PART 38: YOU STILL LOVE HIM EVEN THOUGH HE's CHEATING ON YOU??

48 5 0
                                    

@TAEHYUNG's ROOM

តុក!* តុក!*

   «ថេយ៌!....»យុនហ្គីឈរស្រែកហៅថេហ្យុង នៅនឹងមុខបន្ទប់ថេយ៌ បន្ទាប់ពីរៀបចំខ្លួនឲបានរួចរាល់ស្រាច់បាច់មកវិញហើយ។

   •ឈប់ៗ! ថេយ៌ទៅហើយ!...•ថេហ្យុងស្រែកឆ្លើយតបពីខាងក្នុងមករួចហើយ ក៏រត់ទៅបើកទ្វា។

ក្រាក!!*

   «បងយុន!!??»គ្រាន់តែទ្វាបើកមកភ្លាម ថេហ្យុងត្រូវភ្ញាក់ឲ្យព្រឺត ព្រោះគេគិតថាបងគេនៅឯសេអ៊ូលឯណ្ណោះទេ តែនេះមើលចុះ មកឈរនៅនឹងមុខស្រស់ៗ។

   យុនហ្គីឃើញប្អូនបើកទ្វាហើយ ក៏ដើរទៅឱបស្មាប្អូនពីចំហៀងទាំងមានស្នាមញញឹមស្រាលៗនៅលើថ្ពាល់។

   «បងមកទីនេះបានយ៉ាងមិច??»ថេហ្យុងបែរមុខទៅសួរយុនហ្គី ទាំងដែលកំពុងតែដើរទៅរកសាឡុងដើម្បីអង្គុយ។

   «បងមិនឃើញថេយ៌ទៅផ្ទះ ទើបបងមករកនៅទីនេះ!!»

   «ថេយ៌សុំទោសដែលមកមិនបានប្រាប់បង!!»

   «ហេតុអីថេយ៌មិនលើកទូរស័ព្ទបង?? ដឹងទេថាបងបារម្មណ៍?»យុនហ្គីមិនបានយកកំហុសនឹងប្អូនអ្វីច្រើន គេនៅតែសួរនាំប្អូនជាមួយនឹងធម៌ត្រជាក់ដដែល។

   «...»

   «អូនមានរឿងជាមួយជុងហ្គុកមែនទេ??»ភាពស្ងាត់របស់ថេហ្យុង ធ្វើឲយុនហ្គីទាយដឹងយ៉ាងរហ័ស ថាម្សិលមិញប្រាកដជាមានរឿងមិនល្អកើតឡើងចំពោះប្អូននាយមិនខានទេ។

   «មិនមានទេបង!»ឮសំណួរនេះភ្លាម ថេហ្យុងឆ្លើយបដិសេធយ៉ាងរហ័ស ដែលធ្វើឲយុនហ្គីដឹងបានភ្លាមថាប្អូនខ្លួនកំពុងតែកុហក។

   «អូនចង់លាក់បាំងបងទៀតហើយមែនទេ??!»

   «បង!!!... ថេយ៌គិតថា... ថេយ៌ធំហើយ ថេយ៌អាចដោះស្រាយវាដោយខ្លួនឯងបាន!! »ដោយឃើញថាយុនហ្គីដូចជាចង់អន់ចិត្តនឹងខ្លួន ថេហ្យុងក៏ព្យាយាមនិយាយកែប្រែឲស្ថានភាពមកជាល្អវិញ។

   «បងដឹងថាអូនធំហើយ បងដឹងថាអូនមានការគិតរបស់ខ្លួនហើយ ហើយបងក៏ដឹងថាប្អូនរបស់បងម្នាក់នេះរឹងមាំ តែបើសិនជាអូនហត់នើយនឹងភាពរឹងមាំមួយនេះ អូនត្រូវការអ្នកបឹក្សា ត្រូវការអ្នកស្តាប់ ផ្តល់យោបល ឬក៏ផ្អែកស្មា ក្រៅពីគូរដណ្តឹងរបស់អូន និង លោកប៉ា បងស័្មគ្រចិត្តជាម្នាក់នោះសម្រាប់អូនភ្លាម»យុនហ្គីនិយាយជាមួយប្អូនស្រាលទាំងយកដៃទៅអង្អែលស្មាថេហ្យុងតិចៗ។

AMBITION Where stories live. Discover now