Episode 17 : ច្រណែន.!

1.8K 194 3
                                    


បន្ទាប់ពីត្រូវកូនចាប់ដៃដាក់អោយប៉ះគ្នាជាមួយជុងហ្គុករួច ដោយខ្ចិលតវ៉ាច្រើនហើយក៏ងងុយគេងផងនោះថេយ៉ុងក៏សម្រេចចិត្តបិទភ្នែកគេងតែម្តងទៅ មិនយូរប៉ុន្មាននាយក៏លង់លក់បានសម្រេច។

« ... »Jungkookនៅតែបន្តគេងមិនលក់ដដែល នាយគេងអោបជុនគីទាំងញញឹមស្រទន់ឡើងមក នាយមានអារម្មណ៍ថាកក់ក្តៅប្លែកនូវពេលដែលបានគេងរួមគ្រែជាមួយថេយ៉ុងនិងជុនគីប្រៀបដូចជាគ្រួសារតែមួយបែបនេះ នាយសង្ឃឹមថាថ្ងៃណាមួយនាយនឹងអាចគេងអោបអ្នកទាំងពីរបែបនេះរាល់យប់។

« ខិកៗ »Jungkookក្អកតិចៗហើយក៏ប្រញាប់យកដៃមកខ្ទប់មាត់ព្រោះខ្លាចរំខានដល់ពីរនាក់ម៉ែកូនដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់ទាំងពីរនាក់នោះ ជុងហ្គុកគេងរើខ្លួនចុះឡើងទាំងមិនសុខក្នុងខ្លួន យូរទៅក៏កាន់តែពិបាកក្នុងខ្លួនខ្លាំងឡើងទើបនាយសម្រេចចិត្តលួចបេះដៃជុនគីចេញថ្នមៗហើយក៏ប្រឹងទប់ជញ្ជាំងងើបចេញពីគ្រែទៅអង្គុយនៅរាលហាលខាងមុខបន្ទប់វិញព្រោះនាយខ្លាចរំខានដល់អ្នកទាំងពីរដោយសារការរើខ្លួនចុះឡើងរបស់នាយ។

« ហេតុអ្វីឈឺជាងមុនបែបនេះ? »Jungkookរអ៊ូរងូវៗម្នាក់ឯងទាំងលើកដៃអោបខ្លួនព្រោះរងារនឹងខ្យល់ត្រជាក់នាពេលរាត្រី បន្ទាប់មកនាយក៏បែរមុខទៅមើលពីរនាក់ម៉ែកូនដែលកំពុងគេងអោបគ្នានោះទាំងញញឹមពីខាងក្រៅទ្វាកញ្ចក់ថ្លា ទោះពួកគេមកគេងនៅទីនេះធ្វើអោយនាយគេងលើគ្រែមិនបានក៏ដោយប៉ុន្តែនាយនៅតែសប្បាយចិត្ត ក្រោយមើលពួកគេឆ្អែតឆ្អន់ហើយជុងហ្គុកក៏បែរមកអង្គុយមើលផ្កាយម្នាក់ឯងវិញទាំងស្រង៉ូស្រង៉ាត់។

« កើតអី? នេះក្លាយជាជុនគីទីពីរហើយមែនទេបានជាមកអង្គុយដូចគល់ឈើទាំងកណ្តាលយប់បែបនេះ? »កំពុងស្លុងអារម្មណ៍មើលផ្កាយសុខៗជុងហ្គុកក៏ត្រូវភ្ញាក់ព្រឺតនូវពេលដែលឮសម្លេងរបស់ថេយ៉ុងនៅក្រោយខ្នង តាមពិតថេយ៉ុងគេងមិនទាន់លក់នៅឡើយទេ គេគ្រាន់តែបិទភ្នែកសង្ងំគេងប៉ុន្តែដោយសារឮសម្លេងជុងហ្គុកបើកទ្វាចេញទៅអង្គុយនៅរាលហាលខាងមុខទើបនាយក្រោកមកសួរទៅ។

« តើខ្ញុំបានរំខានដល់លោកម្ចាស់មែនទេ? អោយខ្ញុំសុំទោសផង »Jungkookគិតថាខ្លួនបានធ្វើអោយថេយ៉ុងភ្ញាក់ពីដំណេកទើបនាយនិយាយសុំទោសទាំងមុខស្ងួត ចំណែកថេយ៉ុងឯណ្ណេះគេសម្លឹងមុខជុងហ្គុកបន្តិចមុននឹងដើរទៅឈរនៅជិតបង្កាន់ដៃរួចច្រត់ចង្កេះសម្លឹងមើលផ្កាយធ្វើអោយជុងហ្គុកដែលកំពុងអង្គុយពីក្រោយនោះខ្នាញ់នឹងរាងពីក្រោយដ៏គួរអោយស្រឡាញ់របស់គេមែនទែន។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now