PART 14: I WANNA MEET MY DAD!

38 3 0
                                    


@JIMIN's APARTMENT

*ឆីត ឆីត!*«ហឹម! ទឹកអប់New collectionគេនេះ ក្រអូបពិតមែន ត្រូវយើងចិត្តតែម្តង»ជីមីនបាញ់ទឹកអប់លើដងខ្លួនបន្តិច រួចស្រូបទាញយកក្លិនថ្មីទាំងពេញចិត្ត មនុស្សជីមីននេះណានិយមទឹកអប់ណាស់ រឿងអីគេតាមមិនទាន់អត់ទៅ តែរឿងទឹកអប់មួយគេសុីផ្តាប់ហើយ ទាន់គ្រប់brand គ្រប់Generation។

*រីង រីង*
IN CALL

«ហាឡូហូសឺ!»ជីមីនលើកទូរស័ព្ទនិយាយឡើងក្រោយពេលឮទូរស័ព្ទខ្លួនមានអ្នកទំនាក់ទំនងមក។

«ហាឡូជីមីន! ពេលនេះបងមកដល់មុខapartmentជីមីនហើយណា ជីមីនរួចរាល់ហើយឬនៅ?»ហូសឺ

«ខ្ងុំរួចរាល់ហើយ កំពុងតែរៀបចេញទៅលោក»

«អូខេ! ចឹងបងចាំជីមីនក្នុងឡានណា!»

«បាទ! បន្តិចទៀតជួបគ្នា!»

«បាទ!»

OUT CALL

«ចុម! ឯណាកាបូប? ថ្ងៃមុនខ្ងុំទុកនៅឯណា?»ជីមីនងេមងាមសម្លឹងមើលជុំវិញបន្ទប់ ព្រោះបាត់កាបូបសណព្វចិត្តរបស់ខ្លួន។

«ដូចជា...អូរ! នៅទីនោះតើ»ក្រោយសម្លឹងមួយអស់សន្ទះ ជីមីនក៏ប្រទះឃើញកាបូបខ្លួនទៅនៅឯលើទូរឯណ្ណោះវិញ សំខាន់ទូរនោះខ្ពស់ទៀត។

«ហើយកើតថីបានជាឯងមកនៅខ្ពស់យ៉ាងនេះហាស៎»ជីមីនកាន់កៅអីមួយដើរទៅជិតទូរនោះ រួចក៏ឡើងឈរពីលើកៅអីនោះដើម្បីឆោងយកកាបូបខ្លួន។

«អ៉ីយ៉ូយ! ដាក់កៅអីប៉ុននេះហើយ ម្តេចក៏នៅតែយកសឹងមិនដល់ទៀត? មកពីយើងនេះទាបពេកឬក៏យ៉ាងមិច? អេអត់ទេៗ មកពីទូរមួយនេះវាខ្ពស់ពេកទើបត្រូវ»ជីមីននៅតែព្យាយាមប្រទីងប្រតោងទៅយកកាបូបនៅឯលើទូរទាំងប្រផិតប្រផាយ គិតទៅគេនេះរឿងច្រើនណា កាបូបមានរាប់រយតែមិនចង់ប្រើទេ ប្រើតែមួយហ្នឹង។

«ហ៉ើយយកបានហើយ! អាយយ! *ប្រាវ!* *ដឹប*»ចាប់កាបូបយកមិនទាន់ទាំងជាប់បានប៉ុន្មានផង ជីមីនក៏ទប់ជំហរខ្លួមលែងជាប់ ប្រលែងខ្លួនឲដួលមកខាងក្រោមទាំងមានសៀរភៅមួយធ្លាក់មកចំក្បាលគេទៀត ហាក់ដូចជាអំណោយដែលចង់ថាឲគេ រឿងមានកាបូបច្រើនមិនប្រើតែសុខចិត្តមកវេទនាបែបនេះ។

AMBITION Opowieści tętniące życiem. Odkryj je teraz