PART 34: IF YOU KILL ME, IT WILL BE BETTER THAN WHAT I MEET RIGHT NOW!!

61 5 0
                                    


«គេតែចឹង! មិនដែលមកធ្វើការរាល់ពេលឲតែមានពេលវេលាជាមួយមនុស្សរបស់គេ»

«អ្នកនាង...?!?! អ្នកនាងចង់បានន័យថា....ថាយ៉ាងមិច???»ថេហ្យុងចាប់ផ្តើមក្រត្រាក់ខ្លួនបែរទៅមើលLouiseពេញៗភ្នែកទាំងសង្គ្រឺតធ្មេញសម្លឹងទៅLouiseជាមួយនឹងកែវភ្នែកដែលពោលពេញទៅដោយកំហឹងមិនដាក់ភ្នែកទាល់តែសោះ។ ជុងហ្គុកក៏រាងភ្ងាក់ផ្អើលមិនតិចដែរ បន្ទាប់ពីឃើញការប្រតិកម្មរបស់ថេយ៌បែបនេះ និយាយត្រង់ទៅ តាំងតែពីថេហ្យុងតូចមកដល់ប៉ុននេះ គេមិនដែលឃើញក្មេងម្នាក់នេះកាចម្តងណាឡើយ ទោះមានគេធ្វើឲខឹងយ៉ាងណា ក៏មិនដល់ថ្នាក់នេះដែរ តែនេះគ្រាន់តែសម្តីបន្តិចសោះ ក៏អាចធ្វើឲថេហ្យុងបង្ហាញអាកប្បកិរិយាទាំងអស់នេះមកបានដែរ។

«Louise ទៅបន្ទប់ធ្វើការរបស់នាងវិញចុះ!»ជុងហ្គុក

«អ្នកនាងនិយាយម្តងទៀតមក! និយាយអ្វីដែលអ្នកនាងនិយាយអម្បាញមិញនេះម្តងទៀតមក!»ថេហ្យុងខាំមាត់ សង្គ្រឺតចិត្ត និយាយទៅកាន់Louiseជាមួយនឹងស្នាមញញឹមបែបកំហឹង។

«ថេយ៌ក៏បានឮរួចរាល់ហើយដែរ! ខ្ញុំនិយាយអ្វីខុសមែនទេ? បានជាថេយ៌ពោលសម្តីមកកាន់ខ្ញុំបែបនេះ??»Louiseមិនបានចាញ់នឹងថេហ្យុង តបទៅថេយ៌វិញជាមួយនឹងស្នាមញញឹមដូចគ្នា ធ្វើដូចជាគេមិនបានយល់អ្វីទាល់តែសោះ។

«និយាយអ្វីឬមិននិយាយអ្វីអ្នកនាងយល់ច្បាស់ជាងនរណាៗទាំងអស់ហើយ មិនត្រូវការអ្វីមកឲខ្ញុំបញ្ជាក់អ្នកនាងទៀតទេ»កែវភ្នែកខ្លាទាំងពីរកំពុងតែសម្លឹងរកគ្នាទៅវិញទៅមកសឹងតែមានភ្លើងនៅក្នុងភ្នែករាងៗខ្លួន តែស្នាមញញឹមនៅតែមានលើថ្ពាល់មនុស្សម្នាក់ៗ ដែលអាចបញ្ជាក់បានថា ពួកគេកំពុងតែបង្កសង្គ្រាមត្រជាក់ជាមួយគ្នាហើយ។

«បើបានថេយ៌បញ្ជាក់ខ្ញុំទៀត ខ្ញុំកាន់តែច្បាស់!»

«បានហើយLouiseចេញទៅ!»ជុងហ្គុកដើរមកបំបែកអ្នកទាំងពីរដោយការទាញដៃថេហ្យុងចេញពីសាឡុងមួយនោះឲមកអង្គុយនៅលើភ្លៅរបស់នាយវិញ។ Louise ឃើញបែបនេះហើយ ក៏ប្រែមកជាញញឹមមិនសូវសម តែក៏មិនព្រមចុះចាញ់ នាងនៅតែប្រឹងញញឹមទាំងញ័រមាត់តបទៅជុងហ្គុកវិញ «ចេញ?! មែនហើយចេញ!! ហិក ហិក! ខ្ញុំចេញពេលនេះក៏បាន! តែថា.... ពេលក្រោយចប់ម៉ោងការងារចាំយើងជួបគ្នាម្តងទៀតណា! ជួបក្នុងនាមអ្វីផ្សេង ដែលមិនដូចជាពេលនេះ»

AMBITION Where stories live. Discover now