PART 11: MISS YOU NEARLY CRAZY!

57 4 0
                                    


   «គ្មានក្មេងណាមកយំដោយសារតែបងទេ»ថេហ្យុង

   «អឹម...!ប្រហែលជាគ្មានមែនហើយមើលទៅ តែថា ថេយ៌ចង់ស្តាប់រឿងនិទាន់កូនក្មេងលួចស្នេហ៌មនុស្សចាស់ទេ?? ស្តាប់ហាា កាលពីព្រេងនាយមានក្មេងអាយុ១៤ឆ្នាំម្នាក់ បានលួចស្នេហ៍កំម្លោះដែលមានវ័យ១៨ឆ្នាំ ហើយគេតែងតែលាក់ទុក មិនហ៊ាននិយាយចេញមកប្រាប់ប្រុសម្នាក់នោះទេ ហើយថ្ងៃមួយគេក៏បានលួចសប្បាយចិត្តតែឯងព្រោះតែបានប្រុសម្នាក់នោះថើបគេ បន្ទាប់មក....

   «ហូយយយបានហើយ ហ៊ឹក ហុឹក អាពូគុកឆ្កួយចូលចិត្តឌឺតែគេ»ថេហ្យុងដោយទ្រាំមិនបាននឹងរឿងដែលជុងហ្គុកនិយាយឌឺដងនឹងគេនោះ ក៏ចាប់ផ្តើមស្រែកយំជេជុងហ្គុកទាំងដៃជះកំហឹងទៅលើស្មៅ បោចគ្នាឡើងខូងអស់។

   «ពូមិនបានឌឺទេ ពូនិទានរឿង កូនក្មេងលួចស្នេហ៍មនុស្សចាស៎ឲថេយ៌ស្តាប់តាស៎ but ohh wait ពូគុកចឹងហេស??? នេះថេយ៌គិតយ៉ាងបានមកហៅបងពូ??»រវល់តែវីវកសប្បាយអរដែលបានឌឺក្មេងនេះ ភ្លេចឲឆឹង ភ្លេចចាប់អារម្មណ៍លើសព្វនាមដែលក្មេងម្នាក់នេះហៅគេ នេះក្មេងនេះយ៉ាងមិចនឹងសុខៗមកហៅគេពូ???

   «មែនហើយ ពូ!»

   «បងចាស់ដល់ថ្នាក់ឲថេយ៌ហៅពូផងហេ៎??»ជុងហ្គុក

   «មែនហើយចាស់ណាស់ មុខឡើងជ្រួញអស់ហើយ ថេយ៌គិតថាថេយ៌គួរតែហៅអ៊ំវិញល្អជាងព្រោះមុខចាស់ ហើយថែមទាំងជ្រួញ អស់ទៀតផង»ថេហ្យុង

   «អូខេអ៊ំក៏អ៊ំ តែថ្ងៃណាមួយថេយ៌នឹងបានអ៊ំម្នាក់នេះ ជាប្តីមិនខាន»ជុងហ្គុក

   «នរណាប្រាប់ថាខ្ងុំយកមនុស្សចាស់ធ្វើជាប្តី»ថេហ្យុង

   «ថេយ៌ត្រូវការស្តាប់រឿងកូនក្មេងលួចស្នេហ៍មនុស្សចាស់ឲចប់ទេ??»ជុងហ្គុក

   «ហូយយ អត់ទេㅠㅠ»ថេហ្យុង

   «បងដឹងថាថេយ៌លួចស្រឡាញ់បង បេះដូងថេយ៌ប្រាប់បងច្បាស់ណាស់ថាថេយ៌crបង តែថេយ៌កុំមានសង្ឃឹមពេកអី ព្រោះបងមិនទាន់គិតរឿងនឹងទេ»ជុងហ្គុកនិយាយរៀបរាប់ លេងទឹកមុខឡើងហំ ធ្វើចរឹកឡើងតួឯកប្រាប់ទៅកាន់ថេហ្យុង។

AMBITION Where stories live. Discover now