PART 39: SEE YOU SOON, MIN YOONGI!!

62 10 0
                                    

•អញ្ចឹងអូនបិទហើយណា! ជុប!* អូនស្រឡាញ់បង!•

«បងស្រឡាញ់អូនជាង»

OUT CALL

ជីមីនទម្លាក់ទូរស័ព្ទចុះ យកមកដាក់ចូលក្នុងកាបូបរួចក៏រៀបចំដើរចេញពីបន្ទប់របស់ជុងហ្គុក។ គេតែងតែមកទីនេះរហូតឲ្យតែទំនេរឬក៏គេនឹកជុងហ្គុក អាចនិយាយបានថា ផ្ទះជុងហ្គុកប្រៀបដូចជាផ្ទះទីពីររបស់គេទៅហើយ គេចេញចូលៗរហូតហ្នឹង ទោះជុងហ្គុកមិននៅក៏គេមកដែរ កាលខ្លះមកគេងលេងពេលមិនចង់ទៅផ្ទះ កាលខ្លះទៀតក៏មកជួយរៀបចំផ្ទះឬក៏ដាំផ្កាអីអញ្ចឹងទៅ ព្រោះគេក៏មានសោរផ្ទះជុងហ្គុក ហើយក៏ដឹងPASSWORDផ្ទះរបស់ជុងហ្គុកដែរ។

ក្រឹប!!!*

ជីមីនទាញទ្វាបន្ទប់ជុងហ្គុកបិទរួច ក៏ប្រទះភ្នែកទៅនឹងបន្ទប់ដែលនៅទល់នឹងមុខបន្ទប់ជុងហ្គុក ឃើញថាបិទទ្វាមិនទាន់ជិតនៅឡើយ គេក៏មានបំណងចង់ដើរទៅបិទឲ តែអ្វីដែលធ្វើឲគេភ្ញាក់ផ្អើលនោះគឺ គ្រាន់តែដើរទៅកៀកបន្ទប់នោះបានបន្តិច ក្លិនក្រអូបភាយចេញពីបន្ទប់ហោះកាត់មកចូលច្រមុះគេភ្លាមតែម្តង ប្រៀបដូចជាម្ចាស់បន្ទប់នេះជាមនុស្សស្អាត ល្អឥតខ្ចោះ រស់នៅដោយមានរបៀបណាស់អញ្ចឹង។

«ក្រអូមណាស់!!»ជីមីនកាន់ទ្វា ឈរភ្លឹកហិតក្លិនបន្ទប់មួយសន្ទុះ រួចក៏មានចិត្តចង់បើកទ្វាដើរចូលទៅមើលក្នុងបន្ទប់នោះ ព្រោះតែក្លិនក្រអូមជាប់ចិត្តគេពេក។

«ហេតុអ្វីក៏មានរបៀបយ៉ាងនេះ??»ជីមីនបើកទ្វាដើរចូលក្នុងបន្ទប់ ដែលធ្វើឲគេកាន់តែភ្ញាក់ផ្អើលថែមមួយកម្រិតទៀត ព្រោះតែការរៀបចំនៅនៅក្នុងបន្ទប់មួយនេះ វាពិតជាស្អាតនិងមានរបៀបខ្លាំងណាស់ គ្រាន់តែឃើញគឺចង់រស់នៅតែម្តង បើសិនជាគេជាម្ចាស់បន្ទប់វិញ គេស្បត់មិនចេញទៅណាទេ ដេកទាល់តែផុតដង្ហើមនៅទីនេះតែម្តង។

ក្រោយពីរេភ្នែកចុះឡើង សម្លឹងនេះសម្លឹងនោះនៅក្នុងបន្ទប់រួច ជីមីនក៏ទាក់ភ្នែកទៅនឹងស៊ុមរូបថតមួយដែលដាក់ព្យួរនៅលើជញ្ចាំង ក្បែតុសម្អាង។

«ម្ចាស់បន្ទប់នេះជាមនុស្សប្រុសមែនទេ??? ឬក៏គេជាប្អូនរបស់យុនហ្គី??»ជីមីនដើរទៅសម្លឹងរូបថតនោះកាន់តែជិតទើបសន្មត់ថាជាប្អូនរបស់យុនហ្គី។ ដំបូងគេខំតែគិត ស្មានថាប្អូនយុនហ្គីជាស្រីទេតើ ព្រោះគេឃើញពីចម្ងាយថ្ងៃមុនក៏គេគិតថាជាស្រីសក់ខ្លីដែរ តែនេះគេគិតខុសទាំងស្រុង។

AMBITION Onde as histórias ganham vida. Descobre agora