PART 25: THE REASON OF CONFLICT (6/7).

44 3 0
                                    

@PAJI COFFEE SHOP

   «ជីមីន!!!»សម្លេងដ៏ស្រទន់របស់បុរសវ័យរាងចំណាស់ម្នាក់បាន បន្លឺហៅឈ្មោះជីមីនដែលកំពុងតែជូតតុនៅក្នុងហាងនោះជាមួយនឹងស្នាមញញឹម។
   «ប៉ា!!»ជីមីនបែរទៅខាងក្រោយជាមួយនឹងភាពរំភើបសប្បាយរីករាយ ដោយសារតែមនុស្សដែលគេនឹករលឹករាល់ថ្ងៃ រាល់ពេលកំពុងតែឈរទៅខាងមុខគេហើយ គេខានជួបយូរមកហើយ គេចង់ប្រាប់ថា នឹក នឹកខ្លាំងណាស់។
   « ផឹប* ប៉ា ហុឹកៗ ហេតុអីប៉ាទើបតែមកហាស? កូននឹកប៉ាខ្លាំងណាស់ មិចក៏ប៉ាទុកកូនចោលយូរយ៉ាងនេះ? ហុឹកៗ»ជីមីនហក់ទៅឱបឪពុករបស់ខ្លួនទាំងការនឹករលឹកជាខ្លាំង គេយំស្រស្រាក់ស្រស្រាំងព្រោះតែសប្បាយចិត្តពេក គេបានឱបប៉ារបស់គេម្តងទៀតហើយ បន្ទាប់ពីបែបគ្នាអស់រយៈពេលយ៉ាងយូរ គេពិតជាចង់ឱបប៉ាគេបែបនេះរហូតណាស់ ឱបរាល់ថ្ងៃ ឱបរហូតៗទាល់តែគេឆ្អែតឆ្អត តែវាប្រហែលជា... មិនអាចទេ!
   «អូរ ជីមីនរបស់ប៉ា! មើលយំអ្វើអីកូន លែងស្អាតហើយ ឈប់យំទៅណា ប៉ាមកលេងកូនហើយតាស៎»បុរសចំណាស់នោះនិយាយលួងលោមជីមីនទាំងយកដៃទៅអង្អែលក្បាលរបស់គេតិចៗ គិតថាគេមិននឹកកូនឬយ៉ាងមិច គេក៏មានបេះដូង មានចិត្តចេះស្រឡាញ់អាណិតកូនដូចគ្នាដែរតាស តែធ្វើយ៉ាងមិចបើគេមានគ្រួសារថ្មីទៅហើយ ហើយការងារក៏ច្រើន រស់នៅក៏ឆ្ងាយពីគ្នា វាមិនងាយស្រួលក្នុងការមកជួបទេ។
   «ប៉ាមកមែន តែប៉ាទុកកូនចោលយូរហើយ»ជីមីន
   «ជីមីនហា៎! ប៉ាសុំទោសណាដែលប៉ាមិនបានបំពេញកាតព្វកិច្ចជាប៉ាល្អដូចជាប៉ាកគេដទៃ តែកូនជឿប៉ាណា ប៉ាស្រឡាញ់កូនណាស់ ស្រឡាញ់លើសជីវិតរបស់ប៉ាទៅទៀត ប៉ាក៏ចង់រស់នៅរួមផ្ទះជាមួយកូន យកកូនទៅនៅជាមួយប៉ាដូចគ្នា តែកូនសាកគិតមើលទៅ ចុះម៉ាក់របស់កូន? គាត់បានអ្នកណាមើលថែ កូនកុំបារម្មណ៍ពីប៉ាអី ប៉ាមានគ្រួសារថ្មីមើលថែប៉ាហើយ តែម៉ាក់របស់កូនវិញ គាត់គ្មានទេ គាត់មានតែកូននេះហើយ ចុះបើកូនមកនៅជាមួយប៉ាបាត់ កូនឲគាត់ទៅនៅជាមួយអ្នកណាគេ?»
   «ហុឹក ហុឹក ចុះប៉ាមិនមកនៅជាមួយម៉ាក់មក យកគ្រួសារប៉ាមកទីនេះដែរមក ពួកយើងអាចរួមផ្ទះជាមួយគ្នាបានតាស៎ កូននៅដោយកូន គ្រួសារប៉ានៅដោយគ្រួសារប៉ា យើងមានទៅប៉ះពាល់គ្នាឯណា កូនសុំត្រឹមតែបានជួបប៉ារាល់ថ្ងៃតាស៎ ហុឹក»ជីមីន
   «វាមិនអាចទេកូន»
   «ហេតុអីក៏មិនអាច កូនប្រាប់ហើយតាស៎ថាកូននឹងមិនធ្វើឲគ្រួសារប៉ាពិបាកទេ កូនសុំត្រឹមតែបាននៅក្បែរប៉ារាល់ថ្ងៃ»ជីមីន
   «ពេលដែលកូនធំល្មមយល់ដឹងពីស្នេហា ប៉ាថាកូននឹងយល់ពីអ្វីដែលប៉ានិយាយនេះ»
   «ប៉ាប្រាប់កូនឲហើយមក ហេតុអីកូនមិនអាចយល់ពីវាឥឡូវនេះ»ជីមីន
   «កូននឹងយល់ពីវាដោយខ្លួនឯងនៅពេលដែលកូនជួបវា»
   «ហុឹកៗ ប៉ា...»ជីមីនយំទាំងងើបមុខទៅមើលឪពុកខ្លួន។
   «បានហើយឈប់យំទៅកូន មើល បង្វិលខ្លួនមួយជុំមើរ អីយ៉ាស់កូនប៉ាពេញក'មុំហើយតើនេះ»បុរសចំណាស់នោះយកដៃខ្លួនជូតតឹកភ្នែករបស់ជីមីនហើយ ក៏ចាប់បង្វិលជីមីនមួយជុំ កូនរបស់គេបែកតែប៉ុន្មានសោះ ពេញសាច់ពេញឈាមបាត់ទៅហើយ។
   «ប៉ាហ៎!! ពេញក្រមុំយ៉ាងមិច ធ្វើមើលតែកូនជាស្រី»ជីមីននិយាយទាំងអៀន មិញនេះយំឲកក្លះសោះ ឥឡូវមកឲគេអៀនចង់ក្រកាច់ប្រកិនអីណា។
   «ចុះកូនស្រឡាញ់ស្រីទេ??»បុរសចំណាស់នោះឱនសួរកូនទាំងសើចដាក់កូនតិចៗ។
   «កូនស្អប់ប៉ាណាស់ កូនឈប់និយាយរកប៉ាហើយ»ជីមីនចាប់ផ្តើមងរខ្ទើតបែរមុខទៅម្ខាង គេដឹងតាស៎ថាប៉ាគេដឹងថាគេយ៉ាងមិច តែមកសួរគេចំៗចេះគេមិនលេងចូលទេ អៀនណាស់។
   «អីយ៉ា! ប្រញាប់តែខឹង មើរ អង្គុយត្រង់នេះសិនមកប៉ាមានរឿងនិយាយប្រាប់កូនច្រើនណាស់»បុរសចំណាស់នោះចាប់ដាក់ជីមីនឲអង្គុយនៅកៅអីមួយទល់នឹងមុខគាត់ឲស្រួលនិយាយគ្នា បែរពីកូនយូរណាស់ហើយ មិនខ្លះរឿងសួរនាំ មិនខ្វះរឿងប្រាប់ទេ។
   «ប៉ាមានរឿងអីមែនទេ?»ជីមីន
   «សួរតែប៉ា! ចុះកូន? បែកពីប៉ាយូរហើយគ្មានចង់សួរអីប៉ាទេហី??»
   «កូនមាន មានច្រើនទៀតផង ចង់ប៉ានៅទីនេះរាប់ខែទៀតក៏កូនសួរមិនអស់ដែរ»ជីមីន
   «ក្បាលខូចដដែល»
   «និយាយអញ្ចឹងប៉ាមកទីនេះប៉ុន្មានថ្ងៃ?»ជីមីន
   «រាងយូរដែរកូន អាចនឹងចូលខែ ចឹងកូនឈប់បារម្មណ៍ទៀតទៅ ប៉ាអាចមានពេលវេលាជាមួយកូនបានច្រើនហើយ»
   «ចុះប៉ាស្នាក់នៅទីណាដែរ?»ជីមីន
   «នៅជិតនេះដែលទេកូន»
   «អរររ... ហីចឹងប៉ាមានរឿងអីនិយាយជាមួយកូន??»ជីមីន
   «នេះកូនមិនគិតទៅលេងផ្ទះប៉ាខ្លះទេហេស៎??»
   «ហូយប៉ាហ៎ កូនឯណាថាមិនចង់នោះ តែមកពីប៉ាហ្នឹង មួយរយៈនេះ កូនទាក់ទង់ទៅមិនបានសោះ កូនចង់ឃើញមុខកូនប៉ាសឹងអីហាយ»ជីមីន
   «ប៉ារវល់ព្រោះមានរឿងត្រូវចាត់ចែងហ្នឹងណា»
   «រឿងអីមែនទេប៉ា?»ជីមីន
   «គឺថា... កូនជិតមានប្អូនថ្លៃហើយ»
   «អីយ៉ា! តាមពិតរវល់រឿងនេះសោះ ទើបតែឃើញកើតថ្ងៃមុនសោះឥឡូវនេះមានប្តីមានអីណា»ជីមីន
   «ថាច្រណែនប្អូនក៏ច្រណែនទៅ គេទើបតែថ្ងៃមុនសោះបានប្តីមុនកូនហើយ ចុះកូនវិញ?»
   «កូនក៏មិនចាញ់ប្អូនដែរ កូនមានសង្សារហើយណាប៉ា»ជីមីន
   «អីយ៉ាៗ ស្ងាត់ៗមានសង្សារបាត់ នេះមិនគិតណែនាំឲប៉ាស្គាល់ខ្លះទេហេស៎??»
   «គង់តែដល់ពេលទេប៉ា ប៉ាចាំតែមើលទៅកូនធានាថាប៉ាឃើញហើយនឹងពេញចិត្តគាត់តែម្តង គាត់សង្ហាៗដូចជាប៉ាចឹង»ជីមីន
   «ពិតមែនហេស៎? ប៉ាចាំមើលក៏បាន ថាតើម្នាក់នោះសង្ហារដល់ប៉ាឬអត់?»
   «ហុឹកៗ ប៉ាហ៎... អូរម៉ាក់!»ជីមីនកំពុងតែសើចសប្បាយជាមួយនឹងឪពុកខ្លួនសុខៗក៏ប្រទះនឹងម្តាយខ្លួនដែលកំពុងតែដើរចូលមក។
   «ផាជី!....»មនុស្សប្រុសម្នាក់នោះក៏ងើបឈរនិយាយឡើងទៅពេលដែលឃើញអ្នកស្រីផាជីដើរចូលមកកាន់តុរបស់ពួកគេ។
   «....»អ្នកស្រីផាជីដើរទៅឈរខាងមុខឱពុកកូនទាំងពីរ ទាំងគ្មាននិយាយអ្វីទាំងអស់ បានត្រឹមឈរត្រឹង បង្ហាញភាពខកចិត្តនឹងអតីតប្តីរបស់គាត់។
   «អឺ..អឺម៉ាក់... ម៉ាក់មកវិញហើយហ៎? យ៉ាងមិចដែលម៉ាក់ថ្ងៃនេះម៉ាក់ហត់ទេ?»ជីមីនដើរទៅចាប់ដៃម្តាយខ្លួន និយាយទាំងទាក់ៗ ព្រោះគេបានឮពីប៉ារបស់គេមកហើយ ថាមូលហេតុអីបានជាម៉ាក់របស់គេមិនចង់ឲគេស្គាល់ ឬទាក់ទងជាមួយប៉ាគេទៀត។
   «លែងម៉ាក់! ហើយហេតុអីកូនស្គាល់ប្រុសម្នាក់នេះ?»អ្នកស្រីក្រវាសដៃកូនខ្លួនចេញ និយាយទាំងមុខក្រហម ទឹកភ្នែកសឹងតែស្រក់មកលើផែនថ្ពាល់ឲប្រុសម្នាក់នោះឃើញភាពទន់ខ្សោយរបស់គាត់ទៀត គាត់ខកចិត្តណាស់ គាត់ពិបាកចិត្តណាស់ មិនចង់ឲមានរឿងទាំងនេះកើតឡើងក្នុងជីវិតកូនគាត់ទៀតទេ។
   «ម៉ាក់...គឺ.. កូនមិនស្គាល់គាត់ទេ? គាត់មកទិញកាហ្វេហើយកូនក៏ឆ្លៀតនិយាយលេងជាមួយគាត់ទៅ»ជីមីនជ្រើសរើសយកការកុហក ព្រោះមិនចង់ឃើញម្តាយឪពុកខ្លួនមានជម្លោះជាមួយគ្នាតទៅទៀត ត្រឹមឲគេមានក្តីសុខបែបម្ខាងម្នាក់អញ្ចឹងក៏បានដែរ គេមិនចង់ឲមានរឿងកាន់តែល្អកកករនឹងគ្នាបន្ថែមទៀតទេ។
    «កូនប្រាកដ?? ប្រាកដទេថាមានតែប៉ុននេះ?»អ្នកស្រីចាប់ផ្តើមក្រហកដាក់ជីមីនកាន់តែខ្លាំងរហូតសឹងតែឲជីមីនស្រក់ទឹកភ្នែកទៅតាមគាត់ដែរ។
   «ម៉ាក់...(ម៉ាក់បានឃើញអស់ហើយ! ហេតុអីកូននិយាយជាមួយគេហាស៎? មានដឹងមុនទេថាគេជាមនុស្សបែបណា?)»
   «ហុឹក ហុឹក កូនដឹងម៉ាក់កូនដឹង ទោះគាត់ជាមនុស្សបែបណា ក៏គាត់នៅតែជាប៉ារបសកូន កូននៅតែស្រឡាញ់គាត់ នៅតែចង់នៅក្បែរគាត់»ដោយទប់លែងជាប់ជីមីនក៏ប្រលែងទឹកភ្នែកទៅតាមម្តាយខ្លួន និយាយអ្វីទាំងប៉ុន្មានចេញមកអស់ទាំងទប់ជង្គង់រកដួល តែក៏ត្រូវឱពុករបស់គេទប់គេជាប់«ជីមីន... ជីមីន...»បុរសចំណាស់នោះទប់ជីមីនទាំងយកដៃទៅអង្រួនស្មាគេតិចៗ ព្រោះមើលទៅពេលនេះជីមីនដូចជាមិនសូវស្រួលសោះ។
   «ហុឹកៗ លោកឃើញទេ? លោកឃើញដែលទេ? ថាទាំងអស់នេះគឺមកពីលោក ហុិក ហុិក ចុងក្រោយកូនខ្ងុំក៏ត្រូវមកជួបនឹងស្ថានភាពបែបនេះដដែល»អ្នកស្រីស្រែកស្ត្រីឲបុរសម្នាក់នោះម៉ាត់ៗ ក្រោយឃើញកូនខ្លួនចាប់ផ្តើមក្លាយជាដូចពេលដែលគេនៅក្មេង។
   «ហុឹក ហុឹក លោកចេញទៅ ចេញពីទីនេះទៅ ពួកខ្ងុំមិនស្វាគមន៍លោកទេ»អ្នកស្រីដើរទៅចាប់ទាញបុរសម្នាក់នោះចេញពីកូនខ្លួន តែនៅតែធ្វើមិនបាន បុរសម្នាក់នោះនៅឱបជីមីនជាប់មិនប្រលែងពីដៃដដែល។
   «អូនមានឃើញសភាពកូនទេ អូនគិតថាអូនអាចជួយគេបានអ្ហេះ??»បុរសម្នាក់នោះចាប់ផ្តើមតឹងសរសៃកដាក់អ្នកស្រីផាជីវិញ ក្រោយឃើញជីមីនកាន់តែធ្ងន់ធ្ងរទៅៗ ជីមីនគេទន់ដៃទន់ជើង មិននិយាយស្តី ស្រក់ទឹកភ្នែកមកម៉ាត់ៗ ទាំងរៀបបម្រុងនឹងមិទភ្នែក។
   «ពីមុនខ្ងុំធ្វើបាន វាគ្មានមូលហេតុអីដែលពេលនេះខ្ងុំជួយកូនខ្ងុំមិនបានទេ»
   «បងមិនខ្វល់ តែពេលនេះអូនលែងកូនបងទៅ បងត្រូវនាំគេទៅពេទ្យ»និយាយចប់ភ្លាម ប្រុសម្នាក់នោះក៏ក្រវៃដៃអ្នកស្រីផាជីវិញ រួចក៏ចាប់បីកូនគាត់ ដាក់ឡានយកទៅមន្ទីពេទ្យបាត់ទៅ។
   «កូនបង??? កូនបងអញ្ចឹងហេស៎??? ហុឹស ហុឹស កូនបងអញ្ចឹងមែនទេ??? ប្រាវ*....»អ្នកស្រីផាជីចាប់ផ្តើមស្រែកបន្ទរក្រោយបុរសចំណាស់នោះទោះដឹងថាគេដើរចេញបាត់ហើយក៏ដោយ គាត់ស្រែក គាត់យំ គាត់ឈឺចាប់ រហូត់ដល់ទន់ទោរស្មារតីដួលសន្លប់ទៅប៉ះតុនៅក្បែរនោះ ធ្លាក់របស់របរជាច្រើនមកលើខ្លួនគាត់។
   «អ្នកស្រី?! អ្នកស្រី!!? ឯងជួយលើគាត់ទៅបន្ទប់ខាងលើ»កូនចៅពីរនាក់ដែលឈរនៅកន្លែងគិតលុយនោះក៏មកជួយលើកយកអ្នកស្រីទៅបន្ទប់គាត់ អម្បាញមិញនេះពួកគេឃើញទាំងអស់ តែក៏មិនដឹងថាត្រូវធ្វើអ្វីកើត ព្រោះមិនមែនជាគ្រួសាររបស់ពួកគេ ហើយណាមួយបើស្តាប់តាមការសន្ទនាទៅវាមិនមែនជារឿងតូចតាចទេ ដូច្នេះហើយបើបិទភ្នែកបិទច្រមុះខ្លះក៏ល្អ។

AMBITION Where stories live. Discover now