PART 40: ALL THOSE B!TCH CANNOT COMPARE YOU!!

64 7 0
                                    


✄ 30 MINUTES LATER....

បន្ទាប់ពីស៊ុកជីនអង្គុយចាក់អាវអស់ចិត្តចង់ ហើយក៏ដូចជាអស់រឿងនិយាយ និងដល់ម៉ោងធ្វើម្ហូបហើយ គាត់ក៏ដាច់ចិត្តសុំដកខ្លួនពីវង់សន្ទនាជាមួយកូនៗយ៉ាងសប្បាយរីករាយមួយនេះចេញសិន :

«ប៉ាគិតថា កូននៅបន្តនិយាយគ្នាសិនចុះ ប៉ាដល់ម៉ោងទៅរៀបចំអាហារជូនប៉ាធំកូនហើយ!»ស៊ុនជីនរៀបចំរបស់របរ កាត់ការនិយាយស្តីរបស់យុនហ្គីនិងថេហ្យុង ព្រោះតែពួកគេទាំងពីរពុលពេក លេងគ្មានដឹងខ្លួនជាមនុស្សពេលវ័យអីហើយអស់ទេ។

«ហ្អូយ!.... អត់សប្បាយទេប៉ាៗ! ប៉ានៅចូលរួមដែលទៅណា»ថេហ្យុងខិតខ្លួនទៅឱបស៊ុកជីនជាប់មិនឲ្យគាត់រើខ្លួនរួច មិនអាចសូម្បីតែរើដៃចេញ។

«បន្តិចទៀតប៉ាធំកូនមកពីធ្វើការហត់ ប៉ាត្រូវទៅរៀបចំឲ្យបានរួចរាល់»

«កូនចូលរួមដែលមកប៉ា ចាំកូនធ្វើបង្អែមរសជាតិថ្មីជូនលោកប៉ា កូនទើបតែចេះធ្វើហា៎...»

«បានហើយកូន!... លែងប៉ាសិនទៅ! ប៉ាមានមេដោះនៅជួយហើយ! កូនទៅយកម៉ាក់ប៉ាកូនជាមួយកូនជុងចុះ!»ថេហ្យុងទម្លាក់ទាំងទឹកមុខទម្លាក់ទាំងដៃចុះ ឲស៊ុកជីនមានសេរីភាពវិញ គាត់ក៏ងើបកាន់របស់របរបម្រុងនឹងដើរចូលទៅក្នុងផ្ទះ។

«ប៉ា... ឲ្យថេហ្យុងទៅជួយដែរទៅ! កូនចង់ញ៊ាំបង្អែមដែលថេហ្យុងធ្វើ»យុនហ្គីយល់ការ និយាយរកលេសជំនួសថេហ្យុង ក្រោយឃើញទឹកមុខជុងហ្គុកញញឹមខ្ជឺបបន្ទាប់ពីឮសម្តីស៊ុកជីនហើយ។

«បងសាករៀនធ្វើ ហើយក៏ភ្លក់រសជាតិស្នាដៃខ្លួនឯងម្តងទៅ! ខ្ញុំចង់ជូនថេហ្យុងទៅលេងផ្ទះម៉ាក់ប៉ាខ្ញុំម្តងមុននឹងទៅសេអ៊ូល»ជុងហ្គុកញញឹម និយាយប្រាប់យុនហ្គីជាមួយនឹងសម្តីយ៉ាងផ្អែមស្រទន់។

«មែនហើយកូន! រៀនធ្វើទុកយកចិត្តប្រពន្ធកូនទៅ! ចាំប៉ាបង្រៀន»ស៊ុកជីនយល់ស្រប ញញឹមពេញចិត្តនឹងយោបល់មួយនេះ ក៏បបួលកូនខ្លួនដែរ។

«ប៉ា... ឲ្យថេហ្យុងចូលរួមដែលទៅ!...»យុនហ្គីដើរទៅចាប់ដៃស៊ុកជីនអង្វរ តែក៏ត្រូវស៊ុកជីនចាប់កាន់អ៊ូសចូលទៅក្នុងផ្ទះវិញ។

AMBITION Where stories live. Discover now