Episode 28 : អោយខ្ញុំសម្លាប់វាទៅ.!

1.8K 176 10
                                    


   បន្ទាប់ពីគំរាមRubyរួចJungkookក៏បានត្រឡប់មករកថេយ៉ុងក្នុងបន្ទប់វិញដោយបើកទ្វាចូលទៅខាងក្នុងថ្នមដៃបំផុត ហើយក៏ព្យាយាមដើរលបៗមិនអោយរំខានដល់រាងតូចដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់លើគ្រែនោះឡើយ។

« .... »Taehyungភ្ញាក់ភ្លាមៗនូវពេលដែលជុងហ្គុកបើកទ្វាដើរចូលមកប៉ុន្តែគេមិនបានបើកភ្នែកមើលឬចេញសកម្មភាពអ្វីទេគឺសង្ងំគេងដដែលព្រោះគេដឹងថាគ្មាននរណាក្រៅពីជុងហ្គុកនិងកូនរបស់គេឡើយ គេហាក់ដូចជាមានញ្ញាណពិសេសដោយគ្រាន់តែឮសម្រឹបជើងរបស់មនុស្សក៏អាចធ្វើអោយគេដែលកំពុងគេងភ្ញាក់បានផងដែរ ទាំងដែលយើងធម្មតាស្តាប់មិនឮសម្លេងសម្រឹបជើងនោះទេ។

« ហេតុអ្វីក៏គេមានមុខមាត់គួរអោយស្រឡាញ់ថ្នាក់នេះ? »Jungkookដាក់ខ្លួនអង្គុយលើគ្រែក្បែរថេយ៉ុងដែលកំពុងបិទភ្នែកសង្ងំស្ងៀមនោះរួចក៏អង្គុយមើលមុខរបស់ថេយ៉ុងអស់មួយសន្ទុះមុននឹងសរសើរហើយក៏លើកដៃទៅអង្អែលសក់ថេយ៉ុងថ្នមៗទាំងកែវភ្នែកស្រទន់ កែវភ្នែកដែលមានពន្លឺតិចៗបញ្ជាក់ពីសេចក្តីស្មោះត្រង់និងសេចក្តីស្រឡាញ់។

« បងនឹងការពារអូន! ជុប! »Jungkookថាហើយក៏អោនទៅថើបមាត់របស់ថេយ៉ុងមួយខ្សឺត នាយពិតជាចង់និយាយពាក្យអូនបងបែបនេះជាមួយថេយ៉ុងខ្លាំងណាស់ ស្តាប់មើលទៅថាផ្អែមល្ហែមកម្រិតណាប៉ុន្តែគេមិនហ៊ានហៅនៅមុខថេយ៉ុងនោះទេព្រោះខ្លាចបែកក្បាល បានត្រឹមលួចហៅនូវពេលដែលម្ចាស់គេមិនដឹងខ្លួនប៉ុណ្ណោះប៉ុន្តែគេមិនបានដឹងនោះទេថាថេយ៉ុងកំពុងតែស្តាប់ឮគ្រប់យ៉ាង។

« ... »Taehyungចាប់ផ្តើមញោចស្នាមញញឹមឡើងមកទាំងបិទភ្នែកព្រោះទប់មិនជាប់នូវពេលដែលឮជុងហ្គុកហៅខ្លួនបែបនេះ ដែលជាហេតុធ្វើអោយជុងហ្គុកដឹងភ្លាមថាថេយ៉ុងកំពុងតែធ្វើពុតគេង។

« បងស្រឡាញ់អូន.! ស្រឡាញ់ខ្លាំងបំផុត ស្រឡាញ់ជាងអ្វីៗទាំងអស់ អូនស្អាតជាងគេ ល្អជាងគេ គួរអោយស្រឡាញ់ជាងគេ ជាងនរណាទាំងអស់ក្នុងពិភពលោកមួយនេះ អូនធ្វើអោយបងស្ទើរឆ្កួតដោយសារអូនហើយ.! តើពេលណាអូនព្រមស្រឡាញ់បងវិញទៅ? តែមិនអីទេបងនឹងរងចាំអូន សឺតៗៗ »Jungkookដឹងថាថេយ៉ុងធ្វើពុតជាគេងប៉ុន្តែនាយសុខចិត្តធ្វើមិនដឹង នាយលួងញញឹមបន្តិចមុននឹងនិយាយពាក្យផ្អែមល្ហែមអោយថេយ៉ុងកាន់តែអៀនឡើងរឹងខ្លួន ហើយនាយថែមទាំងចាប់មុខថេយ៉ុងថើបខ្សឺតៗគ្មានប្រណីថែមទៀតរហូតថេយ៉ុងទ្រាំមិនបានព្រមបើកភ្នែកឡើងមកទាំងមុខជូរ។

🖤Dark Palace🍃[ ចប់ ]Where stories live. Discover now