PART 3 : YOUR SMILE AND YOUR WORDS MAKE ME HAVE ENERGY.

70 4 0
                                    


@SCHOOL

យុនហ្គី និង ជុងហ្គុកដោយឃើញឡានឈប់នៅខាងមុខសាលាហើយ ពួកគេក៏នាំគ្នាចុះមកទាំងពីរនាក់ ដើរតម្រង់ទៅថ្នាក់ដើម្បីត្រៀមប្រឡង តែដើរសុខៗក៏ប្រទះនឹងជេហូបហើយពួកគេក៏បានឈប់អង្គុយនៅលើបង់ដើម្បីនិយាយគ្នាលេងសិនព្រោះមិនទាន់ដល់ពេលប្រឡងនៅឡើយទេ។

«យ៉ាងមិចដែរជុងហ្គុកឯងមានសង្ឃឹមប៉ុន្មានភាគរយដែរ?»ជេហូបដោយដាក់គូទអង្គុយនៅលើបង់ភ្លាមក៏សួរទៅជុងហ្គុកភ្លាមតែម្តង។

«ខ្ងុំមែនទេ? ដឹងតែមួយរយភាគរយហើយ»ជុងហ្គុកនិយាយទាំងភាពជឿជាក់ ព្រោះកំពុងតែស្រមៃទៅដល់ទិដ្ឋភាព និង ស្នាមញញឹមដែលថេហ្យុងញញឹមដាក់គេនោះ ធ្វើឲគេអត់នឹងញញឹមចេញមកមិនបាន។

«នេះឯងចេះអស់ហើយមែនទេ?»ជេហូប

«ទោះខ្ងុំមិនចេះក៏ខ្ងុំដើរចូលប្រឡងទាំងភាពជឿជាក់ដែរ ព្រោះខ្ងុំបានទទួលពាក្យជូនពរពីគេ»ជុងហ្គុកនិយាយទាំងញញឹមមើលមេឃមើលផ្កាយតែឯង មិនខ្ចីមើលមុខជេហូបសោះ។

«នេះឯងឈ្លក់វង្វេងនឹងប្អូនយើងដល់ថ្នាក់ហ្នឹងផងហេ៎?»យុនហ្គីដោយហួសចិត្តពេកក៏សួរតែម្តងទៅ។

«បងកុំចេះដឹងរឿងខ្ងុំ និង ថេយ៌មួយរឿងបានទេ? បើបងមិននិយាយក៏គ្មានអ្នកណាថាបងគដែរ»ជុងហ្គុក

«មិនចេះដឹងមិចនឹងកើត គេជាប្អូនយើងណាវ៉ើយ»យុនហ្គី

«បើថេយ៌ជាប្អូនបង នៅថ្ងៃអនាគតបងគង់តែបានខ្ងុំជាប្អូនថ្លៃដដែលនឹង ចឹងហើយបងឯងនិយាយច្រើនធ្វើអី?»ជុងហ្គុក

«កុំស្រមៃទាំងថ្ងៃអី មិនល្អដល់សុខភាពផ្លូវភេទទេប្អូនប្រុស»យុនហ្គីនិយាយទាំងយកដៃទះស្មាជុងហ្គុកតិច។

«What!? ហើយគ្រាន់តែស្រមៃសោះទៅទាក់ទងអីនឹងរឿងនឹងដែរ?»ជេហូបដោយឮយុនហ្គីនិយាយហើយ គេទប់ចម្ងល់មិនបានក៏សួរតែម្តងទៅ នេះវាជារឿងពីរដាច់ដោយលែកពីគ្នាណា?!។

«ឯងកុំចេះ ហើយឯងកុំសង្ឃឹមថាបានប្អូនយើងឲសោះ»យុនហ្គីនិយាយទៅកាន់ជេហូបរួច ក៏បែរទៅនិយាយជាមួយជុងហ្គុកវិញ។

AMBITION Where stories live. Discover now