PART 5 : HE GIVES THE OPPORTUNITY TO ME????

81 5 0
                                    


"រាល់ថ្ងៃនេះខ្ងុំដឹងពីខ្លួនខ្ងុំច្បាស់ណាស់ ថាខ្ងុំគឺជានរណា? ជាអ្វី? មានអ្វី? គឺខ្ងុំគ្មានអីខុសពីAppaរបស់ខ្ងុំទេ ខ្ងុំសម្គាល់មើលគ្រប់សកម្មភាពរបស់ខ្ងុំរួចអស់ទៅហើយ ខ្ងុំជាមនុស្សប្រុសក៏ពិតមែន តែអ្វីដែលខ្ងុំមានគឺមិនដូចមនុស្សប្រុសដទៃដែលគេមាននោះទេ ខ្ងុំមានកម្លាំងខ្សត់ខ្សោយ ដៃជើងក៏តូច ការនិយាយស្តីមិនសមជាមនុស្សប្រុស ផ្នក់គំនិត ចរិយា មាយាទគ្មានដូចមនុស្សប្រុសអីតិចណាទេ ចឹងហើយថ្ងៃអនាគតខ្ងុំដឹងខ្លួនខ្ងុំច្បាស់ណាស់ ថាខ្ងុំមិនអាចក្លាយជាសសរដ៏រឹងមាំ ឬជាទីពឹងពាក់ដ៏ល្អមួយចំណែកដល់មនុស្សស្រីណាបានឡើយ។

ខ្ងុំមិនដឹងទេថា ទៅថ្ងៃខាងមុខទៅ ខ្ងុំអាចនឹងមានអ្វីដើម្បីយកមកបញ្ជាក់ពីក្តីស្រឡាញ់ និងភាពសំណាងដែលអនាគតដៃគូររបស់ខ្ងុំទទួលបានពីខ្ងុំទេ ដូច្នេះហើយខ្ងុំសុំសច្ចារស្បត់នឹងផែនដី អរុក្ខអរក្ស អ្នកតានេះថា: បើសិនជាខ្ងុំបានប្រគល់ភាពបរិសុទ្ធរបស់ខ្ងុំ ដែលខ្ងុំខិតខំថែរក្សាទាំងតែពីតូចមក ទៅកាន់បុរសម្នាក់ណាហើយ មានន័យថា ប្រុសម្នាក់នោះហើយ ដែលខ្ញុំស្រឡាញ់ស្ម័គ្រស្មោះមិនគិតគេចប្រែ ជាមនុស្សតែម្នាក់ដែលមាននាមជាប្តី នាមជាស្វាមីនៅក្នុងដួងចិត្តរបស់ខ្ងុំ ទោះជាមានរឿងហេតុអ្វីកើតឡើង ក៏ខ្ងុំមានគេជាប្តីរបស់ខ្ងុំតែម្នាក់គត់លុះថ្ងៃខ្ងុំមរណា»"។

«ថេហ្យុង! អូនស្តាប់បងនិយាយសិនណា!»ជុងហ្គុកនិយាយទៅកាន់ថេហ្យុងជាមួយនឹងសម្លេងខ្សោះស្រទន់ ទាំងដៃនៅចាប់កាន់ដៃថេហ្យុងជាប់មិនព្រមប្រលែង ទោះជាថេហ្យុងប្រឹងរើ ដោះដៃចេញយ៉ាងណាក៏ដោយ។

«បងមានរឿងអី ក៏និយាយតែមាត់បានហើយ កុំបង្ហាញតាមកាយវិការជ្រុលពេកអី! បងលែងដៃខ្ងុំ ហើយយើងនិយាយគ្នាធម្មតាទៅ ខ្ងុំមិនចូលចិត្តបែបនេះទេ»ថេហ្យុង

«បងសុំទោស»ជុងហ្គុកថារួចក៏ដកដៃចេញវិញ ទាំងមុខស្រពោន ព្រោះតែគេមានអារម្មណ៍ថាអន់ចិត្ត បេះដូងរៀងចុកៗដែរ ពេលឮថេហ្យុងនិយាយបែបនេះ។

«បងមានរឿនអីមែនទេ? បងនិយាយមក ខ្ងុំខ្លាចប៉ាតូចចាំយូរ»ថេហ្យុង

AMBITION Where stories live. Discover now