PART 2 : FIRST TIME WE MET.

104 5 0
                                    


@JIN's ROOM
  
   «តុកៗ* ប៉ាតូច! បើកទ្វាឲកូនបន្តិចបានទេ? គឺកូនណា!»យុនហ្គីដើរទៅដល់មុខបន្ទប់ម៉ាក់ប៉ាខ្លួនក៏គោះទ្វារ      ផងស្រែកប្រាប់ប៉ាតូចខ្លួនផង។

   «ចាំមួយភ្លែតកូន Appaដាក់ប្អូនឲគេងសិន»ស៊ុនជីន
ក្រាក!*

   «Ahh ជុងហ្គុក! កូនយុន! មានរឿងអីមែនទេ?»ស៊ុនជីន

   «គ្មានរឿងអីទេប៉ាតូច គឺកូនគ្រាន់តែនាំជុងហ្គុកមកលេងប្អូនតែប៉ុណ្ណោះ»យុនហ្គី

   «បើចឹងពួកកូនចូលទៅក្នុងមើលប្អូនមួយភ្លែតសិនទៅ ប្អូនកំពុងតែគេងទេ Appaទៅញ៊ាំបាយមួយភ្លែត»ស៊ុនជីន

   «បាទប៉ាតូច! ចាំកូនមើលប្អូនឲ»យុនហ្គី និយាយរួចក៏ដើរចូលមកក្នុងបន្ទប់ជាមួយនឹងជុងហ្គុក ហើយចំណែកឯស៊ុនជីនឯនេះវិញក៏ដើរចុះទៅខាងក្រោមដើម្បីមកញ៊ាំបាយជាមួយប្តី សង្ស័យតែប្តីចាំយូរហើយមើលទៅ។

   «បងយុន នេះប្អូនបងមែនទេ? ងាប់ហើយនៅថ្ងៃអនាគតប្រាកដជាវ៉ាដាច់អស់លំដាប់អ្នកស្រស់ស្អាតច្បាស់ណាស់ នៅតូចសោះបុិននឹងហើយចុះទម្រាំតែធំទៀត»ជុងហ្គុកគ្រាន់តែឃើញប្អូនយុនហ្គីភ្លាម ក៏លើកសរសើរពីសម្រស់ក្មេងប្រុសដែលនៅក្នុងអង្រឹងនោះទៅភ្លាមហើយ លោកអើយពិបាកនិយាយខ្លាំងណាស់ ថ្ពាល់ប៉ោងៗក្រហមប្រ៉ឹងៗ ដៃជើងស្រឡូនសុទ្ធតែសាច់ បបូរមាត់ពណ៌ផ្កាឈូកស្រាល ច្រមុះមានទម្រុង ចិញ្ចើមនិងរោមភ្នែកក្រាស់ៗ បើស្បែកវិញមិនបាច់និយាយទេ សហ្មត់ភ្លឺរលោងជាងអនាគតមុខខ្ងុំទៀត។

   «បងស្អាត ប្អូនត្រូវតែស្អាតបែបនឹងហើយ»យុនហ្គី

   «បងគិតមើលពាក្យដែលខ្ងុំនិយាយមុននេះម្តងទៀត»ជុងហ្គុក

   «ស្អាតដល់ហើយបងអើយ»ពាក្យនេះជាពាក្យដែលជុងហ្គុកនិយាយចេញមកក្រៅទេ តែពាក្យដែលគេគិតនៅក្នុងចិត្តវិញ "ចាំបងណា ស្អាតបែបនេះទុកឲបង ញ៊ាំតែម្នាក់បានហើយ"។

   «នែ៎អ្នកណាឲនិយាយបែបនេះដាក់ក្មេង»យុនហ្គី

   «ចុះបើប្អូនបងបែបនោះមែនឲខ្ងុំនិយាយយ៉ាងមិច! អរមែន!! ហើយចុះប្អូនបងឈ្មោះអីដែរ?»ជុងហ្គុក

AMBITION Where stories live. Discover now