PART 32: I DON'T WANT TO SHOW ABOUT OUR RELATIONSHIP.

61 3 0
                                    

✄ពីរឆ្នាំមុន...

ទឹង!* ទឹង!* ទឹង!*
សម្លេងទ្រនិចនាឡិកានៅក្នុងបន្ទប់ពេទ្យដែលជីមីនកំពុងតែស្នាក់នៅ នៅតែបន្តដើរទៅមុនបន្តរហូតទាល់ជីមីនទន់ទោរត្របកភ្នែកបិទទៅជាមួយនិងទឹកថ្លាស្រក់មកលើថ្ពាល់ ព្រោះតែការតូចចិត្តនឹងជុងហ្គុកដែលគេនិយាយជាមួយយុនហ្គីថាគេនឹងមកពេលព្រឹកនេះ តែឥឡូវនេះវាល្ងាចជិតនឹងយប់ទៀតទៅហើយ នៅតែមិនវត្តមានគេមករកជីមីនទៀត។
......
ក្រាក!* ជុងហ្គុកបើកទ្វាចូលមកកាន់បន្ទប់ពេទ្យរបស់ជីមីននាម៉ោង៧:៣០ទៅហើយ ជុងហ្គុកដើរចូលមករកជីមីនដែលកំពុងតែគេងកើយដៃតែម្នាក់ឯងនៅលើសាឡុងនោះទាំងអង្អែលក្បាលជីមីនតិច។
«ជុប!* បងសុំទោសដែលបងរៀងយឺតបន្តិច!»ជុងហ្គុកទម្លាក់ស្នាមថើបទៅលើថ្ងាសជីមីនមួយខ្សឺត ដែលអាចធ្វើឲអ្នកម្ខាងទៀតដឹងខ្លួន ភ្ញាក់មកឱបគេភ្លាមៗ។
«ភឹប!* បងជុង... បងយ៉ាងមិចដែរប៉ុន្មានថ្ងៃនេះ! បងមានបានញ៊ាំបាយ បានគេងគ្រប់គ្រាន់ឬអត់? អូនបារម្មណ៍ពីបងណាស់ប៉ុន្មានថ្ងៃនេះ»រយៈពេលពីរថ្ងៃមកនេះទោះគេត្រូវគេងពេទ្យក៏ពិតមែន តែអ្វីដែលគេបារម្មណ៍ជាងគេ មិនមែនជាខ្លួនរបស់គេទេ គឺជាជុងហ្គុកទៅវិញទេទើបត្រូវ គេខ្លាចនាយធ្វើការហត់ ខ្លាចនាយភ្លេចបាយភ្លេចទឹកដែលអាចនឹងធ្វើឲឈឺ។
«ហិក! ហិក!...»ជុងហ្គុកឱបអង្អែលក្បាលជីមីនវិញទាំងសើចដើមកបន្តិចរួចក៏និយាយបន្ថែម «សំណួរទាំងអស់នេះទុកឲបងជាអ្នកសួរអូនវិញទើបត្រូវ!»
«អត់ទេអូនអត់បានកើតអីទេ! អូនបារម្មណ៍តែពីបងមួយមុខគត់»
«ជុប!* បងអត់បានកើតអីទេ! អូនក៏ឃើញហើយមិនចឹង!»ជុងហ្គុកថើបសក់ជីមីនមួយខ្សឺតទៀត រួញក៏ប្រលែងគេពីការឱបវិញ។
«នេះ! បងបានទិញអាហារមកខ្លះសម្រាប់អូន អូនឆាប់ញ៊ាំទៅអាលនឹងបានឆាប់ជា»ជុងហ្គុកលើកថងអាហារមកពីរបីយកមករៀបដាក់នៅលើតុ យ៉ាងស្អាតបាត់សម្រាប់ឲជីមីនញ៊ាំ។
«ចុះបងមិនញ៊ាំទេហ៎??»ជីមីនញញឹមក្រោយឃើញការយកចិត្តទុកដាក់របស់នាយមកលើគេ អម្បាញមិញនេះគេរៀងខឹង រៀនអន់ចិត្តបន្តិចមែន តែដល់ពេលមកឃើញបែបនេះ ទោះជុងហ្គុកធ្វើខុសខ្លាំងយ៉ាងណាក៏គេអាចលើកលែងទោសកំហុសឲបានដែរ។
«បងមិនអីទេ! ឲតែអូនបានញ៊ាំឆ្អែតទៅបានហើយ!»
«បងញ៊ាំជាមួយអូនទៅ!»ជីមីននិយាយរួចក៏ចាប់យកស្លាបព្រាមកដួសទឹកស៊ុបបន្តិបបម្រុងនឹងបញ្ចុកជុងហ្គុក «នេះបង! បងហាមាត់មក អូនបញ្ចុក!» ជុងហ្គុកញ៊ាំអាហារដែលជីមីនបញ្ចុកនោះទាំងស្នាមញញឹម រួចពួកគេបន្តញ៊ាំជាមួយគ្នាអស់មួយសន្ទះ ការញ៊ាំអាហារនេះក៏ត្រូវបានបញ្ចប់។
«អូនឆ្អែតឬនៅ? បើនៅបងចុះទៅរកទិញអីបន្ថែមមកឲអូន»ជុងហ្គុកអង្គុយឲជីមីនផ្តេកក្បាលមកគេងលើភ្លៅគេ ឲគេលេងសក់ជីមីនតិចៗ។
«អូនឆ្អែតហើយ!»
«បងសុំទោសដែលបងឲអូនចាំយូរ ព្រឹកមិញបងរវ...(មិនអីទេបង រឿងកន្លងហួសហើយ យើងកុំរលឹកអំពីវាអី)»
«អូនគួរឲស្រឡាញ់ណាស់!»សម្តីមួយប្រយោគនេះធ្វើឲជីមីនត្រូវអៀនដ៏ថ្ពាល់ក្រហម ឲជុងហ្គុកគ្រឺតខ្នាត លើកដៃរបស់គេទៅចាប់ក្រញិចថ្ពាល់ជីមីនទាល់តែបាន។
«និយាយអញ្ចឹង! មានរឿងអីមែនទេបានជាធ្វើឲអូនក្លាយជាបែបនេះ??»
«អូនគ្មានអីទេបង អូនគ្រាន់តែមានរឿងនៅក្នុងគ្រួសារបន្តិចបន្តួច»
«ចុះពេទ្យមានប្រាប់អូនអំពីជំងឺរបស់អូនដែលទេ??»ជីមីនត្រូវស្ងាត់មាត់បន្តិចក្រោយឮសំណួរមួយនេះ គេមិនចង់ឲជុងហ្គុកបារម្មណ៍ ហើយគិតថាអ្វីដែលបានកើតឡើងគឺមកពីនាយទេ ហើយរឿងដែលសំខាន់មួយទៀតគឺគេមិនចង់បាត់បង់ជុងហ្គុកឡើយ ទោះជាត្រូវនៅបំពេញតម្រូវការរបស់នាយយ៉ាងណា ក៏គេសុខចិត្ត។
«ពេទ្យថាអូនថប់អារម្មណ៍តែបន្តិចប៉ុណ្ណោះ បងកុំបារម្មណ៍អី បន្តិចអូនក៏លែងអីហើយ»
«បើដូចអ្វីដែលអូននិយាយមែនបងសប្បាយចិត្តណាស់»ជុងហ្គុកនិងជីមីនញញឹមដាក់គ្នាទៅវិញទៅមកហើយ ជុងហ្គុកក៏បានសួរជីមីនបន្ថែម «ជីមីនបងសួរអូនមួយបានទេ??»ជីមីនឮហើយក៏ង៉ក់ក្បាលព្រមនឹងជុងហ្គុកមិនឲទាក់ទោះមិនដឹងថាសំនួរមួយនោះគឺជាអ្វីក៏ដោយ។
«ពួកយើងអាចបន្តលាក់រឿងស្នេហារបស់ពួកយើងសិនបានទេ???»ជីមីនត្រូវស្ងាត់មាត់ម្តងទៀត តែគេក៏នៅតែយល់ព្រមនឹងជុងហ្គុកដដែល «អូនព្រម! បងគិតតែពីរឿងរបស់បងចុះ អូនមិនអីស្រាប់ទៅហើយ»ជីមីនចាប់កាន់ដៃជុងហ្គុកយកមកដាក់លើទ្រូងខ្លួន និយាយតាមត្រង់ចុះ គេក៏មិនចង់លាក់បាំងបែបនេះប៉ុន្មានដែរ តែវាជាអ្វីដែលជុងហ្គុកសុំទៅហើយ គេក៏យល់ព្រម ព្រោះគេចង់គោរពដៃគូររបស់គេ គេចង់គោរពការជ្រើសរើសរបស់គាត់ ទោះវារាងឈឺចាប់បន្តិចសម្រាប់គេក៏ដោយ។
«តែបងចង់សុំរឿងមួយទៀតបានទេ??»
«បងក៏ដឹងថាអូនមិនដែលបដិសេគនឹងបងស្រាប់ហើយ!»
«បងសុំឲអូនបង្ហាញប្រាប់យុនហ្គីថា ពួកយើងបានបែកគ្នាហើយ បានទេ??!»ក្តុក!* ដៃរបស់ជុងហ្គុកត្រូវបានធ្លាក់ចុះពីទ្រូងរបស់ជីមីនព្រោះត្រូវជីមីនប្រលែងដៃនាយចេញ ដោតសារតែរាងភ្ញាក់ផ្អើល និងស្លុតចិត្តពេក អម្បាញមិញរឿងលាក់បាំងស្នេហាគេអាចបើកចិត្តយល់ព្រមបាន តែរឿងដែលឲគេមកសម្តែងធ្វើជាបែកគ្នាជាមួយនាយនេះ វាដូចជាពិបាកពេកហើយសម្រាប់គេ។ ដោយឃើញជីមីនមិននិយាយអ្វីបែបនេះជុងហ្គុកក៏ព្យាយាមរកលេសមកនិយាយដោះសារបន្ថែម «ប៉ាម៉ាក់របស់បងមិនទាន់ចង់ឲបងខ្វាយខ្វល់ពីរឿងនេះទេ ហើយណាមួយគាត់ក៏ធ្លាប់ចាប់គូរបងជាមួយនឹងអ្នកដទៃទៀតដែរ ព្រោះតែដឹងថាបងមានសង្សារ ដូច្នេះហើយបងចង់មានពេលវេលាឲគ្រាប់គ្រាន់សិន សម្រាប់ចាត់ចែងឲម៉ាក់ប៉ារបស់បងពេកចិត្តអូន»លេសទាំងប៉ុន្មានត្រូវបានវាចាឡើងមកទាំងអស់ ដោយមានពាក្យខ្លះមិនមែនជាការពិតទាល់តែសោះ គេមិនចង់ឲយុនហ្គីគិតថាគេនៅតែបន្តជាមួយជីមីនតទៅទៀត ព្រោះមិនចង់ឲរឿងទាំងអស់នេះដឹងឮទៅដឹងអ្នកប៊ូសាន អញ្ចឹងហើយបើអាចមានវីធីណាប្រើបានសិន គេនឹងប្រើ។
«មិនអីទេបង! អូនតាមបង! ឲតែបងមិនពិបាកទៅបានហើយ»ជីមីនត្រូវយល់ព្រមម្តងទៀតទាំងឈឺចាប់ តែគេក៏សុខចិត្ត ព្រោះមិនចង់បោះបង់មនុស្សដែលខ្លួនស្រឡាញ់។
«ជុប!* បងអរគុណអូនណាស់!»ជុងហ្គុកយកដៃជីមីនមកថើបដោយមិនភ្លេចទេនៅស្នាមញញឹម។
«អញ្ចឹងបងទៅបន្ទប់ទឹកបន្តិច! អូននៅគេងទីនេះសិនហើយណា!»
«បងទៅសិនចុះ!»ស្តាប់សម្តីជីមីនរួច ជុងហ្គុកក៏ងើបទៅបន្ទប់ទឹកបានទៅ បន្សល់ទុកតែទូរស័ព្ទរបស់នៅលើតុនៅក្បែដៃជីមីននោះ។

AMBITION Opowieści tętniące życiem. Odkryj je teraz