ផ្តើមរឿង : ចាំខ្ញុំស្រាតអោយមើលក៏បាន.!

8.1K 501 12
                                    


នាយកម្លោះវ័យ25ឆ្នាំម្នាក់កំពុងតែផ្តោតទៅលើការរៀនជិះសេះកណ្តាលថ្ងៃត្រង់ ដោយខ្លួនរបស់នាយក៏រលាក់ចុះឡើងតាមកម្លាំងរបស់សេះរត់ ស្របពេលនោះសម្លេងទូរស័ព្ទរបស់នាយក៏ស្រាប់តែបន្លឺឡើងធ្វើអោយនាយកម្លោះលូកដៃម្ខាងរាវរកទូរស័ព្ទក្នុងហោប៉ៅខោររបស់នាយដោយដៃម្ខាងទៀតប្រឹងបោលសេះទៅខាងមុខមិនឈប់។

« អាឡូ! »Jungkookយកទូរស័ព្ទមកដាក់ជិតត្រចៀកខណៈពេលដែលដៃម្ខាងបញ្ជាសេះអោយទៅខាងមុខទាំងហូរញើសសស្រាក់។

« សម្លេងដូចហត់សម្បើមម្លេះហាស៎? កំពុងជិះសេះប្រលែងដៃហេ៎? »សម្លេងជីមីននៅក្នុងទូរស័ព្ទបន្លឺឡើងបែបលេងសើច នាយនិយាយចង់សម្តៅទៅលើរឿងលើគ្រែ ចំណែកជុងហ្គុកក៏ស្តាប់យល់ន័យដូចគ្នាប៉ុន្តែគេបែរជាចាក់បណ្តោយតាម។

« អឺរ! ហើយមានការអី? អឺស ស្រួលណាស់ »Jungkookមិនត្រឹមតែចាក់បណ្តោយនោះទេថែមទាំងធ្វើសម្លេងអោយជីមីនយល់ច្រឡំថែមទៀត។

« ហ៊ើយ~ អាចង្រៃ.!! ស្មោគគ្រោគខ្លាំងណាស់ »Jiminស្រែកសឹងតែបែកត្រចៀកអ្នកដែលស្តាប់ទៅហើយនូវពេលដែលដឹងថាជុងហ្គុកកំពុងតែធ្វើរឿងផ្តេសផ្តាស់ តាំងពីស្គាល់ជុងហ្គុកមកគេមិនធ្លាប់ដឹងសោះថាជុងហ្គុកចេះទៅដេកជាមួយស្រី។

« អឺសៗ! និយាយអោយលឿនៗមកយើងប្រញាប់ »Jungkookកាន់តែផ្គើននូវពេលដែលឮសម្លេងជីមីនស្រែក នាយធ្វើសំឡេងបណ្តើរលើកដៃម្ខាងដែលបញ្ជាសេះនោះខ្ទប់មាត់សើចបណ្តើរទាំងភ្លេចខ្លួនថាគេកំពុងជិះសេះ ធ្វើអោយនាយក្រឡាប់ខ្លួនផ្ងារក្រោយធ្លាក់ពីលើសេះភ្លាមៗ។

« អូយ~ ឈឺណាស់ »Jungkookថ្អូញទាំងឈឺខ្លួនព្រោះធ្លាក់មួយទំហឹងសឹងតែបាក់ឆ្អឹង នេះសំណាងហើយដែលនេះគឺជាវាលស្មៅ។

« ស្អីហា៎! ម្តងថាឈឺម្តងថាស្រួល »សម្លេងរបស់ជីមីនក៏បន្លឺឡើងពីខាងក្នុងទូរស័ព្ទទៀតព្រោះជុងហ្គុកមិនបានចុចបិទទេធ្វើអោយជីមីនស្តាប់ឮ។

« ហ៊ើយ~ ឈប់លេងហើយឆាប់និយាយសាច់ការណ៍មក »Jungkookក្រោកអង្គុយទាំងមុខស្អុយព្រោះឈឺខ្លួន បន្ទាប់មកក៏ទាញទូរស័ព្ទមកនិយាយជាមួយជីមីនបន្តទៀត។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now