PART 35: I DON'T WANT ANYONE TO BE INVOLED WITH MY FIANCÉ!!

61 4 0
                                    

@HOSPITAL

ហ្គឺក! ហ្គឺក!
«លោក! លោកដឹងខ្លួនហើយមែនទេ??»បុរសម្នាក់កំពុងតែអង្គុយចុចទូរស័ព្ទនៅក្បែរគ្រែថេហ្យុង ក៏ត្រូវទម្លាក់ទូរស័ព្ទចោលបែរចំណាប់អារម្មណ៍មករកថេហ្យុងវិញ ក្រោយពីឮសម្លេងក្អករបស់គេ។

«...»ថេហ្យុងមិនបានស្តីអ្វីព្រោះមិនទាន់ស្វាងពីសន្លប់ និង មិនដឹងថាខ្លួនកំពុងតែនៅឯណានៅឡើយ ក៏សម្រួលខ្លួនមកអង្គុយលើគ្រែឲស្រួលសិន។

«នេះលោកទឹក! លោកហូបឲផ្សើមបំពង់កសិនចុះ»បុរសម្នាក់នោះដូចជាយល់ការ ក៏លើកយកទឹកមួយកែវមកឲថេហ្យុង «អរគុណ!»ថេហ្យុងនិយាយគួរសមដាក់ប្រុសម្នាក់នោះ ទាំងលើកទឹកយកមកញ៊ាំ។

«លោកមិនអីទេមែនទេ?»សំនួរចាប់ផ្តើមសួរឡើង ក្រោយប្រុសម្នាក់នោះឃើញថេហ្យុងអង្គុយសុខៗ ស្រាប់តែហូរទឹកភ្នែកស្រក់មកទាំងដែលម្ចាស់ទឹកភ្នែកនោះនៅធ្មឹង ហាក់គ្មានប្រតិកម្ម គ្មានអារម្មណ៍អ្វីជាមួយនឹងទឹកភ្នែកនោះទាល់តែសោះ។

«អរគុណ! សម្រាប់ការយកអាសាមួយនេះ ខ្ញុំនឹងមិនភ្លេចគុណរបស់លោកទេ!»ថេហ្យុងលើកដៃជូតទឹកភ្នែក សម្រួលអារម្មណ៍មកនិយាយជាមួយអ្នកដែលនៅនឹងមុខខ្លួនវិញ។ ទោះមិនប្រាប់ក៏គេអាចស្មានដឹងថាប្រុសម្នាក់នេះជាអ្នកជួយគេ ព្រោះកាតដែលនៅលើ ករបស់បុរសម្នាក់នេះគឺជាកាតអ្នកដែលធ្វើការនៅក្រុមហ៊ុនជាមួយជុងហ្គុក។

«ខ្ញុំមិនចង់បានគុណស្រ័យអ្វីទេ ការជួយមនុស្សជុំវិញខ្លួនគឺជាទម្លាប់ខ្ញុំទៅហើយ!»

«បើសិនជាលោកមិនប្រកាន់ទេ ពួកយើងចាំញ៊ាំអារហារជាមួយគ្នាមួយពេលទៅ ចាប់ទុកថាជាការតបស្នងលោក!»

«តាមចិត្តរបស់លោកចុះ!»

«ខ្ញុំឈ្មោះថេហ្យុង នេះទូរស័ព្ទ! ឲលេខរបស់លោកមកខ្ញុំមក!»ថេហ្យុងហុចទូរស័ព្ទរបស់ខ្លួនទៅឲម្នាក់ប្រុសដែលនៅនឹងមុខខ្លួន ឯនាយវិញក៏យកទូរស័ព្ទនោះមកវាយលេខខ្លួនឲទៅថេហ្យុងទាំងញញឹមមិនសូវសម ព្រោះមិនបាននឹកគិតថាថេហ្យុងអាចនឹងចង់បានលេខទូរស័ព្ទរបស់នាយ និយាយត្រង់ចុះថេហ្យុងស្អាតណាស់ មើលតែការតែងខ្លួនក៏ដឹងថាមិនសមជាកូនអ្នកធម្មតាដែរ។

AMBITION Hikayelerin yaşadığı yer. Şimdi keşfedin