PART 31: I'll GIVE YOU IF I PLAY ENOUGH.

99 5 0
                                    


  «គេធ្លាប់ប៉ះពាល់ក្មួយមែនទេ??»សំនួរសួរដូចដឹង ឯជីមីនត្រូវស្លន់ម្តងទៀតពេលដែលគាត់សួរចំចំណុចបែបនេះ។
   «គឺ...(និយាយមកក្មួយ! ក្មួយក៏ដឹងថាអ៊ំដូចជាប៉ារបស់ក្មួយអ៊ីញ្ចឹង)»ស្តាប់សម្តីនេះរួចជីមីនក៏ត្រូវលោកផាកចាប់ជំរិតសួររកអស់រឿងរ៉ាវដែលកើតមានចំពោះជីមីននិងយុនហ្គី ឯជីមីនគ្មានបានប្រកែចអ្វីបានផលទេមានតែត្រូវគាត់រកវិធីឲគេនិយាយចេញមកទាំងអស់ទាល់តែបាន។

@IN JUNGSUK's CAR

រ៉ឺង.... លេខទូរស័ព្ទរបស់លោកអ្នកគ្មានការឆ្លើយតបទេ។
.....

រ៉ឺង.... លេខទូរស័ព្ទរបស់លោកអ្នកគ្មានការឆ្លើយតបទេ។
.....

«វាស្អីអញ្ចះ ហេតុអីក៏មិនលើកទូរស័ព្ទ»លោកផាកអង្គុយក្នុងឡានចុចទូរស័ព្ទតេទៅបុរសម្នាក់ទាំងអន្ទះអន្ទែងខឹងនឹងគេដែលមិនលើកទូរស័ព្ទរបស់ខ្លួន។

រ៉ឺង.... លេខទូរស័ព្ទរបស់លោកអ្នកគ្មានការឆ្លើយតបទេ។
.....

ដោយតេម្តងជាពីរដងហើយនៅតែគ្មានការឆ្លើយតបទៀត លោកផាកក៏សម្រេចចិត្តខលទៅកាន់ជំនិតរបស់បុរសម្នាក់នោះវិញម្តង។

IN CALL
   •ជំរាបសួរលោកអ៊ំប្រុស!•
   «ឯងនៅជិតណាំជុនទេ ហេតុអីគេតេមិនលើកសោះអញ្ចឹង??»
   •ខ្ញុំនៅសេអ៊ូលឯនេះទេលោកអ៊ំប្រុស គាត់ប្រហែលជាមានការរវល់ហើយបានជាមិនបានលើកទូរស័ព្ទបែបនេះ•
   «ចុះឯងឥឡូវនេះនូវឯណា? យើងត្រូវការឲឯងសរសេរសំបុត្រឲណាំជុន»
   •បាទលោកអ៊ំប្រុសគឺខ្ញុំនៅ####•
   «អឺ! មកជួបយើងបន្តិចទៀតនេះ យើងមានការប្រយ៉ាប់»
   •បាទលោកអ៊ំប្រុស•
OUT CALL

ពួកគេទាំងពីរនាក់បានណាត់គ្នានៅហាងកាហ្វេមួយកន្លែងរួចក៏និយាយគ្នាពីរឿងដែលលោកផាកចង់ប្រាប់ទៅកាន់ណាំជុនទាំងប៉ុណ្ណាឲជំនិតរបស់ណាំជុនសរសេរដាក់សំបុត្រដើម្បីផ្ញើរទៅកាន់ប៊ូសាន។ ការនិយាយគ្នាក៏បន្តទៅអស់មួយសន្ទុះ លោកផាកដើរចេញពីក្នុងហាងកាហ្វេតែម្នាក់ឯង ទុកឲជំនិតរបស់ណាំជុននៅសរសេរសំបុត្រដែលទាក់ទងទៅនឹងសេចក្តីដែលគាត់រ៉ៃរ៉ាប់អម្បាញមិញទាំងប៉ុន្មានដាក់ក្នុងក្រដាស់។ នៅលើតុរបស់ជំនិតណាំជុនកំពុងតែមានក្រដាស់ពីរដែលក្រដាស់ពីរនោះសុទ្ធតែមានសេចក្តីខុសគ្នាទាំងអស់ ក្រដាស់មួយត្រូវបានជំនិតណាំជុនសរសេររាប់រៀបនៅពេលដែលលោកផាកនិយាយបណ្តើរ គាត់កត់ត្រាបណ្តើរ ឯក្រដាស់មួយទៀតគឺជាក្រដាស់ដែលគាត់ទើបតែចាប់ផ្តើមសរសេរនាពេលដែលលោកផាកដើរចេញទៅនោះទេ។

AMBITION Where stories live. Discover now