្គុកពេក។
«លោក! ហេតុអីក៏គាត់ត្រូវនៅដល់យប់បែបនេះ? លោកប្រាប់ខ្ញុំមក»
«បងក៏មិនដឹងដែរ វាជារឿងក្រុមហ៊ុនរបស់គេ តែជីមីនកុំបារម្មណ៍អី គេប្រហែលជាសម្រាក់នៅក្រុមហ៊ុនហើយ»
«ចុះគាត់.. គាត់បានញ៊ាំបាយ ញ៊ាំអីហើយឬនៅលោក?»
«បើជីមីនចង់ដឹង ក៏ខលទៅសួរគេខ្លួនឯងចុះ»ដោយរៀនខកចិត្តកាន់តែខ្លាំង យុនហ្គីក៏និយាយបែបនេះឡើងស្ទើរតែលាយជាមួយទឹកភ្នែករបស់គេ។ ឯជីមីនឮហើយក៏ស្ទុះស្ទារកទូរស័ព្ទខ្លួនមកតេយ៉ាងប្រញ៉ាប់។

រ៉ឺង.... លេខទូរស័ព្ទរបស់លោកអ្នកគ្មានការឆ្លើយតបទេ។
.....

AMBITION Where stories live. Discover now