PART 37: DO YOU KNOW TRASH? It's THE SAME AS YOU!

60 4 0
                                    


✄3:00 AM AT BUSAN

តឺត! តឺត!

IN CALL

   «ហាឡូប៉ា!»ជុងហ្គុក

   •ហ្អឺម! សួស្តីកូន!•ណាំជុន

   «ប៉ា! ប៉ាចុះមកបើកទ្វាឲកូនបន្តិចបានទេ?? កូនកំពុងនៅខាងមុខទ្វាក្នុង! កូនសុំទោសប៉ាដែលកូនមើលថែថេហ...(ហ្អឺម! កូនចាំប៉ាមួយភ្លេចប៉ាចុះទៅបើកទ្វាឲ!)»

   «បាទប៉ា!»

OUT CALL

ក្រាក!*

   «ជំរាបសួរប៉ា!»ទ្វាផ្ទះត្រកូលគីមត្រូវបានបើកភ្លាម ជុងហ្គុកក៏ឱនគោរពណាំជុនយ៉ាងគួរសមភ្លេត។

   «ហ្អឺមៗ! សួស្តីកូន! កូនចូលមកក្នុងផ្ទះសិនមក!»

   «បាទប៉ា!»ជុងហ្គុកឆ្លើយតបរួច ណាំជុនក៏ញញឹមដាក់បន្តិច ហើយពួកគេទាំងពីរក៏នាំគ្នាដើរទៅរកសាឡុងដើម្បីអង្គុយនិយាយគ្នា។

   «កូនមានរឿងអីមែនទេ?? បានជាមករកប៉ាទាំងព្រឹកប្រលឹមបែបនេះ??»អង្គុយមិនទាន់ទាំងបានក្តៅគូទផង ណាំជុនក៏ដាក់ដៃខ្លួនទៅលើខ្នងសាឡុង សាកសួរសំណួរទៅជុងហ្គុកទាំងស្នាមញញឹម។

   «ប៉ា!... កូនដឹងថាថេហ្យុងនៅទីនេះ! កូនសុំទោសប៉ាដែលកូនមើលថែថេហ្យុងមិនបានល្អបែបនេះ!»ជុងហ្គុករៀបឬកពាល្អល្អាច់ត្រឹមត្រូវ ដោយពោលពាក្យពោលសម្តីទាំងប៉ុន្មានទាំងឱនមុខចុះ ធ្វើដូចជាដឹងកំហុសរឿងគ្រប់យ៉ាងដែលបានកើតឡើង។

   «កូនមានបានប្រទះយុនហ្គីទេ?»ណាំជុនហាក់មិនបានចាក់ច្រាស់នឹងជុងហ្គុកច្រើន គាត់បែរជាប្តូរប្រធានបទនិយាយទាំងញញឹមស្រាលៗទៅវិញ។

   «មុននឹងកូនមកទីនេះ! កូនបានជួបគេនៅឯផ្ទះ!»

   «ហ្អឹស!»សម្លេងសើមគ្រហឹមក្នុងបំពង់ក ទាំងញញឹមចុងមាត់របស់ណាំជុនបានធ្វើឲជុងហ្គុកមានការងើយឆ្ងល់ ក៏ងើបមុខខ្លួនមកសួរណាំជុនដើម្បីដោះស្រាយចម្ងល់ «ប៉ាមានចម្ងល់អីនឹងយុនហ្គីមែនទេ??»

   «ចុះកូនមានអ្វីជួយប្រាប់ប៉ាកុំប៉ាឆ្ងល់អំពីគេដែលទេ??»ណាំជុនមិនបានឆ្លើយតបនឹងជុងហ្គុក គាត់មានតែដាក់បន្ទុកដោយការចោទសួរបន្ថែម។

AMBITION Where stories live. Discover now