Episode 22 : គួរអោយស្អប់.!

2.1K 230 11
                                    


   បន្ទាប់ពីប្រកាច់ប្រកិនកើតទុក្ខមិនសុខចិត្តម្នាក់ឯងអស់ចិត្ត Taehyungក៏បន្តងូតទឹកទាំងមុខរកយំព្រោះឈឺពេញខ្លួនទាំងអស់ ទម្រាំតែងូតរួចតឹងចិត្តមិនស្ទើរ ចំណែកជុងហ្គុកដែលឈរចាំនៅខាងក្រៅឯណ្ណេះវិញឈរស្លៀកកន្សែងចាំឡើងស្ងាបទៅហើយ។

« រួចហើយ! »Taehyungស្រែកប្រាប់ពីខាងក្នុងបន្ទាប់ពីស្លៀកអាវកន្សែងរួច ខណៈពេលនោះជុងហ្គុកក៏ស្ទុះបើកទ្វាចូលមកយ៉ាងលឿនដូចហោះ ហៅភ្លាមក៏មកដល់ភ្លែតតែម្តងធ្វើអោយថេយ៉ុងរាងចង់សើចបន្តិចដែរតែក៏ព្យាយាមធ្វើមុខមាំ។

« នៅឈរមើលស្អីទៀត? ឡប់ពិតមែន »Taehyungស្រែកដាក់ហើយក៏ឆ្លៀតជេថែមទៀតនូវពេលដែលឃើញជុងហ្គុកគិតតែពីឈរមើលគេ មិនគិតជួយយកគេចេញទៅខាងក្រៅទាល់តែសោះ។

« សុំទោសៗ »Jungkookថាហើយក៏ប្រញាប់ដើរទៅលើកបីថេយ៉ុងឡើងរួចយកចេញទៅខាងក្រៅ បន្ទាប់មកនាយក៏យកថេយ៉ុងទៅដាក់អោយអង្គុយលើពូកថ្នមៗ ហើយក៏យកកន្សែងមករុំខ្លួនអោយថេយ៉ុងថែមមួយតង់ទៀតយ៉ាងយកចិត្តទុកដាក់ព្រោះខ្លាចថេយ៉ុងរងារ។

« លោកម្ចាស់រងចាំនៅទីនេះហើយ.! ចាំខ្ញុំទៅយកសម្លៀកបំពាក់មកអោយ »Jungkookថាហើយក៏ប្រញាប់ប្រញាលដើរចេញទៅយកខោអាវអោយថេយ៉ុងនៅបន្ទប់មួយទៀតដែលមានជុនគីកំពុងគេង។

« គួរអោយស្អប់! »Taehyungរអ៊ូតិចៗទាំងយកដៃមកប៉ះកន្សែងដែលជុងហ្គុករុំអោយមុននេះរួចក៏លួចញញឹមម្នាក់ឯងនូវពេលដែលនឹកឃើញកាយវិការTake careរបស់ជុងហ្គុក។

   មួយសន្ទុះក្រោយជុងហ្គុកក៏បើកទ្វាចូលមកវិញជាមួយនឹងអាវចាក់ពណ៌ទឹកដោះគោរលុងមួយឈុត និងខោខ្លីត្រឹមជង្គង់មួយ បន្ទាប់មកនាយក៏យកវាទៅហុចអោយថេយ៉ុងទាំងទឹកមុខញញឹមពព្រាយ។

« ចំណែកខោរក្នុងរបស់លោកម្ចាស់ ខ្ញុំមិនបានយកមកនោះទេព្រោះឃើញថាវារឹបខ្លាំងពេក បើលោកម្ចាស់ស្លៀកវាអាចនឹងបង្កការឈឺចាប់ដល់លោកម្ចាស់បាន ដូចច្នេះហើយស្លៀកតែខោរលុងនឹងមួយទៅបានហើយ »Jungkookនិយាយរៀបរាប់ប្រាប់បន្ទាប់ពីថេយ៉ុងទទួលអាវពីដៃរបស់នាយហើយយកមកមើល ចំណែកថេយ៉ុងឯណ្ណេះគ្រាន់តែឮបែបនេះភ្លាមគេក៏ស្ទុះមើលមុខជុងហ្គុកភ្លែត។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now