PART 41: YOU CAN KILL ME IF YOU WANT!

76 7 3
                                    

✄DINING ROOM IN KIM's VILLA

ការបរិភោគអាហារពេលល្ងាចរបស់គ្រួសារទាំងពីរ បានប្រព្រឹត្តទៅអស់រយៈពេលមួយសន្ទុះធំទៅហើយ ដែលមានការចូលរួមពីការនិយាយគ្នាលេង សួរសុខទុក្ខ និងនិយាយពីរឿងការងារផ្សេងៗមិនចេះរីងស្ងួតទាល់តែសោះ។

ខណៈនោះណាំជុនក៏ទម្លាក់សមនិងស្លាបព្រាចុះ រួចក៏បែរទៅសម្លឹងកូនពៅរបស់គាត់ ជាមួយនឹងស្នាមញញឹមស្រាលៗ ក្នុងបំណងចង់ប្រាប់ដំណឹងល្អមួយទៅកាន់ថេហ្យុង ក៏ដូចជាអ្នករាល់គ្នាដែលនៅទីនេះដែរ។

«ថេយ៌!...»សូរសម្លេងពីរោះស្រទន់របស់ឪពុក បានបញ្ឈប់ការទទួលទានរបស់ថេហ្យុង ឲគេងើបមុខមកឆ្លើយតបនឹងឪពុកខ្លួនវិញ :

«បាទប៉ា!?!...»

«ប៉ាមានដំណឹងល្អមួយចង់ប្រាប់កូន»ណាំជុននិយាយពញ៉ាកអារម្មណ៍ថេហ្យុង ឲថេហ្យុងភ្ញាក់ផ្អើល ស្លុងអារម្មណ៍ ផ្តោតទៅលើសម្តីគាត់តែមួយគត់ ស្ទើទាំងភ្លេចការថកដង្ហើម។

«ពិតមែនហ៎ប៉ា?! ជាអ្វីទៅ?? កូនអាចដឹងឥឡូវនេះបានទេ??»

«កូនចង់ដឹងមែនឬ??»ណាំជុនកាន់តែធ្វើឲថេហ្យុងប្រហោងពោះ ចង់ស្តាប់ដំណឹងនោះកាន់តែខ្លាំង។

«ពិតមែនណាប៉ា! កូនមិនកុហកទេ!»

«ហិក... ហិស!..»សំនៀសសើចដើមក ព្រោះតែភាពក្នក់ក្នាញ់នឹងប្រតិកម្មរបស់កូនខ្លួនក៏បន្លឺឡើង អមជាមួយនឹងការនិយាយស្តីបន្ត : «គឺប៉ាចង់រៀបចំពិធីធំមួយសម្រាប់គ្រួសារពួកយើង នៅពេលខាងមុខនេះ»

«huh?? កម្មវិធីអ្វីទៅប៉ា!?!»ថេហ្យុងលើកចិញ្ចឹមឆ្ងល់ វីមវាម យល់មិនសព្វមិនគ្រប់នឹងអ្វីដែលប៉ាគេនិយាយ។

«ខួបរបស់អូនទេដឹង? ព្រោះជិតដល់ថ្ងៃហើយ!»យុនហ្គីកាន់កែវទឹកយកមកផឹកផ្សើមបំពង់ក ទាំងនិយាយខ្សឺបដាក់ត្រចៀកប្អូន។

«កូននិងកូនជុងភ្ជាប់ពាក្យជាមួយគ្នា6ឆ្នាំហើយ ពេលនេះប៉ាចង់ប្តូរនាមឲ្យពួកកូន ពីគូរដណ្តឹងមកជាប្តីប្រពន្ធម្តង»

ប្រាវ!!* កែវទឹកនៅនឹងដៃយុនហ្គី ត្រូវធ្លាក់ចុះដោយអចេទនាទៅបោកនឹងឥដ្ឋ ទាំងដែរម្ចាស់សមីខ្លួនដែលកាន់កែវនោះនៅអង្គុយធ្មឹង ភ្លឹកភ្លាំង គាំងអស់លែងកម្រើក។

AMBITION Dove le storie prendono vita. Scoprilo ora