Episode 38 : សុំអង្វរកុំយកគេចេញពីខ្ញុំអី...

1.6K 174 8
                                    


« ជុង...ហិកៗ ជួយកូនរបស់ពួកយើងផងជុង.! »Taehyungគ្រាន់តែងាកឃើញជុងហ្គុកភ្លាមគេក៏ប្រញាប់ក្រោកឈរឡើងហើយប្រុងនឹងបីកូនយកទៅអោយជុងហ្គុកជួយប៉ុន្តែក៏ត្រូវស៊ុងមីនរត់មកចាប់អោបគេជាប់ ហាក់ដូចជាមានបំណងចង់អោយជុងហ្គុកឃើញហើយក៏យល់ច្រឡំមកលើពួកគេ។

« អូនសម្លាញ់.! មិនបាច់សម្តែងធ្វើជាបារម្ភពីអាក្មេងនេះនោះទេ...ក្រែងអូនថាវាជាឆ្អឹងទទឹង.ករបស់ពួកយើងនោះអី? »Sungminធ្វើជានិយាយជាមួយថេយ៉ុងឮៗដើម្បីអោយអ្នកទាំងបីដែលកំពុងមើលមកពួកគេនោះបានឮច្បាស់ៗនឹងត្រចៀក។

« អាចង្រៃ! ឆាប់លែងថេយ៉ុងភ្លាម! »Yoongiស្ទុះរត់មករកស៊ុងមីនទាំងខឹងឡើងញ័រខ្លួន នាយដឹងច្បាស់ណាស់ថាវាគ្រាន់តែជាល្បិចរបស់ស៊ុងមីនប៉ុណ្ណោះ ថេយ៉ុងគ្មានថ្ងៃលើកដៃសម្លាប់កូនខ្លួនឯងបានឡើយ។

« សល់តែប៉ុន្មាននាទីទៀតប៉ុណ្ណោះឃ្លាំងនេះនឹងផ្ទុះបើសិនជាឯងមិនធ្វើតាមយើង »Sungminអោនមកខ្សឹបគម្រាមថេយ៉ុងដែលកំពុងព្យាយាមរើខ្លួនចេញពីរង្វេងដៃរបស់នាយប៉ុន្តែក្រោយឮសម្តីរបស់ស៊ុងមីនរួចថេយ៉ុងស្រាប់តែនៅស្ងៀមហើយងើបមុខឡើងយឺតៗសម្លឹងមើលមុខស៊ុងមីនទាំងទឹកភ្នែក។

« ចេញទៅមីន យ៉ុនហ្គី! កុំប៉ះអនាគតស្វាមីរបស់ខ្ញុំ »Taehyungស្រែកឡើងហើយស្ទុះរុញយ៉ុនហ្គីចេញនូវពេលដែលឃើញយ៉ុនហ្គីប្រុងនឹងហក់មកវាយស៊ុងមីន ចំណែកស៊ុងមីនឮថេយ៉ុងហៅខ្លួនបែបនេះគេក៏លួចញញឹមចុងមាត់ទាំងសមចិត្ត។

« ថេយ៉ុងនេះឯងកើតអ្វីនឹង? វាគម្រាមឯងមែនទេឆាប់ប្រាប់បងមក »Yoongiសួរឡើងខណៈពេលដែលភ្នែកសម្លឹងមុខរបស់ថេយ៉ុងទាំងមិនយល់ ក្នុងចិត្តក៏សង្ស័យថាស៊ុងមីនប្រហែលគម្រាមអ្វីថេយ៉ុងមិនខានទើបថេយ៉ុងក្លាយជាបែបនេះ ចំណែកជុងហ្គុកវិញអង្គុយឡើងថ្មឹងដូងរូបចម្លាក់យ៉ាងចឹង។

« ខ្ញុំមិនបានកើតអ្វីទេ! ហើយអនាគតស្វាមីរបស់ខ្ញុំក៏មិនបានគម្រាមអ្វីខ្ញុំដែរ ខ្ញុំចង់សម្លាប់អាក្មេងនេះដោយខ្លួនឯងព្រោះវាមករំខានក្តីសុខរបស់ខ្ញុំជាមួយអនាគតស្វាមីរបស់ខ្ញុំ...ប៉ុណ្ណឹងយល់ហើយមែនទេ? បើយល់ហើយឆាប់យកអាក្មេងនេះចេញអោយបាត់ពីមុខរបស់ខ្ញុំទៅ.! »Taehyungនិយាយទាំងញ័រមាត់ហើយងាកមុខចេញមិនហ៊ានសម្លឹងចំមុខរបស់យ៉ុនហ្គីឡើយ ហើយកាន់តែមិនហ៊ានសម្លឹងចំមុខរបស់ជុងហ្គុកថែមទៀត គេខ្មាស់ជុងហ្គុកណាស់ដែលមិនអាចសូម្បីតែជួយខ្លួនឯងបាននៅពេលនេះ។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now