Episode 24 : ជួយខ្ញុំបន្តិចទៅ!

1.9K 207 5
                                    


បន្ទាប់ពីដឹងថាថេយ៉ុងជានរណារួចលោកleeនិងភរិយាក៏លែងហ៊ានក្រអឺតក្រទមដូចមុន ចរឹកផ្លាស់ប្តូរ90ដឺក្រេតែម្តងពីឈ្លើយមកសុភាព ចំណែកជុងស៊ុកឯណ្ណោះគេសឹងតែបោកក្បាលនឹងជញ្ជាំងទៅហើយគេមិនដឹងថាមានមុខឯណាទៅនិយាយជាមួយថេយ៉ុងទៀតនោះទេ។

« លោកKim...គឺ...គឺ »លោកLeeហៅថេយ៉ុងហើយក៏គិតចង់និយាយបកស្រាយអីបែបហ្នឹងប៉ុន្តែក៏ត្រូវថេយ៉ុងនិយាយកាត់។

« ខ្ញុំគិតថាគួរតែដល់ពេលត្រូវទៅវិញហើយព្រោះពេលវេលារបស់ខ្ញុំមានតម្លៃខ្លាំងណាស់ មិនគួរចំណាយពេលឥតប្រយោជន៍នៅទីនេះច្រើនពេកនោះទេ »Taehyungលើកដៃម្ខាងឡើងមើលទៅម៉ោងក្នុងនាឡិកាដៃរួចក៏ងើបមុខមកនិយាយជាមួយមនុស្សចាស់ទាំងពីរវិញទាំងញញឹមបែបឌឺ។

« ហើយចំណែកលោកវិញជុងស៊ុក.! ថ្ងៃក្រោយបើនាំខ្ញុំមកអោយគេដៀលក្បាលបែបនេះ ខ្ញុំថាកុំបាច់នាំខ្ញុំមកអីល្អជាង...អ៎មែនហើយខ្ញុំគិតថាគ្មានថ្ងៃក្រោយទៀតនោះទេ.! តោះកូនទៅវិញ »Taehyungងាកមកថាអោយជុងស៊ុកទាំងស្នាមញញឹមដដែលរួចក៏ដើរទៅយកកូនពីដៃលោកស្រីLee ដោយគ្រាន់តែបែរមុខចេញពីពួកគេភ្លាមស្នាមញញឹមរបស់ថេយ៉ុងមុននេះក៏ប្រែជាមុខស្មើរភ្លាមៗព្រោះគេខឹងស្ទើរព្រួសភ្លើងដាក់ក្បាលមនុស្សចំណាស់ពីនាក់នោះបាត់ទៅហើយ។

« ឈប់សិនថេយ៍! ចាំខ្ញុំជូនទៅវិញ »Jongsukសម្លក់ប៉ាម៉ាក់របស់គេបន្តិចមុននឹងស្ទុះរត់ទៅតាមថេយ៉ុងបំណងចង់ជូនទៅវិញព្រោះពេលមកគេជាអ្នកជូនថេយ៉ុងមក ដូចច្នេះថេយ៉ុងគ្មានឡានជិះទៅវិញនោះទេ។

« កុំហៅខ្ញុំបែបនេះ! ហើយក៏មិនបាច់ជូនខ្ញុំទៅដែរ ខ្ញុំសុខចិត្តជិះTaxi »Taehyungងាកមកថាអោយជុងស៊ុកង៉ែតៗ មិនបាច់ប្រាប់ក៏ដឹងថាខឹងប៉ុណ្ណារ ចំណែកជុងស៊ុកក៏លែងហ៊ានមាត់តទៅទៀត។

បន្ទាប់ពីចេញផុតពីភូមិគ្រិះLee ពួកគេក៏នាំគ្នាជិះTaxiទៅដើរលេងនៅGyeongbokgung Palaceដែលជារាជវាំងបុរាណល្បីបំផុតនៅសេអ៊ូល ពួកគេចេញដំណើរជាង10នាទីទៅហើយប៉ុន្តែថេយ៉ុងនៅតែមានទឹកមុខមិនល្អ គេអង្គុយស្ងៀមមើលទៅខាងក្រៅកញ្ចក់ឡានម្នាក់ឯង ចំណែកជុនគីក៏កំពុងតែអង្គុយលើភ្លៅរបស់ជុងហ្គុកហើយគិតតែសួរពីនេះពីនោះមិនឈប់។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now