PART 21: THE REASON OF CONFLICT (2/7).

45 4 0
                                    

✄NEW DAY AT PAJI COFFEE SHOP ☕︎

   «សួស្តីលោក! លោកត្រូវការកម្មងអីដែរ?»ជីមីន
   «ត្រូវការកម្មងបេះដូងរបស់អូន»យុនហ្គី
   «ទៀតហើយ អាបុិកឡប់ឆ្កួតហ្នឹងទៀតហើយ ហីលោកឯងចេះតែយ៉ាងមិចក្នុងខ្លួនហ្នឹងហាស៎!! បានចេះតែមកទីនេះរហូតចឹង??»ជីមីន
   «ហាក៎!? ក្រែងទីនេះជាហាងកាហ្វេមែនទេ? បងមកញ៊ាំកាហ្វេនឹងហើយ មិចប្រុងឲបងឃ្លានកាហ្វេទៅហាងបោកគក់?»យុនហ្គី
   «អត់ទេហាងនេះមិនទទួលលក់កាហ្វេឲឆ្មាផឹកទេ ចឹងលោកឯងសូមចេញ»ជីមីន
   «បងមិនមែនឆ្មា ចឹងបងមិនចេញ»យុនហ្គី
   «មិនចេញក្បាលយ៎លោកឯងស្អី! មិច? ចង់ឆែបក្បាលទៀតមែនទេ»ជីមីន
   «ឆែបទៀតក៏បាន តែសុំដូរកន្លែងឆែប ទៅឆែបក្នុងបន្ទប់វិញហី?»យុនហ្គី
   «ផាច់* អាឆ្មាមាត់ឆ្កែរ ចេញពីហាងយើងឲលឿនទៅ! ចេញទៅ!»ជីមីនទះយុនហ្គីមួយដៃឡើងឈាមមាត់ តែយុនហ្គីនេះណានៅតែដដែល ធ្វើដូចមិនឈឺស្អីចឹងទាំងដែរកំពុងហូរឈាមពីមាត់ឡើងក្រហម។
   «មាត់ឆ្កែរមែនពិត តែចិត្តបងស្មោះ ឪណាប្រុសស្រស់ យកមាត់អូននោះ មកថើបបងមក »យុនហ្គីហាយឈប់ទៅបានមួយដៃទៀតឡូវហើយ។
   «ថើបក្តលោកឯងហ្នឹង ចេញឲលឿងទៅមិនបាច់មកកំណាព្យកាព្យឃ្លោងស្អីទេ»ជីមីន
   «Aww នេះអូនចង់ថើបកន្លែងនឹងវិញហ៎ តែថាចាំពេលវេលាល្អទៅណាអូនណា ចាំបងឲអូនថើបម៉ាអស់ចិត្ត»យុនហ្គី
   «គ្មានចង់ថើបរបស់អាស្លេកឯងស្អីទេ ចេញពីហាងខ្ញុំភ្លាមទៅបើមិនចង់ឲខ្ញុំមួលពងលោកឯងដាច់»ជីមីន
   «អត់ទេអូនគិតម្តងទៀត បើអូនមួលដាច់បងមានអីធ្វើឲអូនស្រួលទៅ»បងសម្លាញ់ហាយ លើកនេះមិនត្រឹមតែបែកមាត់ទេ បានជ្រុះធ្មេញទាំងក្រាស់ឥឡូវហើយㅠㅠ
   «អាយយយយ!! អាឆ្មារោគចិត្តកម្រិតឆ្កែរឆ្កួត ផាច់* ផាច់* អញ់តប អញ់ទះអាមុខទាក់ស្រីបានកន្លះផែនដីនឹងឲខ្ទិច ផាច់* ផាច់*»ជីមីនដោយខឹងនឹងសម្តីយុនហ្គី ក៏ចាប់រុញយុនហ្គីទៅដួលនឹងឥដ្ឋដើម្បីទះតបយុនហ្គីបន្ថែមទៀត។
   «ផាច់* ផាច់* អញ់ទះឲជ្រុះអានិស្ស័យមាត់ឆ្កែរនឹងឲអស់ ផាច់* ផាច់»ជីមីន
   «ជីមីន! ជីមីនធ្វើអីហ្នឹង? ងើបមកវិញ ធ្វើអីហ្នឹង ងើបមក!»កំពុងតែឆ្ងាញវាយសុខៗជុងហ្គុកមិនដឹងចេញពីប្រលោះប្រហោងណាមកទេ មកចាប់ទាញជីមីនចេញពីយុនហ្គី។ មកដល់ដំបូងបម្រុងនឹងអង្គុយមើលហើយតាស៎ ព្រោះតែមិនដែលប្រទះនឹងហេតុការណ៌កណ្តុរវាយឆ្មាយ៉ាងចាស់ដៃចេះទេ តែមានឯណាពេលក្រលេចទៅមើលឆ្មាទៅទើបដឹងថាជាឆ្មាស្រុករបស់គេសោះ ចឹងសុំទៅជួយឃាត់សិន។
   «លែងអញ់វ៉ើយ អាណាហ្នឹងខ្វះពេលមកណាស់មែន អញ់វ៉ៃអាឆ្មានេះឲឈ្លួកឈាមងាប់សិនចាំមកមិនបានទេហី លែង!!»ជីមីនរើបម្រាស់នៅក្នុងដៃអ្នកឃាត់ទាំងមិនដឹងថាអ្នកណា តែគេប្រាកដថាមិនមែនជាម៉ាក់របស់គេទេ ព្រោះគាត់មានការចេញនៅក្រុមហ៊ុនរបស់គាត់តាំងពីព្រឹកប្រលឹមឯណ្ណោះ។
   «ជីមីនជាបងណា»ជុងហ្គុក
   «Huh!? បងជុង?!»ជីមីនភ្ញាក់ឲព្រើតនៅពេលដែលដឹងថាអ្នកដែលឃាត់ខ្លួននោះជាជុងហ្គុក ងាប់ហាយចេះបញ្ចេញអត្តចរឹកចឹងឲជុងហ្គុកឃើញទៅកើត ខ្មាស់គេណាស់លោកអើយ មិនដឹងយកមុខទៅទុកឯណាទេ។
   «អួយ អាជុងជួយ ជួយលើកយើងផង ឈឺណាស់»យុនហ្គី
   «អឹសនេស អង្គុយសិនទៅ! ហើយនេះមានរឿងអីនឹងបានជាឈានដល់ការវាយគ្នាបែបនេះ?»ជុងហ្គុកក្រោយពីជួយលើកយុនហ្គីដាក់អង្គុយស្រួលបួលហើយ ក៏ចាប់ផ្តើមសួររកហេតុ ថាថីបានជាវាយមកគ្នាដូចកូនក្មេងចឹង?
   «គឺ.. អឹម... គ្មានអីទេបង មានរឿងបន្តិចបន្តួចប៉ុណ្ណោះ»ជីមីន
   «ចុះរឿងបន្តិចបន្តួចនោះជាអី ហេតុអីចាប់បាច់ប្រតាយប្រតបគ្មា»ជុងហ្គុក
   «ឯងកុំចេញតែនិយាយ មិនមែនប្រតាយប្រតបគ្នាទេ គឺប្រតាយប្រតបវាយគេតែឯង ឯងក៏ឃើញថាជីមីនជាអ្នកវាយយើង យើងមិនបានតដៃនឹងគេទេ»យុនហ្គី
   «នេះអ្នកទាំងពីរស្គាល់គ្នាមែនទេ បើស្តាប់តាមពាក្យសម្តីលោកទៅដូចជាមិនមែនមនុស្សដែលទើបតែនឹងស្គាល់គ្នានោះទេ»ជីមីន
   «គឺពួកបងជាមិត្តនឹងគ្នា នេះជុងហ្គុកមិត្តរបស់បង អូនស្គាល់គេដែរហ៎?»យុនហ្គី
   «បងជុងរឿងរ៉ាវវាយ៉ាងមិចវិញបង?»ជីមីនដោយឮយុនហ្គីនិយាយបកស្រាយបែបនេះហើយ ក៏សួរទៅខ្សឹបសួរជុងហ្គុកបន្ថែមឲកាន់តែច្បាស់។
   «បងមកនិយាយគ្នាជាមួយខ្ងុំនៅខាងក្រោយសិនមក ហើយយុនហ្គីលោកនៅចាំខ្ងុំនៅទីនេះសិនហើយ បន្តិចទៀតខ្ញុំមកវិញ បើចាំមិនបានក៏ចេញ!»ជីមីនដោយមិនឲជុងហ្គុកតបទាន់ គេក៏និយាយកាត់សុំជុងហ្គុកទៅនិយាយគ្នាតែពីរនាក់មុន ព្រោះគេចង់ដឹងឲកាន់តែលំអិត។
   «អរបាទ! បានណាស់អូនមីន»យុនហ្គីឆ្លើយយ៉ាងស្រទន់ញញឹមស្រស់ទាំងមុខឡើងក្រហមជាំ កែមមាត់បែកហូរសុទ្ធតែឈាមព្រោះតែស្នាដៃរបស់ជីមីន តែយ៉ាងណាក៏នៅតែញញឹមចេញ ព្រោះគេកំពុងតែសប្បាយអរដែលជីមីនមិនដេញគេចេញពីហាងបែបនេះ តែមានអារម្មណ៌ថាដូចជាចាប់ផ្តើមឈឺក្រហាយៗមុខមាត់ហើយតើនៀគ គ្រាន់តែគេឈប់វាយភ្លាមឈឺក្រហាយភ្លាមតែម្តង ពេលដែលវាយដូចជាមិនសូវជាឈឺស្អីទេ។

AMBITION Where stories live. Discover now