Episode 40 : ថេយ៍ជាអូនមែនទេ?

1.5K 107 6
                                    


បន្ទាប់ពីអានសៀវភៅដែលមានពាក្យពេជ្រដ៏សែនចាក់ដោតដល់ក្រអៅបេះដូងរួចមក ទឹកភ្នែកដែលទើបតែហូរមិនទាន់បានស្ងួតស្រួលបួលផងក៏ត្រូវហូរចុះមកម្តងទៀតទាំងថប់ដង្ហើមស្ទើរផុតជីវិតម្តងៗទៅហើយ នាយពិតជាឈឺចាប់ខ្លាំងណាស់បើពេលនេះនាយគ្មានជុនគីត្រូវមើលថែទេនាយច្បាស់ជាសម្លាប់ខ្លួនមិនខាន។

« បងនឹងមិនធ្វើអោយអូនខកបំណងឡើយ.! បងនឹងរឹងមាំ បងនឹងចាំអូនទោះត្រូវចំណាយពេលប៉ុន្មានខែប៉ុន្មានឆ្នាំឬដល់ជាតិក្រោយក៏ដោយ បងនឹងនៅទីនេះចាំអូនរហូតបងសន្យា.! »Jungkookលើកដៃជូតទឹកភ្នែកព្យាយាមបង្ហាញភាពរឹងមាំចេញមកតាមរយៈសំបកក្រៅទាំងដែលខាងក្នុងខ្ទិចខ្ទាំអស់ទៅហើយ។

   ក្រោយសង្ងំយំក្នុងបន្ទប់បានមួយសន្ទុះធំនាយក៏ប្រញាប់រៀបចំសម្លៀកបំពាក់និងសម្ភារៈមួយចំនួនសំខាន់ៗសម្រាប់ទៅកំដរជុនគីនៅឯមន្ទីពេទ្យវិញព្រោះបើជុនគីដឹងខ្លួនឡើងមិនឃើញនាយ គេច្បាស់ជាស្រែកយំរករឿងជីមីនផ្អើលមន្ទីពេទ្យមិនខាន។

« ម្ចាស់ប្រុស... »ជំនួយការស៊ូស្ទុះក្រោយពីសាឡុងនូវពេលដែលបានឃើញជុងហ្គុកដើរចុះមកខាងក្រោមទាំងរឹកពារប្រញាប់ប្រញាល នាងហើបមាត់បំណងហៅសួរនាំទៅហើយប៉ុន្តែក៏ត្រូវជុងហ្គុកនិយាយកាត់បានមុន។

« ពេលនេះជុនគីសម្រាកនៅមន្ទីពេទ្យដូច្នេះខ្ញុំសូមផ្ញើរការងារនៅក្រុមហ៊ុនអោយនាងជួយមើលជំនួសខ្ញុំផង »Jungkookដើរបណ្តើរប្រាប់នាងបណ្តើរទម្រាំនិយាយចប់ក៏ដើរផុតទ្វាល្មមរកតែជំនួសការស៊ូចាប់សួរមិនទាន់ ប៉ុន្តែពាក្យដែលនាយបាននិយាយឡើងមកធ្វើអោយគ្រប់គ្នាក្នុងផ្ទះកើតចិត្តបារម្ភពីអ្នកប្រុសតូចរបស់ពួកគេព្រោះពួកគេមិនបានដឹងរឿងដែលកំពុងតែកើតឡើងលើម្ចាស់របស់ពួកគេឡើយ។

_Hospital_

ទម្រាំមកដល់មន្ទីពេទ្យមេឃក៏ចាប់ផ្តើមងងឹតទៅហើយ ជុងហ្គុកដើរចូលមន្ទីពេទ្យទាំងគ្មានកម្លាំងក្នុងខ្លួនប៉ុន្តែគ្រាន់តែចូលមកដល់ក្នុងបន្ទប់ឃើញយ៉ុនហ្គីភ្លាមកម្លាំងមិនដឹងបានមកពីណាឡើយទាញអោយនាយស្ទុះទៅចាប់អន្រួនសួរនាំយ៉ុនហ្គីភ្លាមៗ។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now