Episode 31 : បងបារម្ភណាស់.!

1.3K 138 2
                                    


បន្ទាប់ពីចំណាយពេលជិះរថយន្តអស់រយៈពេលជាងមួយម៉ោងក្រោយមក ពួកគេក៏បានមកដល់ភូមិគ្រិះវិញដោយជុនគីបានគេងលក់លើដៃរបស់ថេយ៉ុងតាំងពីជិះបានពាក់កណ្តាលផ្លូវមកម្លេះ។

« អោយកូនមកបង.! ចាំបងយកគេទៅបន្ទប់ »Jungkookនិយាយឡើងបន្ទាប់ពីចុះពីលើឡាន នាយលើកដៃឡើងបំណងចង់យកជុនគីពីដៃរបស់ថេយ៉ុងដើម្បីទៅដាក់បន្ទប់ព្រោះនាយឃើញថាថេយ៉ុងហាក់ដូចជាហត់មកពីការងារច្រើនហើយទើបមិនចង់អោយពរកូនចុះឡើងទៀត។

« មិនអីទេ.! ទុកអោយអូនក៏បាន...បងឡើងទៅសម្រាកមុនចុះ »Taehyungប្រកែកហើយក៏លើកដៃម្ខាងរុញជុងហ្គុកតិចៗអោយចូលវិមានមុនព្រោះមិនចង់ហុចកូនទៅមកនាំអោយកូនភ្ញាក់នោះទេ។

« យប់នេះបងគេងជាមួយអូន! »Jungkookថាហើយក៏ដើរត្រុយចូលវិមានបាត់ធ្វើមិនដឹង មិនចាំអោយថេយ៉ុងប្រកែកទាន់នោះទេព្រោះគេគ្រាន់តែប្រាប់មិនបានសុំការអនុញ្ញាត!!

Taehyungមិនមាត់បានត្រឹមញញឹមតិចៗម្នាក់ឯងមុននឹងពរកូនដើរចូលទៅខាងក្នុងវិមានតាមក្រោយ គេបានយកកូនទៅដាក់អោយគេងក្នុងបន្ទប់មួយផ្សេងដែលត្រូវជាបន្ទប់របស់ជុនគីហើយនាយក៏ចេញទៅបន្ទប់របស់នាយវិញបន្ទាប់ពីដាក់កូនអោយគេងបានស្រួលបួលរួច។

« អូនមកហើយមែនទេ? »Jungkookសួរឡើងបន្ទាប់ពីឮសម្លេងបើកទ្វាបន្ទប់ នាយសួរស្របពេលដែលដៃកំពុងតែមមារញឹកនឹងការជូតសក់ព្រោះនាយទើបតែចេញពីបន្ទប់ទឹកមុននេះបន្តិច។

« អឹម! »Taehyungគ្រាន់តែងក់ក្បាលតិចៗហើយក៏កាន់កន្សែងដើរចូលបន្ទប់ទឹកបាត់ទាំងទឹកមុខមិនសូវស្រស់ ធ្វើអោយជុងហ្គុកកើតចិត្តឆ្ងល់ភ្លាមៗ។

« គេមិនពេញចិត្តអោយខ្ញុំគេងជាមួយទេដឹង? ឬក៏ខ្ញុំធ្វើអ្វីអោយគេមិនពេញចិត្ត? អត់ទេប្រហែលមិនមែនបែបនឹងទេដឹង? »Jungkookចាប់ផ្តើមពិចាណាម្នាក់ឯងនូវពេលដែលឃើញថេយ៉ុងប្រែប្រួលមួយរំពេចបែបនេះ នាយខ្លាចថាធ្វើអ្វីទាស់ចិត្តរបស់ថេយ៉ុង។

   គិតចុះគិតឡើងនៅតែរកចំណុចខុសមិនឃើញដដែលទើបជុងហ្គុកសម្រាច់ចិត្តដាក់ខ្លួនគេងលើគ្រែអានសៀវភៅលេងៗដើម្បីចាំថេយ៉ុងចេញមកវិញសួរផ្ទាល់តែម្តង មួយសន្ទុះក្រោយថេយ៉ុងក៏បានចេញមកវិញជាមួយឈុតគេងយប់រួចជាស្រេច គេដើរមកឈរចុងជើងជុងហ្គុកហើយសម្លឹងនាយអស់មួយសន្ទុះមុននឹងវារឡើងទៅគេងផ្កាប់មុខពីលើខ្លួនរបស់ជុងហ្គុកហើយត្បុលក្បាលចូលប្រឡោះដៃរបស់នាយដែលកំពុងកាន់សៀវភៅនោះដោយដាក់មុខខ្ទប់នឹង.ករបស់នាយហើយបិទភ្នែកសង្ងំគេងតែម្តង។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now