PART 36: YOUR BROTHER ALSO LOW CUZ HE LOVES ME!

75 6 0
                                    


@KIM's VILLA 10:00PM....

   «ហុឹក! ហុឹក! ជុន... ឈប់ទៅ... ហិក! ហិក! ឈប់ទៅបង... អូនសុំអង្វរ!!...»វេលាយប់ស្ងាត់ បាត់អស់មនុស្សម្នារនៅក្នុងវីឡាគីម មានតែណាំជុន និងភរិយាដែលកំពុងតែមានរឿងជាមួយគ្នានៅក្នុងបន្ទប់ ហាក់គ្មានអ្នកណាដឹងឮទាល់តែសោះ។ ស៊ុកជីនអង្គុយយំសស្រាក់ ទាំងមានច្រវាក់ជាប់នឹងជើងខ្លួន លើកដៃសំពះអង្វរប្តី ដែលកំពុងតែអង្គុយលើសាឡុងជក់បារីអមជាមួយនឹងស្នាមញញឹមមើលទៅកាន់ប្រពន្ធខ្លួនមិនដកភ្នែកទាល់តែសោះ។

   សម្លេងស៊ុកជីនយំកាន់តែធ្វើឲណាំជុនញញឹមកាន់តែស្រស់ពីមួយពេលទៅមួយពេល រហូតធ្វើឲគាត់ឱនទៅជិតប្រពន្ធដែលកំពុងតែអង្គុយយំនៅក្បែជើងគាត់នោះ ដើម្បីទៅចាប់ហែកអាវរបស់ស៊ុកជីនមួយទឹហឹងទាល់តែរបូតអាវនោះចេញពីខ្លួនស៊ុកជីនទាល់តែអស់។

   «ជុន... ហុិក!.. ហ្អាយ!!!... អូនឈឺជុន!... ឈប់ទៅ!! អូនឈឺ... ហុឹក! ហុឹក!»ស៊ុកជីនស្រែកយំកាន់តែខ្លាំង ក្រោយត្រូវប្តីខ្លួនចាប់បែរខ្នងរបស់ខ្លួន យកកន្ទុយបារីដែលកំពុងតែឆេះ ហុយផ្សែងសឹងតែពេញបន្ទប់នោះទៅអុច ញីលើខ្នងរបស់ស៊ុកជីនមួយទំហឹង ឲរលាក់ដល់ស្បែកហូរឈាមមកមួយរំពេក។

   «ហិក! ហិក!»ណាំជុនបង្ហាញស្នាមញញឹមពេញថ្ពាល់ ទាំងបង្ហើបនូវសម្លេងសើចនៅក្នុងបំពង់ក សម្លឹងទៅមើលខ្នងរបស់ប្រពន្ធខ្លួន ដែលពោលពេញទៅដោយស្នាមអុចៗ ជារង្វង់ពណ៌ខ្មៅពាសពេញតែខ្នង ដែលអាចបញ្ជាក់បានថា នេះមិនមែនជាលើកទីមួយដែលគាត់ធ្វើរឿងទាំងនេះដាក់ប្រពន្ធរបស់គាត់ទេ។

   «ផឹក!»ណាំជុនគប់កន្ទុយបារីអម្បាញមិញ ទៅលើខ្នងស៊ុកជីន ហាក់បញ្ជាក់ឲស៊ុកជីបដឹងថាប្តីខ្លួនកំពុងតែចង់បានអ្វី។

   ស៊ុកជីនត្រូវបែរមុខមករកប្តី លើកដៃសំពះទាំងទឹកភ្នែកហូរមកមិនឈប់ឈរព្រោះតែឈឺចាប់នឹងទង្វើរដដែលរបស់ប្តីខ្លួនពេក។

   «ហុឹក! ហុឹក! បង... អូនសុំទោស! អូនខុស! ដែលធ្វើរឿងបែបនោះ»ស៊ុកជីនអង្គុយដាក់ដៃសំពះយំលើភ្លៅណាំជុន និយាយអ្វីទាំងប៉ុន្មានដែលគាត់ធ្លាប់និយាយពីមុនមក ឲណាំជុនឮព្រោះសម្តីទាំងនេះជាអ្វីដែលណាំជុនចង់បាន ចង់ឮគ្រប់ពេលដែលគាត់ធ្វើបែបនេះមកលើគេ។

AMBITION Where stories live. Discover now